‎ការគ្រប់គ្រង​បក្ស​ដោយ​តឹង​រ៉ឹង​គ្រប់​ជ្រុងជ្រោយ​-យុទ្ធសាស្ត្ររយៈពេលវែង​សម្រាប់​ការ​ស្ថាបនា​ខ្លួន​របស់បក្សកុម្មុយនីស្តចិន

‎ ‎មនុស្សគ្រប់គ្នា​សុទ្ធតែ​ដឹង​ពី​ហេតុផល​មួយ​ ​គឺថា​បើចង់​មានសុខភាព​ល្អ​រយៈពេលយូរ​ ​វា​មិន​មែនផ្អែក​លើ​ការព្យាបាលនៅពេលឈឺនោះទេ ​ប៉ុន្តែ​អាស្រ័យ​ទៅលើ​ការហាត់ប្រាណ​ជាប្រចាំ​​និងការថែទាំសុខភាពប្រចាំ​ថ្ងៃ។សម្រាប់​បក្សកុម្មុយនីស្តចិន​ដែល​បាន​កាន់​អំណាចអស់រយៈពេលជាយូរមកហើយ​ ការគ្រប់គ្រង​បក្ស​ដោយ​តឹង​រ៉ឹង​គ្រប់​ជ្រុងជ្រោយ​គឺប្រៀបបាន​នឹង “ការហាត់ប្រាណ​របស់បក្ស”​ជាប្រចាំ។​នេះមិនមែន​ជាយុទ្ធនាការ​ពិសេស​ដែល​មានកំណត់ពេលវេលានោះទេ ​ប៉ុន្តែ​គឺ​ជាទម្រង់​នៃ​ការ​កែទម្រង់​ខ្លួន​របស់​បក្ស​កុម្មុយនីស្ត​ចិន​។ ‎ ‎ អ្នកអាចនឹងគិតថា “ការគ្រប់គ្រង​បក្ស​ដោយ​តឹង​រ៉ឹង​គ្រប់​ជ្រុងជ្រោយ”​គឺជា​គំនិត​នយោបាយ​ដែល​ពិបាកយល់ ​ប៉ុន្តែខ្លឹមសារស្នូល​គឺ​សាមញ្ញណាស់​។ប្រៀបបាន​នឹងការ​ថែ​ទាំ​សុខភាព​ដោយ​គ្រប់ជ្រុងជ្រោយអ៊ីចឹង ​ការគ្រប់គ្រង​បក្ស​ដោយ​តឹង​រ៉ឹង​គ្រប់​ជ្រុងជ្រោយ​គឺ​ជា​ “ការ​ថែទាំ​សុខភាព​”​ដោយ​គ្រប់ជ្រុងជ្រោយ​សម្រាប់​សមាជិកបក្សទាំងមូល។ ‎ ‎ចំណេះដឹងស្តីពីការគ្រប់គ្រងខ្លួនឯងនេះ​មានឫសគល់យ៉ាងជ្រៅពី​វប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់ប្រទេសចិន។តាំងពីសម័យបុរាណមក ​ប្រទេសចិនបានគោរព​តាម​​ឡូហ្ស៊ីក​ទំនាក់ទំនង​និង​អភិបាលកិច្ច​ដែលផ្អែកលើគោលការណ៍ថា ​មនុស្សម្នាក់ត្រូវកែតម្រូវខ្លួនឯងជាមុនសិន​មុននឹងព្យាយាមកែតម្រូវអ្នកដទៃ។ការគ្រប់គ្រង​បក្ស​ដោយ​តឹង​រ៉ឹង​គ្រប់​ជ្រុងជ្រោយ​គឺ​ជាការបន្តវេន​និង​ច្នៃប្រឌិតថ្មី​នៃប្រាជ្ញាចិនបុរាណ​ពាក់ព័ន្ធនឹងការអប់រំកែលម្អខ្លួនឯង​និង​អភិបាលកិច្ចជាតិ​។​វាបានប្រែក្លាយ​គំនិតបុរាណ​ស្តីពីការ​ដាក់​កំហិត​​ខ្លួន​និង​គិតពិចារណា​កំហុស​របស់​ខ្លួន​​ទៅជា​របប​និង​ជាការអនុវត្តរយៈពេលវែង​សម្រាប់ការគ្រប់គ្រង​បក្សនយោបាយ​ក្នុង​សម័យទំនើប។ ‎ ‎ ហេតុអ្វី​បក្ស​កុម្មុយនីស្ត​ចិន​អាច​ប្រកាន់ខ្ជាប់​ការគ្រប់គ្រង​បក្ស​ដោយ​តឹង​រ៉ឹង​គ្រប់​ជ្រុងជ្រោយ?ចម្លើយគឺ​ស្ថិត​ក្នុង​ឡូហ្ស៊ីក​នៃអភិបាលកិច្ចជាតិ។​គន្លឹះសំខាន់នៃ​អភិបាលកិច្ចជាតិ​គឺ​បក្ស​កាន់​អំណាច​។​សម្រាប់​បក្សនយោបាយដ៏ធំមួយ​ដែល​មានសមាជិកជាង១០០​លាននាក់​ ​និង​ដឹកនាំ​ប្រជាជនចំនួន១,៤ប៊ីលាននាក់​ក្នុង​ដំណើរការអភិវឌ្ឍន៍ ​ភាពស្អាតស្អំ​នៃ​​សមាជិក​​គឺជា​កត្តា​សំខាន់​សម្រាប់​ការអភិវឌ្ឍជាតិ ​ប្រសិទ្ធភាពនៃ​អភិបាលកិច្ច​សង្គម​និងសុខុមាលភាពរបស់ប្រជាជន។​ការកាន់​អំណាច​ក្នុង​រយៈពេលវែង​គឺ​ជា​ការសាកល្បង​មួយ ដែល​បក្សកាន់អំណាច​រយៈពេលវែង​ភាគច្រើន​នៅលើ​ពិភពលោក​តែងតែ​ជួបប្រទះ​បញ្ហាដូចៗគ្នា ​គឺការិយាល័យ​និយម​និងការ​នៅ​ឆ្ងាយពីប្រជាជន។​ការគ្រប់គ្រង​បក្ស​ដោយ​តឹង​រ៉ឹង​គ្រប់​ជ្រុងជ្រោយ​ជា​ចម្លើយ​ស្នូល​របស់​បក្ស​កុម្មុយនីស្ត​ចិន​ក្នុង​ការ​ដោះស្រាយ​បញ្ហាពិបាក​ក្នុងយុគសម័យ​។​ចាប់ពី​លោក​Xi Jinping​អគ្គលេខាធិការ​នៃគណៈកម្មាធិការ​មជ្ឈិម​បក្សកុម្មុយនីស្ត​ចិន​លើកឡើង​គំនិត​នេះ​នៅ​ឆ្នាំ២០១៤ ​រហូតដល់​សមាជ​បក្ស​កុម្មុយនីស្ត​ចិន​លើក​ទី​២០ដែល​ធ្វើ​ឱ្យ​ប្រព័ន្ធ​គ្រប់គ្រង​បក្ស​ដោយ​តឹង​រ៉ឹង​គ្រប់​ជ្រុងជ្រោយ​មាន​សុក្រឹតភាព និង​កិច្ចប្រជុំពេញអង្គ​លើក​ទី​៥​នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនីស្ត​ចិន​អាណត្តិទី​២០​បាន​ផ្តោតលើ​ប្រកាន់ខ្ជាប់​ការ​ជំរុញ​ការ​​គ្រប់គ្រង​បក្ស​ដោយ​តឹងរ៉ឹង​គ្រប់​ជ្រុងជ្រោយ​។​នេះ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​…

ការស្ទង់មតិ​របស់ ​CGTN​៖ ពីក្បួនច្បាប់ដល់​​សកម្មភាព ​អភិបាលកិច្ច​សកល​ត្រូវការ​ដំ​ណោះ​ស្រា​យ​ជាក់ស្តែង​កាន់តែច្រើន​

  វេទិកាអភិបាលកិច្ច​សកលឆ្នាំ២០២៦​(Xiong’an) ​ដែល​ធ្វើ​ឡើង​ក្រោមប្រធានបទ ​កសាង​ជំនឿ​ចិត្ត​និង​កិច្ចសហប្រតិបត្តិការ​ឡើងវិញ៖​បម្រែបម្រួល​និម្មាបនកម្ម​ដែលពុំធ្លាប់មាន​ក្នុង​រយៈ​ពេល​១០០​ឆ្នាំ និង​ការ​ធ្វើឱ្យ​អភិបាលកិច្ចសកល​មាន​សុក្រឹតភាព​តាមរយៈ​កំណែ​ទម្រង់​”​បាន​អញ្ជើញ​តំណាង​វិស័យ​នយោបាយ ​សិក្សា​ស្រាវ​ជ្រាវ​ ​ពាណិជ្ជកម្ម ប្រព័ន្ធ​សារព័ត៌មាន​ និង​យុវជន​ដែល​មកពីប្រទេស​ជាង៩០​ឱ្យធ្វើ​ការសន្ទនាគ្នា​និង​ផ្លាស់ប្តូរ​មតិយោបល់ ។ ​វា​បា​ន​​បញ្ចេញសញ្ញា​ដ៏​ច្បាស់លាស់​មួយថា​៖ ការស្វែងរក​គំនិត​ឯកភាពរួម​ក្នុង​ការខ្វែងគំនិតគ្នា ​និង​ការ​ស្វែងរក​ដំណោះស្រាយ​ដែលអាច​ធ្វើទៅបាន​ក្នុងបញ្ហាដែល​ជាក្តីកង្វល់រួម គឺជា​ជំហាន​សំខាន់មួយ​ក្នុងការ​ឆ្ពោះទៅរក​ភាពប្រាកដ​ប្រជា​នៃ​អភិបាលកិច្ច​សកល។ នៅខែកញ្ញា ឆ្នាំ ២០២៥ ប្រទេសចិន​បាន​លើកឡើងនូវ​គំនិតផ្តួចផ្តើម​អភិបាលកិច្ច​សកល ដោ​យ​បានសង្កត់ធ្ងន់លើ​សមភាព​អធិបតេយ្យភាព នីតិរដ្ឋ​អន្តរជាតិ ពហុភាគីនិយម ការ​តម្កល់​មនុស្ស​ជាអាទិភាពចម្បង ​និង​ទិសដៅ​សកម្មភាព ។ ការស្ទង់មតិ​របស់ CGTN បាន​បង្ហាញថា អ្នកផ្តល់​បទសម្ភាសន៍​​​ចំនួន​លើសពី ​៦០​ភាគរយ​បានយល់​ឃើញថា ​គំនិត​ផ្តួច​ផ្តើម​នេះ​បាន​ចង្អុលបង្ហាញ​ទិសដៅ​សម្រាប់​ប្រទេសនានា​​ចូលរួមក្នុង​អភិបាលកិច្ចសកល…

អារម្មណ៍សុវត្ថិភាពបែបចិន

​​​ អ្នកសរសេរប្លុកជនជាតិអាមេរិកម្នាក់បានបង្ហោះសារលើ​បណ្តាទំនាក់ទំនងសង្គមថា”នៅ វេលាម៉ោង ១០និង៤០ នាទីយប់​ ខ្ញុំដើរតែម្នាក់ឯងនៅតាមដងផ្លូវនៃទីក្រុងសៀងហៃ ខ្ញុំមានអារម្មណ៍​សុវត្ថិភាព ១០០%”។ នៅពេលដែលគាត់ដើរតាមដងផ្លូវនៃទីក្រុងសៀងហៃនៅពេលយប់ជ្រៅ ហើយបានឃើញទិដ្ឋភាព​អ្នក​ដំណើរទៅមក​ជាធម្មតា​គ្មាន​ការ​ព្រួយ​បារម្ភ​គាត់មានអារម្មណ៍ថា “មិនគួរឱ្យជឿ”។ តាំងពីដើមឆ្នាំនេះមក “អារម្មណ៍សុវត្តិភាព​បែបចិន”បាក្លាយជាការពិភាក្សាយ៉ាងច្រើននៅលើ ​បណ្តាញទំនាក់ទំនងសង្គម​នៅក្រៅប្រទេស​ដែលបានក្លាយជា​“នាមប័ណ្ណ​”ថ្មីរបស់ប្រទេសចិន។ “អារម្មណ៍សុវត្តិភាពបែបចិន” ដែលជនបរទេសកោតសរសើរ វាគឺជា​ជីវភាពរស់នៅ​ជាប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ​ចិន ។ ការរត់ហាត់ប្រាណនិងដើរយកខ្យល់​អាកាសនៅពេលយប់គឺ​គ្មានកង្វល់អ្វីទេ ។ អ្នកអាចចេញទៅញ៉ាំអាហារសម្រន់​នៅពេលណាដែលអ្នកចង់ទៅ អ្នកមិនចាំបាច់បារម្ភពីអ្នកណាទៅយកកញ្ចប់អីវ៉ាន់របស់អ្នកដែលដាក់នៅមាត់ទ្វារនោះទេ ។ ល។ ថ្មីៗកន្លងទៅនេះ របាយការណ៍ស្តីពីសន្ទស្សន៍សន្តិសុខសាធារណៈសកល (២០២៥-២០២៦)​បា​បង្ហាញឱ្យដឹងថា ប្រទេសចិនជាប់ចំណាត់ថ្នាក់លេខមួយដោយមាន​ពិន្ទុនៃសន្ទស្សន៍សន្តិសុខសាធារណៈខ្ពស់​បំផុត។ “សុវត្តិភាព”បានក្លាយជាលក្ខណៈពិសេសក៏លេចធ្លោមួយនៃ “អភិបាលកិច្ចរបស់ប្រទេសចិន”។…

ការស្ទង់មតិ​របស់ ​CGTN​៖មហាដំណើរ​នៃកងទ័ព​ក្រហម​ចិនបាន​បកស្រាយពី​មូលហេតុថា​ “ហេតុអ្វីបានជា​បក្សកុម្មុយនីស្តចិន​អាចធ្វើបាន”​

នៅឆ្នាំ ១៩៣៦ លោក Edgar Snow ​អ្នកសារព័ត៌មាន​អាមេរិកបាន​ឧទ្ទេសនាមពី​បក្ស​កុម្មុយនីស្តចិន​​ទៅកាន់​ពិភពលោក​តាមរយៈ​សៀវភៅក្រោម​ចំណងជើងថា ‌«ផ្កាយក្រហម​បំភ្លឺប្រទេសចិន»‍ ដោយ​ឆ្លើយសំណួរ​ទាក់ទងនឹង “ហេតុអ្វីបានជា​បក្សកុម្មុយនីស្តចិន​អាចធ្វើ​បាន​តាមរយៈ​អ្វីដែល​លោកបាន​ឃើញនិងបាន​ឮដោយផ្ទាល់​”។ ក្នុងឱកាស​ខួប​៩០ឆ្នាំនៃ​ថ្ងៃ​ជ័យជម្នះនៃ​មហាដំណើរ​របស់កងទ័ពក្រហម​កម្មករនិង​កសិករចិន អ្នក​សង្កេតការណ៍​ជំនាន់ថ្មីនៅ​ទូទាំងពិភពលោក​នៅតែបន្ត​សួររកចម្លើយ​នៃសំណួរនេះ ។ បណ្តាញ​ទូរទស្សន៍ CGTN នៃ​អគ្គស្ថានីយវិទ្យុ​និងទូរទស្សន៍​មជ្ឈិមចិន​បានធ្វើការស្ទង់មតិ​ចំពោះអ្នកផ្តល់​បទសម្ភាសន៍​ចំនួន១ម៉ឺន២ពាន់​នាក់ដែលមកពីប្រទេសចំនួន៤១នៅទូទាំង​ពិភពលោក​ដោយ​ទទួលបាននូវ​គំនិត​មួយចំនួន៖​“អ្នកដឹកនាំដ៏​ខ្លាំងក្លានិង​មានឥទ្ធិពល” បានក្លាយជា​​ការកត់សម្គាល់ជា​ទូទៅ​របស់​អ្នកផ្តល់​បទសម្ភាសន៍​ចំពោះ​បក្សកុម្មុយនីស្តចិន បន្ទាប់មកគឺ “កម្លាំងវិជ្ជមាននៃ​ស្ថិរភាពសកល” និង “​តំណាងនៃ​ផលប្រយោជន៍​របស់ប្រទេស​កំពុងអភិវឌ្ឍន៍”។ ការស្ទង់មតិរបស់ CGTN បានរកឃើញថា ក្នុងចំណោម​ប្រទេស ៤១ ដែល​ចូលរួម​ការស្ទង់មតិ ​អ្នកផ្តល់​បទសម្ភាសន៍​ដែលមកពី​ប្រទេស ៣០ បានយល់ឃើញថា ​បើប្រៀបធៀប​នឹងគណបក្សនយោបាយ​លោកខាងលិច…

មហាដំណើរ ជាដំណើរដ៏វែងឆ្ងាយនិងអស្ចារ្យដើម្បីឧត្តមគិតនិងជំនឿ

កាលពីជាង៩០ ឆ្នាំមុន កងទ័ពក្រហម(កងកម្លាំងប្រជាជនដែលដឹកនាំដោយបក្សកុម្មុយនីស្តចិន) បានធ្វើបដិវត្តន៍ដោយធ្វើដំណើរឆ្លងកាត់១៤ ខេត្ត កាត់ទឹកឆ្លងភ្នំ កាត់ព្រៃកាត់វាលរហោឋាន រហូតចម្ងាយប្រហែលជាង១ ម៉ឺនគីឡូម៉ែត្រទើបទទួលបានជោគជ័យនៅទីបំផុត ដែលត្រូវគេចាត់ទុកថាជាអច្ឆរិយដ៏អស្ចារ្យមួយក្នុងប្រវត្តិសាស្ត្រនៃមនុស្សជាតិ ហើយត្រូវបានហៅថា«មហាដំណើរ»ឬ«មហាដំណើរថ្មើរជើង»(The Long March)។ លោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើងថា៖ «ការឆ្លងកាត់រយៈពេលដ៏វែង ទ្រង់ទ្រាយដ៏ធំ ចម្ងាយផ្លូវដ៏ឆ្ងាយ បរិស្ថានដ៏មានគ្រោះថ្នាក់ និងការប្រយុទ្ធដ៏សាហាវនៃមហាដំណើរគឺជារឿងរ៉ាវតែមួយគត់ក្នុងប្រវត្តិសាស្ត្រចិន ហើយក៏ជាករណីដ៏កម្របំផុតនៅក្នុងប្រវត្តិសាស្ត្រសង្គ្រាមលោកនិងសូម្បីតែនៅក្នុងប្រវត្តិសាស្ត្រនៃអារ្យធម៌មនុស្សជាតិផងដែរ»។ លោកក៏បានថ្លែងថា៖ «មហាដំណើរ ជារឿងដ៏អស្ចារ្យមួយក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ ដែលបានបន្សល់ទុកនូវទ្រព្យសម្បត្តិខាងស្មារតីដ៏មានតម្លៃបំផុតសម្រាប់យើង នោះគឺ “ស្មារតីនៃមហាដំណើរ” ដ៏អស្ចារ្យ…

កិច្ច​ប្រជុំ​ថ្នាក់​ជាតិ​ស្តីពី​រឿង​ភាគ​​ខ្លីនិងមធ្យម​​របស់​អគ្គស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​មជ្ឈិម​ចិន​ប្រា​រព្ធ​ធ្វើ​តំបន់​Pudong នៃទីក្រុងសៀងហៃ

  នៅថ្ងៃទី១៨ ខែតុលា កិច្ច​ប្រជុំ​ថ្នាក់​ជាតិ​ស្តីពី​រឿង​ភាគ​​ខ្លីនិងមធ្យមរបស់​អគ្គ​ស្ថានី​យ​វិទ្យុ​និង​ទូរ​ទស្សន៍​មជ្ឈិម​ចិន(CMG)​បានបើក​ធ្វើ​នៅតំបន់​Pudongនៃ​ទីក្រុងសៀងហៃ។ រឿង​ភាគ​​ខ្លី​និង​មធ្យម​មួយ​ចំនួន​ដែល​មានគុណភាពខ្ពស់ មានប្រធានបទ​សម្បូរ​បែប​និងប្រភេទផ្សេងៗ​គ្នា​ត្រូវ​បានចាក់​ផ្សាយ​នៅ​វេទិកាជា​ច្រើន ដើម្បីជំរុញ​ការ​ផលិត​ជា​បន្ត​បន្ទាប់​នូវ​ស្នាដៃដ៏​ឆ្នើម​​ដែល​មានប្រភព​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​។ លោក Shen Haixiong អនុ​រដ្ឋមន្ត្រី​នៃក្រសួង​ឃោសនា​ការ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនីស្ត​ចិន​ និង​ជា​អគ្គ​នាយក​នៃអគ្គ​ស្ថានី​យ​វិទ្យុ​និង​ទូរទស្សន៍​មជ្ឈិម​ចិនបានអញ្ជើញ​ចូលរួមក្នុងព្រឹត្តិការណ៍នេះ។ ថ្លែង​ក្នុង​សុន្ទរកថា លោក Jiang Haiqing សមាជិកក្រុម​អ្នក​និពន្ធ​នៃ​អគ្គ​ស្ថានីយ​វិទ្យុ​និង​ទូរទស្ស​ន៍​មជ្ឈិ​ម​ចិន​បានថ្លែងថា អគ្គ​ស្ថានីយ​វិទ្យុ​និង​ទូរទស្ស​ន៍​មជ្ឈិ​ម​ចិន​នឹង​ចាត់​ទុក​កិច្ច​ប្រជុំ​នេះ​ជា​ឱកាស​មួយ ដើម្បីពង្រីក​ឧត្តមភាព​ផ្នែក​វេទិកា ឧត្តមភាព​ផ្នែក​ផលិត​មាតិកា​ និង​ឧត្តម​ភាព​ខាង​ការ​ផ្សព្វផ្សាយ​របស់ប្រព័ន្ធផ្សព្វផ្សាយសំខាន់ៗថ្នាក់ជាតិ សំដៅ​ជំរុញ​និន្នាការ​ឧស្សា​ហ​កម្ម​តាម​រយៈ​ស្នាដៃដែលមានគុណភាពខ្ពស់ និងប្រមូល​ផ្តុំ​កម្លាំង​អភិវឌ្ឍន៍​រួម​តាម​រយៈ​កិច្ច​សហ​ការ​ចម្រុះ ដើម្បីជំរុញ​រឿង​ភាគ​ខ្លី​និង​មធ្យម​ឱ្យ​ទទួល​ការអភិវឌ្ឍប្រកប​ដោយ​គុណ​ភាពខ្ពស់ ។ លោកបានរំពឹង​ទុក​ធ្វើការរួមគ្នាជាមួយសហការីមកពីគ្រប់វិស័យ ដើម្បីធ្វើ​ឱ្យ​រឿង​ភាគ​ខ្លីនិងមធ្យមដែលមានគុណភាពខ្ពស់​ក្លាយជាកម្លាំង​សំខាន់​ក្នុង​ការពង្រឹង​សិល្បៈ​នៃ​សង្គមនិយម និងបំពេញតាមការរំពឹងទុកថ្មីរបស់​ប្រជាជន​សម្រាប់​ជីវភាព​ខាង​វិញ្ញាណ​និងវប្បធម៌ដ៏​ល្អ​បវរ៕ #Dolynews

ការស្ទង់មតិរបស់​បណ្តាញ​ទូរទស្សន៍​CGTN៖អ្នក​ផ្តល់​បទ​សម្ភាសន៍​ចំនួន​៩០%នៅ​ទូទាំង​ពិភព​លោកហៅស្តូប​យ៉ាស៊ូគូនី​ថាជា “ស្តូប​ឧក្រិដ្ឋជន​សង្រ្គាម”

  ថ្មីៗនេះ លោកស្រី​Sanae Takaichiនាយករដ្ឋមន្ត្រីជប៉ុន​បានទៅ​សែន​និង​ដាក់​សំណែន​​នៅ​ស្តូប​យ៉ាស៊ូគូនី ហើយរដ្ឋមន្ត្រីទទួលបន្ទុកគោលនយោបាយ​សេដ្ឋកិច្ច​និងហិរញ្ញវត្ថុ​ជប៉ុន​បានទៅ​គោរពវិញ្ញានក្ខន្ធ​នៅ​ស្តូបយ៉ាស៊ូគូនី ដែលត្រូវ​បាន​ថ្កោលទោសយ៉ាង​ទូលំ​ទូលាយ​ពីសហគមន៍អន្តរជាតិ។ ការស្ទង់មតិដែលធ្វើឡើងដោយបណ្តាញ​ទូរទស្សន៍​CGTN​នៃ​អគ្គស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​មជ្ឈិម​ចិន​ ចំពោះ​អ្នកប្រើប្រាស់អ៊ីនធឺណិត​ទូទាំង​ពិភព​លោក​បានបង្ហាញថា អ្នក​ផ្តល់​បទ​សម្ភាសន៍​ចំនួន​៩០.៧១​%បានអំពាវនាវឱ្យ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​អន្តរ​ជាតិ​ប្រើពាក្យថា “ស្តូប​ឧក្រិដ្ឋ​ជន​សង្រ្គាម​”ឱ្យកាន់តែច្បាស់លាស់​នៅពេល​ផ្សាយ​ដំណឹ​ង​អំពី​ស្តូប​យ៉ាស៊ូគូនី ដើម្បីដាស់​តឿន​ដល់​ពិភពលោក​ទាំង​មូល​ឱ្យ​មាន​ការ​ប្រុង​ប្រ​យ័ត្ន​ចំពោះ​ការងើបឡើងវិញនៃយោធានិយមរបស់ជប៉ុន។ ការស្ទង់មតិក៏បានរកឃើញផងដែរថា អ្នក​ផ្តល់​បទ​សម្ភាសន៍​ចំនួន​៨៧.៣៨​%បាន​និយាយ​ត្រង់​ៗ​ថា ទង្វើ​ខុសឆ្គងរបស់លោកស្រី​Sanae Takaichi​និងអ្នកនយោបាយជប៉ុន​ផ្សេងទៀត​បាន​ធ្វើឱ្យ​ប៉ះពាល់យ៉ាង​ខ្លាំង​ដល់មនោសញ្ចេតនា​របស់ប្រជាជននៅក្នុងប្រទេស​ជិតខាង​ដែ​ល​ធ្លាប់​រង​ការ​ឈ្លាន​ពាន​ពី​យោធានិយមរបស់ជប៉ុន ។ អ្នក​ផ្តល់​បទ​សម្ភាសន៍​ចំនួន​៨៤.៦​៧​%​បាន​លើកឡើង​ថា ទង្វើរបស់​អ្នក​នយោបាយ​ជប៉ុន​ដែល​ទៅ​គោរពវិញ្ញានក្ខន្ធនិង​ដាក់​​គ្រឿង​សំណែន​នៅ​ស្តូប​យ៉ាស៊ូគូនី​ជា​ច្រើន​លើក​ គឺជាការរំលោភ​បំពាន​យ៉ាងធ្ងន់ធ្ងរ​ចំពោះ​សមិទ្ធ​ផល​នៃ​ជ័យ​ជម្នះ​របស់​​សង្គ្រាមលោកលើកទី២ និងសណ្តាប់ធ្នាប់អន្តរជាតិបន្ទាប់​ពី​សង្គ្រា​ម​លោ​ក​លើក​ទី​២​ វា​នឹងបំផ្លាញ​បន្ថែមទៀតនូវទំនាក់ទំនងរវាងជប៉ុននិងប្រទេសរង​គ្រោះ​ដោ​យ​ការ​ឈ្លា​ន​ពានដែល​មាន​ភាព​តាន​តឹង​ស្រាប់​។ ការស្ទង់មតិលើកនេះបានធ្វើឡើងតាមរយៈវេបសាយភាសាអង់គ្លេស អេស្ប៉ាញ បារាំង អា​រ៉ាប់​និងរុស្ស៊ីរបស់បណ្តាញCGTN ក្នុងរយៈពេល២៤ម៉ោង ក៏​មាន​អ្នក​ប្រើប្រាស់​បណ្តាញ​អ៊ីន​ធឺ​ណិត​ចំនួន​៧៤៧៥​នាក់​បាន​ចូល​រួម​ការ​បោះឆ្នោត​ ព្រមទាំងបញ្ចេញមតិ៕ #dolynews

ខណៈពេលចុះត្រួតពិនិត្យការងារនៅទីក្រុង Ulanqab ភូមិភាគស្វយ័តម៉ុងហ្គោលីក្នុង លោក Xi Jinping ប្រធានរដ្ឋចិនសង្កត់ធ្ងន់ថា ត្រូវរៀបចំផែនការនៃការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ និងការការពារកម្រិតខ្ពស់ ព្រមទាំងប្រកាន់យ៉ាងខ្ជាប់ខ្ជួនដើរតាមមាគ៌ានៃការអភិវឌ្ឍបៃតង ដែលផ្តល់អាទិភាពចម្បងដល់បរិស្ថានអូឡូស៊ីដោយមិនងាករេ

  នាថ្ងៃទី ១៦ ខែតុលា លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានសង្កត់ធ្ងន់អំឡុងពេលចុះត្រួតពិនិត្យការងារនៅទីក្រុង Ulanqab ភូមិភាគស្វយ័តម៉ុងហ្គោលីក្នុងថា ការអភិវឌ្ឍបៃតងគឺជា ខ្លឹមសារស្នូលនៃការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ។ ត្រូវរៀបចំផែនការនៃការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ និងការការពារកម្រិតខ្ពស់ ប្រកាន់ខ្ជាប់នូវការការពាររួមបញ្ចូលគ្នា និងការគ្រប់គ្រងជាប្រព័ន្ធនៃភ្នំ ទន្លេ ព្រៃឈើ វាលស្រែ បឹង វាលស្មៅ និងវាលខ្សាច់ ព្រមទាំងរួមសហការជំរុញការកាត់បន្ថយការបញ្ចេញកាបូន ការកាត់បន្ថយការបំពុល ការពង្រីកផ្ទៃដីបៃតង និងកំណើន…

បញ្ញវន្តកម្ពុជា៖ គំនិតផ្តួចផ្តើមសកលទាំងបួនបង្កើតជារូបមន្តថ្មីសម្រាប់ការរួមរស់ជាមួយគ្នានៃពិភពលោក

  ថ្មីៗនេះ កាសែតខ្មែរថាមស៍នៃកម្ពុជាបានចុះផ្សាយអត្ថបទរបស់លោក នាក់ ច័ន្ទដារិទ្ធិ នាយកវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ និងនយោបាយសាធារណៈនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយចង្អុលបង្ហាញថា សណ្តាប់ធ្នាប់អន្តរជាតិក្នុងសហសម័យកំពុងឆ្លងកាត់ការកែសម្រួលរចនាសម្ព័ន្ធយ៉ាងស៊ីជម្រៅ។ ប្រទេសចិនបាននិងកំពុងអនុវត្តជាលំដាប់លំដោយនូវគោលគំនិតរបស់លោកប្រធានរដ្ឋចិន Xi Jinping ស្តីពីការកសាងសហគមន៍ជោគវាសនារួមសម្រាប់មនុស្សជាតិ តាមរយៈការអនុវត្តជាក់ស្តែងនូវគំនិតផ្តួចផ្តើមសកលទាំងបួន។ អត្ថបទនេះបានលើកឡើងថា សណ្តាប់ធ្នាប់ឯកប៉ូលក្រោយសង្គ្រាមត្រជាក់កំពុងបើកផ្លូវឱ្យពិភពលោកពហុប៉ូល ដែលមានលក្ខណៈពិសេសមួយចំនួន ដូចជាមានតួអង្គចម្រុះ រូបមន្តទំនើបកម្មចម្រុះ មជ្ឈមណ្ឌលអំណាចត្រួតស៊ីគ្នា និងបញ្ហាប្រឈមឆ្លងដែនមានភាពស្មុគស្មាញ។ ប្រទេសសកលខាងត្បូង មានកំណើនទាំងចំនួនប្រជាជន និងត្រូវបានលើកកម្ពស់ទាំងឥទ្ធិពលសេដ្ឋកិច្ច និងនយោបាយ ខណៈពេលដែលឱនភាពទំនុកចិត្តនៅក្នុងសហគមន៍អន្តរជាតិបានរីកធំ ហើយភាពប្រះស្រាំខាងសេដ្ឋកិច្ចបានកើនឡើង និងជម្លោះភូមិសាស្ត្រនយោបាយឡើងកម្តៅ។ និយាយចំពោះប្រទេសកំពុងអភិវឌ្ឍន៍នៅអាស៊ីអាគ្នេយ៍ ការដោះស្រាយទំនាស់ទាំងនេះឱ្យបានត្រឹមត្រូវគឺទាក់ទងផ្ទាល់ទៅនឹងស្ថិរភាពជាតិ…

លោក Wang Yi តំណាងពិសេសរបស់លោកXi Jinpingប្រធានរដ្ឋចិនចូលរួមកិច្ចប្រជុំកំពូលលើកទី៧នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA)

  លោក Wang Yi តំណាងពិសេសរបស់លោក Xi Jinpingប្រធានរដ្ឋចិន និងជាសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជារដ្ឋមន្ត្រីការបរទេសចិនបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលលើកទី៧នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA)នៅទីក្រុងបាគូ ប្រទេស​អាស៊ែបៃហ្សង់កាលពីថ្ងៃទី១៥ ខែតុលា និងថ្លែងសុន្ទរកថាគន្លឹះ។ លោក Wang Yi បានថ្លែងថា សន្និសីទCICA គឺជាវេទិកាស្តីពីការសន្ទនា និងកិច្ចសហប្រតិបត្តិការនៃទ្វីបអាស៊ីទាំងមូល ដែលផ្តួចផ្តើម និងរួមគ្នាបង្កើតឡើងដោយបណ្តាប្រទេសអាស៊ី។ ប្រទេសចិនសូមកោតសរសើរខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសអាស៊ែបៃហ្សង់ ក្នុងអំឡុងពេលធ្វើជាប្រធានផ្លាស់វេននៃសន្និសីទ ដែលបានជំរុញកិច្ចសហប្រតិបត្តិការ CICA និងការកសាង “អាស៊ីកាន់តែរឹងមាំ” ប្រទេស​ចិនមានឆន្ទៈបន្តផ្តល់ការគាំទ្រដ៏ខ្លាំងក្លា និងចូលរួមយ៉ាងសកម្មនៅក្នុងដំណើរការនៃ…