ប្រជាពលរដ្ឋខេត្តកំពត ទទួលការពិនិត្យ ព្យាបាលភ្នែក និងចែកវ៉ែនតា ដោយឥតគិតថ្លៃ ពីមនី្ទរពេទ្យព្រះអង្គឌួង

កំពត: មន្ទីរពេទ្យព្រះអង្គឌួង នៃក្រសួងសុខាភិបាល បានដឹកនាំក្រុមគ្រូពេទ្យការងារគ្រូពេទ្យផ្នែកចក្ខុរោគ ចុះពិនិត្យសុខភាពភ្នែក ព្យាបាលវះកាត់ភ្នែក ផ្តល់ថ្នាំបន្តក់ភ្នែក និងចែកវ៉ែនតា ដោយឥតគិតថ្លៃជូនបងប្អូនប្រជាពលរដ្ឋ រស់នៅក្នុងស្រុកឈូក ខេត្តកំពត។ ពិធីនេះបានធ្វើឡើងនាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦នេះ នៅក្នុងមនី្ទរពេទ្យបង្អែកឈូក ខេត្តកំពត ក្រោមអធិបតីភាព ឯកឧត្តមសាស្ត្រាចារ្យ រង លូ លីឃាង ទីប្រឹក្សាក្រសួងសុខាភិបាល និងជានាយកមន្ទីរពេទ្យព្រះអង្គឌួង លោកជំទាវ យូ សុគន្ធ ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពត លោក បាក់…

ក្រុម AOT ចុះសង្កេតការណ៍ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ភូមិព្រៃចាន់

បន្ទាយមានជ័យ: នៅថ្ងៃសៅរ៍ ទី២៨ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ៨:២៥នាទីព្រឹក ក្រុមសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ លើការគោរព និងអនុវត្តវិធានការទាំងអស់ក្នុងសេចក្តីប្រកាសរួម ក្រោយបទឈប់បាញ់ចូលជាធរមាន។ គួរបញ្ជាក់ផងដែរថា ការចុះសង្កេតការណ៍លើកនេះ គឺជាបេសកកម្មនៃការចុះសង្កេតការណ៍ប្តូរវេនរវាងប្រធានក្រុមអ្នកសង្កេតការណ៍ចប់អាណត្តិម៉ាឡេស៊ី ដែលនឹងត្រូវផ្ទេរជូនប្រទេសហ្វីលីពីនដឹកនាំបន្ត ក្នុងនាមជាប្រធានអាស៊ានប្តូរវេន និងជាប្រធានដឹកនាំក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) បន្ត ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជា…

ឯកឧត្តម ហ៊ុន ម៉ានី៖ ការរៀបចំរចនាសម្ព័ន្ធឡើងវិញ ក្រសួងមុខងារសាធារណៈ និងក្រសួង ស្ថាប័នចំនួន១២ មិនត្រឹមតែមិនមានការពង្រីកនោះទេ តែបានកាត់បន្ថយអគ្គនាយកដ្ឋានចំនួន៣ និងនាយកដ្ឋានចំនួន២៦

ភ្នំពេញ: មានប្រសាសន៍បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងមុខងារសាធារណៈ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ “ចំពោះការរៀបចំរចនាសម្ព័ន្ធឡើងវិញ ក្រសួងមុខងារសាធារណៈ និងក្រសួងស្ថាប័នមួយចំនួន១២ មិនត្រឹមតែមិនមានការពង្រីកនោះទេ តែបានលុបអគ្គនាយកដ្ឋាន ចំនួន៣ និងនាយកដ្ឋាន ចំនួន២៦ ហើយកំពុងបន្តពិនិត្យមើលការិយាល័យមួយចំនួនបន្ថែមទៀតផងដែរ។” ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា “សម្រាប់ការអនុវត្តវិធានការគន្លឹះទី២៖ ការពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័ន ដើម្បីលើកកម្ពស់គុណភាពការងារប្រកបដោយវិន័យ សីលធម៌វិជ្ជាជីវៈ ប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាព ក្នុងនោះការពិនិត្យឡើងវិញ និងវិភាគមុខងារ រចនាសម្ព័ន្ធ…

ថ្ងៃដំបូងនៃបុណ្យទន្លេ លើកទី១០ ខេត្តក្រចេះ ចាប់ផ្ដើមជាមួយព្រឹត្តិការណ៍កីឡា

ក្រចេះ: ព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០នៅខេត្តក្រចេះ បាន​ចាប់​ផ្ដើម​ដំណើរ​ការ​ផ្លូវ​ការ​ហើយ​នៅ​ថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ២០២៦នេះ ជាមួយនឹងសកម្មភាពកីឡាជាច្រើន ពិសេសកម្ម​វិធី​រត់​កម្សាន្ដ​មហាជន​ចម្ងាយ ៥គីឡូម៉ែត្រ ដែលមានការចូលរួមយ៉ាងច្រើនរហូតដល់ ២,៥០០នាក់។ កម្មវិធីរត់កម្សាន្ដនេះ មានការអញ្ជើញជាអធិបតីពីឯកឧត្តម ហួត ហាក់ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និង​ឯកឧត្តម វ៉ា ថន អភិបាលខេត្ដក្រចេះ ព្រមទាំងមន្ដ្រីរាជការ និងប្រជាពលរដ្ឋជាច្រើន ដែល​បាន​បង្ហាញ​នូវទឹកសប្បាយរីករាយ ក្នុងការចូលរួម​អបអរ​សាទរ​ព្រឹត្តិការណ៍​ដ៏​មាន​សារៈ​សំខាន់​នេះ។​ ឯកឧត្តម ហួត ហាក់ បានវាយតម្លៃខ្ពស់ ចំពោះថ្ងៃដំបូង នៃបុណ្យទន្លេ ដែល​ទាក់​ទាញ​ការ​ចូលរួ​ម​យ៉ាង​ច្រើន​ពីប្រជាពលរដ្ឋ…

បុណ្យភូមិអ័រគីដេ លើកទី២ឆ្នាំនេះ កាន់តែធំ និងនាំមកនូវកម្មវិធីវប្បធម៌ និងល្បែងកម្សាន្ត​ប្រជាប្រិយ​ខ្មែរ​ដ៏សម្បូរបែប

ភ្នំពេញ : នៅថ្ងៃទី២៧ ខែមីនានេះ គឺជាថ្ងៃចាប់ផ្តើមប្រារព្ធពិធីបុណ្យភូមិអ័រគីដេ២០២៦ ដែល​ធ្វើ​ឡើង​ដើម្បី​ចូល​រួម​អភិរក្ស និងលើកតម្កើងសាសនា សិល្បៈ ទំនៀមទម្លាប់ប្រពៃណីខ្មែរ និង​ការ​ជួប​ជុំ​របស់​ញាតិ​មិត្ត​ពីគ្រប់ទិសទី ជាពិសេសអ្នកភូមិ អ័រគីដេ ដើម្បីសម្តែងនូវការ​គោរពដឹ​ង​គុណ​ដល់​វីរៈ​កង​ទ័ព​ជួរមុខ ការបង្ហាញពីសាមគ្គីភាព និងសុំសេចក្តីសុខសប្បាយសម្រាប់ឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែល​នឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ។ នៅក្នុងកម្មវិធីនេះ លោក គ្រួច សុភត្រ្តា នាយកចាត់ការទូទៅ នៃក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន បាន​មាន​ប្រសាសន៍ឱ្យដឹងថា វត្តមានបុណ្យភូមិអ័រគីដេ២០២៦នេះ គឺជាប្រារ​ព្ធ​បុណ្យ​ភូមិ​អ័រ​គីដេ​លើក​ទី២ ហើយបន្ទាប់ពីទទួលបាននូវភាពជោគជ័យ និងការគាំទ្រពេញ​ទំហឹង​លើការ​រៀប​ចំ​បុណ្យ​ភូមិ​អ័រគីដេនាឆ្នាំកន្លងទៅ និងដោយមានការមូលមតិគ្នាពីអ្នកភូមិអ័រគីដេទាំងអស់…

រាជរដ្ឋាភិបាលកម្ពុជា សម្ពោធដាក់ឱ្យប្រើប្រាស់រោងចក្រទឹកស្អាតក្នុងក្រុងស្វាយរៀង និងបើកការដ្ឋានសាងសង់គម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតក្នុងខេត្តចំនួន៥

ស្វាយរៀង: នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ រាជរដ្ឋាភិបាលកម្ពុជាបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតអណ្តូងតាសី ក្នុងក្រុងស្វាយរៀង និងបើកការដ្ឋានសាងសង់គម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតក្នុងខេត្តចំនួន៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានបន្តគាំទ្រការអភិវឌ្ឍរបស់កម្ពុជា រួមទាំងក្នុងវិស័យទឹកស្អាត។ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតអណ្តូងតាសី ដែលមានទីតាំងនៅក្រុងស្វាយរៀង ត្រូវបានសាងសង់ក្រោមជំនួយហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ជាមួយទុនវិនិយោគសរុបប្រមាណ ៣០,៦ លានដុល្លារអាមេរិក។ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់ការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការបន្តពង្រីកហេដ្ឋារចនាសម្ព័ន្ធចាំបាច់…

រាជរដ្ឋាភិបាល សម្រេចកាត់ចំណាយ៣០ភាគរយ សម្រាប់បេសកកម្មក្នុង និងក្រៅប្រទេស, ចំណាយប្រេងឥន្ធនៈ និងប្រេងរំអិលគ្រប់ក្រសួងស្ថាប័ន

ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសារាចរស្ដីពីការធ្វើវិចារណកម្ម និងការពង្រឹងប្រសិទ្ធភាពចំណាយ ឆ្នាំ២០២៦, កាត់ ព្យួរឥណទានចំណាយ ប្រេងឥន្ធនៈ នឹងប្រេងរំអិលចំនួន៣០% គ្រប់ក្រសួង-ស្ថាប័ន រួមទាំងស្ថាប័នកំពូល។ ក្នុងសារាចរ បានបញ្ជាក់ថា ស្ថិតក្នុងបរិការណ៍នៃវិបត្តិថាមពលប្រេងឥន្ធនៈកំពុងកើតមាន និងពុំអាចព្យាករបាន, ដើម្បីធានាបាន នូវការសន្សំសំចៃប្រេងឥន្ធនៈ សម្រាប់បំពេញតម្រូវការប្រើប្រាស់ក្នុងវិស័យអាទិភាព និងមានលក្ខណៈយុទ្ធសាស្ត្រ, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ផ្អែកតាមសារាចររបស់រាជរដ្ឋាភិបាលលេខ ០៤ សរ ចុះថ្ងៃទី ១៩ ខែ មីនា ឆ្នាំ ២០២៦…

ក្រសួងយុត្តិធម៌ បើក​សន្និបាតបូកសរុបលទ្ធផលការងារវិស័យយុត្តិធម៌ឆ្នាំ២០២៥ និង​កំណត់​ទិសដៅ​ការងារជាអាទិភាពឆ្នាំ២០២៦

ភ្នំពេញ: ក្រសួងយុត្តិធម៌បានរៀបចំ “សន្និបាតបូកសរុបលទ្ធផលការងារវិស័យយុត្តិធម៌ឆ្នាំ២០២៥ និង​កំណត់ ទិសដៅការងារជាអាទិភាពឆ្នាំ២០២៦” រយៈពេល ២ថ្ងៃ គិតចាប់ពីថ្ងៃទី២៥ ដល់​ថ្ងៃ​ទី២៦ ខែមីនា ឆ្នាំ២០២៦ នៅសណ្ឋាគារសុខាភ្នំពេញ។ ពិធីបើក​សន្និបាត​នេះ​ប្រព្រឹត្ត​ទៅ​ក្រោម​អធិប​តី​ភាព​​ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌, ឯកឧត្តមបណ្ឌិត ជីវ កេង ប្រធានតុលាការកំពូល និងលោកជំទាវ ជា លាង អគ្គព្រះរាជអាជ្ញា នៃមហាអយ្យ​ការ​អម​តុលា​ការ​កំពូល និងមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងយុត្តិធម៌, ថ្នាក់ដឹកនាំនៃសាលាជម្រះក្តី និង​អង្គ​ការអយ្យការអមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់នៅទូទាំងប្រទេស, ថ្នាក់ដឹកនាំនៃ…

សម្តេច ម៉ែន សំអន អញ្ជើញជួបសម្តែងការគួរសមជាមួយ ឯកឧត្តម តូ ឡឹម

រដ្ឋធានីហាណូយ:  ថ្ងៃចន្ទ ៥កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ គណៈប្រតិភូរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ដឹកនាំដោយ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សារណសិរ្ស បានជួបសម្តែងការគួរសមជាមួយ ឯកឧត្តម តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណា នៅទីស្នាក់មជ្ឈិមបក្ស។ ការឆ្លៀតពេលវេលាដ៏មមាញឹករបស់ ឯកឧត្តមអគ្គលេខាធិការ ដើម្បីទទទួលស្វាគមន៍គណៈប្រតិភូជាន់ខ្ពស់នៃរណសិរ្សកម្ពុជា នាខណៈនេះ បានឆ្លុះបញ្ចាំងច្បាស់នូវការយកចិត្តទុកដាក់ខ្ពស់ និងផ្តល់សារៈសំខាន់ពិសេស ចំពោះភាពជាអ្នកជិតខាងល្អមិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ…

រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពលថា កម្ពុជានៅតែមានហ្គាសសម្រាប់ប្រើប្រាស់ ទោះបីជាមានក្រុមហ៊ុនមួយប្រកាសផ្អាកការផ្គត់ផ្គង់ក៏ដោយ

ភ្នំពេញ: រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពលកម្ពុជា ឯកឧត្តម កែវ រតនៈ បានបញ្ជាក់ថា កម្ពុជានឹងមិនខ្វះហ្គាស ប្រើប្រាស់នោះទេ បើទោះបីជាក្រុមហ៊ុនសូគីសម៉ិច ប្រកាសផ្អាកផ្គត់ផ្គង់ឧស្ម័ន្រ LPG ឬហ្គាសជាបណ្តោះអាសន្នក៏ដោយ ហើយឯកឧត្តមបានអំពាវនាវកុំឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់មានការព្រួយបារម្ភ និងស្លន់ស្លោរឲ្យសោះ ខណៈកម្ពុជានៅតែមានប្រភពធំទៀត សម្រាប់នាំហ្គាសផ្គត់ផ្គង់ប្រទេសកម្ពុជាបាន។ តាមរយៈវីដេអូឃ្លីបដែលបានចេញនៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ នេះ ឯកឧត្តម កែវ រតនៈ បានបញ្ជាក់ថា «ក្រុមហ៊ុនសូគីម៉ិច ផ្គត់ផ្គង់ឧស្ម័ន្រ LPG បានត្រឹមតែប្រមាណបីភាគរយប៉ុណ្ណោះ នៅក្នុងទីផ្សាសរុបរបស់កម្ពុជា…