សាលា Plan A Education ជាសាលាបង្រៀនគួរទំនើប ដែលផ្តោតលើការអភិវឌ្ឍសមត្ថភាពសិក្សារបស់សិស្ស ដោយប្រើប្រាស់បច្ចេកវិទ្យា និងវិធីសាស្ត្របង្រៀនប្រកបដោយភាពច្នៃប្រឌិត។ Plan A Education មានទីតាំងស្ថិតនៅរាជធានីភ្នំពេញ ដោយបានបង្កើតបរិយាកាសសិក្សាបែបទំនើប និងមានលក្ខណៈពិសេសខុសពីការបង្រៀនបែបប្រពៃណី។

  ចំណុចពិសេសរបស់សាលា រួមមាន៖ 🔹 ការសិក្សាបែបអនុវត្តជាក់ស្តែង៖ បំពាក់ក្តារខៀនជាច្រើនសម្រាប់សិស្សអនុវត្តលំហាត់ និងបង្ហាញសមត្ថភាពរបស់ខ្លួន។ 🔹 ការបង្រៀនមួយទល់នឹងមួយ៖ គ្រូអាចពន្យល់ និងណែនាំសិស្សដោយផ្ទាល់ ដើម្បីជួយឱ្យសិស្សយល់ច្បាស់ពីមេរៀន និងចំណុចដែលខ្លួននៅមានការលំបាក។ 🔹 ប្រព័ន្ធស្កេនឯកសារសិក្សា៖ បន្ទាប់ពីសិស្សអនុវត្តលំហាត់រួច មិនចាំបាច់ចម្លងលំហាត់ចូលសៀវភៅម្តងទៀតឡើយ។ សិស្សអាចស្កេនឯកសារ (Scan) ផ្ញើទៅគ្រូ ដើម្បីបោះពុម្ព (Print) និងរក្សាទុកជាឯកសារសិក្សាបានយ៉ាងងាយស្រួល។ 🔹 ប្រព័ន្ធតាមដានការសិក្សា៖ មានប្រព័ន្ធតាមដានវឌ្ឍនភាពសិក្សារបស់សិស្ស និងការចេញរបាយការណ៍លទ្ធផលសិក្សា ដើម្បីឱ្យអាណាព្យាបាលអាចតាមដានការរីកចម្រើនរបស់កូនៗបានជាប្រចាំ។ 🔹 ការប្រើប្រាស់បច្ចេកវិទ្យា…

សប្តាហ៍សហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយ “ដៃគូអាស៊ាន” ឆ្នាំ២០២៦ បានសម្ពោធបើកនៅភូមិភាគស្វយ័តក្វាងស៊ី

  កាលពីថ្ងៃទី៧ ខែវិច្ឆិកា សប្តាហ៍សហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយ “ដៃគូអាស៊ាន” ឆ្នាំ២០២៦ ដែលរួមសហការរៀបចំដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងរដ្ឋបាលប្រជាជនភូមិភាគស្វយ័តជនជាតិជួងក្វាងស៊ី បានប្រារព្ធធ្វើនៅទីក្រុងណាននីង ភូមិភាគស្វយ័តជនជាតិជួងក្វាងស៊ី។ ព្រឹត្តិការណ៍ឆ្នាំនេះដែលត្រូវបានប្រារព្ធឡើងក្រោមប្រធានបទ “ប្រាជ្ញាថ្មី ការតភ្ជាប់ និងការចែករំលែក” បានប្រមូលផ្តុំមន្ត្រីរដ្ឋាភិបាល មន្រ្តីការទូតបរទេសប្រចាំប្រទេសចិន ឥស្សរជនប្រព័ន្ធផ្សព្វផ្សាយ អ្នកជំនាញ និងបញ្ញវន្តមកពីប្រទេសចិន និងបណ្តាប្រទេសអាស៊ានជិត ២០០ រូប ដើម្បីធ្វើកិច្ចសន្ទនា និងការផ្លាស់ប្តូរយ៉ាងស៊ីជម្រៅ ស្វែងរកវិធីសាស្រ្តសម្រាប់កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ និងប្រមូលផ្តុំធនធានប្រព័ន្ធផ្សព្វផ្សាយ សំដៅកសាងសហគមន៍ជោគវាសនារួមចិន-អាស៊ានឱ្យកាន់តែជិតស្និទ្ធ និងបង្កើនឥទ្ធិពលនៃប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់លើឆាកមតិសាធារណៈពិភពលោក។ លោក Qi…

លោក Xi Jinping ប្រធានរដ្ឋចិនជួបពិភាក្សាការងារជាមួយលោក Stocker នាយករដ្ឋមន្រ្តីអូទ្រីស

  រសៀលថ្ងៃទី៦ ខែវិច្ឆិកា លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាការងារជាមួយលោក Stocker នាយករដ្ឋមន្រ្តីអូទ្រីសដែលកំពុងបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិននៅវិមានសភាប្រជាជនក្រុងប៉េកាំង។ លោកXi Jinping បានគូសបញ្ជាក់ថា ឆ្នាំ២០២៦នេះជាខួប ៥៥ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងអូទ្រីស ។ ភាគីទាំងពីរត្រូវបង្កើនទំនុកចិត្តផ្នែកនយោបាយ បន្តនិន្នាការវិជ្ជមាននៃការផ្លាស់ប្តូរថ្នាក់ជាន់ខ្ពស់ សំដៅចាក់មូលដ្ឋានគ្រឹះដ៏រឹងមាំផ្នែកនយោបាយសម្រាប់កិច្ចសហប្រតិបត្តិការនៅថ្ងៃអនាគត ។ ប្រទេសចិនមានឆន្ទៈធ្វើការជាភាគីអូទ្រីសក្នុងការត្រួសត្រាយផ្លូវកិច្ចសហប្រតិបត្តិការជាក់ស្តែងលើវិស័យងើបឡើងថ្មីដូចជា រថយន្តអគ្គិសនីដើរដោយថាមពលស្អាត បញ្ញាសិប្បនិម្មិត(AI) សេដ្ឋកិច្ចឌីជីថល និងការអភិវឌ្ឍបៃតងជាដើម ដើម្បីបង្កើតកម្លាំងចលករថ្មីសម្រាប់កំណើនសេដ្ឋកិច្ចនិងពាណិជ្ជកម្ម។ ជាការឆ្លើយតប លោក Stocker បានថ្លែងថា…

នាព្រឹកថ្ងៃសុក្រ ទី6 ខែវិច្ឆិកា ឆ្នាំ2026នះ ​លោកឧត្ដមសេនីយ៍ទោ ឡោ ម៉េងហួត ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ​នៃអគ្គស្នងការដ្ឋាននគរបាលជាតិ រួមទាំងថ្នាក់ដឹកនាំនាយកដ្ឋាន បានអញ្ជើញ​ចូលរួម​កិច្ចប្រជុំ​អំពី​វឌ្ឍនភាព​ការ​ងារ​របស់​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក​ ក្រោម​អធិបតីភាព​ដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម​ អភិសន្តិបណ្ឌិត​ ស​ សុខា​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក នៅសាលប្រជុំវរជ័យ នៃទីស្តីការក្រសួងមហាផ្ទៃ​ ៕

នាព្រឹកថ្ងៃសុក្រ ទី6 ខែវិច្ឆិកា ឆ្នាំ2026នះ ​លោកឧត្ដមសេនីយ៍ទោ ឡោ ម៉េងហួត ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ​នៃអគ្គស្នងការដ្ឋាននគរបាលជាតិ រួមទាំងថ្នាក់ដឹកនាំនាយកដ្ឋាន បានអញ្ជើញ​ចូលរួម​កិច្ចប្រជុំ​អំពី​វឌ្ឍនភាព​ការ​ងារ​របស់​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក​ ក្រោម​អធិបតីភាព​ដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម​ អភិសន្តិបណ្ឌិត​ ស​ សុខា​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក នៅសាលប្រជុំវរជ័យ នៃទីស្តីការក្រសួងមហាផ្ទៃ​ ៕ #dolynews

ព្រឹត្តិការណ៍ពិសេសនៅកម្ពុជានៃវេទិកាសន្ទនាស្តីពី «អភិបាលកិច្ចរបស់ចិន និងការអភិវឌ្ឍសកល» បានប្រារព្ធឡើងនៅក្រុងភ្នំពេញ

នៅថ្ងៃទី៥ ខែវិច្ឆិកា តាមម៉ោងក្នុងតំបន់ ព្រឹត្តិការណ៍ពិសេសនៅកម្ពុជានៃវេទិកាសន្ទនាស្តីពី «អភិបាលកិច្ចរបស់ចិន និងការអភិវឌ្ឍសកល» ដែលរួមសហការរៀបចំដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន(CMG) ស្ថានទូតចិនប្រចាំនៅកម្ពុជា និងរាជបណ្ឌិត្យសភាកម្ពុជាបានប្រារព្ធឡើងនៅក្រុងភ្នំពេញ ។ លោក Shen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ។ លោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា, លោកសាស្ត្រាចារ្យបណ្ឌិតសភាចារ្យ សុខ ស៊ីផាន់ណា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសកម្ពុជា និងលោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានអញ្ជើញចូលរួមព្រឹត្តិការណ៍នេះ ព្រមនិងថ្លែងសុន្ទរកថា។ ភ្ញៀវកិត្តិយសជាង…

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី5 ខែវិច្ឆិកា ឆ្នាំ2026នេះ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រួមជាមួយភរិយា អញ្ជើញចូលរួមដង្ហែអង្គកឋិនទានសាមគ្គី ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាស នៅវត្តសំសមី ស្ថិតក្នុងភូមិលេខ3 សង្កាត់កំពង់លាវ ក្រុងព្រៃវែង។

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី5 ខែវិច្ឆិកា ឆ្នាំ2026នេះ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រួមជាមួយភរិយា អញ្ជើញចូលរួមដង្ហែអង្គកឋិនទានសាមគ្គី ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាស នៅវត្តសំសមី ស្ថិតក្នុងភូមិលេខ3 សង្កាត់កំពង់លាវ ក្រុងព្រៃវែង។ #dolynews

កម្ពុជា-ចិន រៀបចំបាឋកថាស្តីពី «ការពិនិត្យមើលអភិបាលកិច្ចប្រទេសចិន តាមរយៈកិច្ចប្រជុំពេញអង្គលើកទី៥ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន អាណត្តិទី២០»

  ភ្នំពេញ៖ នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន សហការជាមួយសមាគមមិត្តភាពកម្ពុជា-ចិន បានរៀបចំ បាឋកថាស្តីពី «ការពិនិត្យមើលអភិបាលកិច្ចប្រទេសចិន តាមរយៈកិច្ចប្រជុំពេញអង្គលើកទី៥ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន អាណត្តិទី២០» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឯក សំអុល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមមិត្តភាពកម្ពុជា-ចិន។ ពិធីនេះដែរ មានការអញ្ជើញចូលរួមពីសំណាក់លោក Feng Hui អ្នកទទួលខុសត្រូវវិទ្យុមិត្តភាពកម្ពុជា-ចិន នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន, ឯកឧត្តម ដួង វិរ័ត្ន អនុប្រធានប្រចាំការក្រុមប្រឹក្សាភិបាល…

ភក្តីភាព ភាពស្អាតស្អំ និងមានទំនួលខុសត្រូវ ជា​ស្តង់ដា​ជ្រើសរើសបុគ្គលឆ្នើម​ឱ្យ​​ធ្វើការ​​នៃ​បក្សកុម្មុយនីស្ត​ចិន​

ការកសាងក្រុមកម្មាភិបាល​ដែលមានគុណវុឌ្ឍិខ្ពស់ និងមានសមត្ថភាពទទួលបន្ទុកសំខាន់ស្តីពី​ការស្តារភាព​រុង​រឿង​របស់​ប្រជាជាតិឡើងវិញ គឺជាខ្លឹម​សារ​ស្នូល​នៃ​​គំនិត​លោក Xi Jinping ស្តីពីការកសាងបក្ស។ ដើម្បីសម្រេចបាននូវគោលដៅនេះ គណៈបក្ស​កុម្មុយនីស្ត​​ចិន​បានកំណត់ជាក់លាក់​នូវ​គោលការណ៍​សំខាន់​ចំនួន​៣ ពោលគី​​ភក្តីភាព​ ភាពស្អាតស្អំ​ និងមាន​ទំនួល​ខុសត្រូវ​ ដែល​ជា​ស្តង់ដាមូលដ្ឋាន​ក្នុងដំណើរការទាំងមូលនៃការជ្រើសរើស ការបណ្តុះបណ្តាល ការតែងតាំង និងការគ្រប់គ្រងកម្មាភិបាល សំដៅ​​បំពេញតម្រូវការនៃការ​ធ្វើ​ទំនើបកម្ម និងភារកិច្ច​នៃការអភិវឌ្ឍ​រយៈពេលវែង។ តាំងពីសម័យបុរាណមក ប្រជាជនចិនបានប្រកាន់ខ្ជាប់នូវគំនិត​អភិបាល​កិច្ចដែលផ្តល់សារៈសំខាន់លើការជ្រើសរើសអ្នក​ធ្វើការ​ដែលមានគុណធម៌និងសមត្ថភាព ដោយយល់ឃើញថា គុណវុឌ្ឍិរបស់អ្នក​​កាន់អំណាចគឺជាកត្តាដ៏សំខាន់បំផុត។ ប្រពៃណីនេះបានក្លាយជាមូលដ្ឋានសម្រាប់កំណត់ស្តង់ដាការងារនៃ​កម្មាភិបាល​​ក្នុងយុគសម័យថ្មី​ ពោលគឺ​ទាម​ទារ​ឱ្យពួកគេ​មាននៃ​«ភក្តីភាព​ ភាពស្អាតស្អំ​ និងមានទំនួល​ខុសត្រូវ​»។ ​ប្រការ​នេះ​បាន​រួម​បញ្ចូល​គ្នា​យ៉ាង​ស៊ីជម្រៅ​រវាង​គំនិត​អភិបាលកិច្ច​ប្រពៃណី​និងតម្រូវ​ការ​នៃការ​កសាង​បក្ស​ក្នុង​សម័យ​បច្ចុប្បន្ន​ ។ ស្តង់ដា​ទាំង​បី ​​ «​ភក្តីភាព​…

របបមជ្ឈការបែបប្រជាធិបតេយ្យចូលរួមចំណែកជាប្រាជ្ញាអភិបាលកិច្ចបែបចិន

  ឆ្លងកាត់បញ្ហាប្រឈមនិងទុក្ខលំបាកជាងមួយសតវត្សរ៍ ហេតុអ្វីបានគណបក្សកុម្មុយនីស្តចិនដែលមានសមាជិកជាង ១០០ លាននាក់អាចបង្រួបបង្រួមនិងដឹកនាំប្រជាជនចិន ១,៤ ប៊ីលាននាក់ឲ្យសម្រេចបាននូវ្ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព សង្គមមានសាមគ្គីភាពនិងស្ថិរភាពជាប់រហូតបែបនេះ ? ប្រសិនបើយើងប្រៀបធៀបអភិបាលកិច្ចជាតិទៅនឹងការសម្តែងស៊ីមហ្វូនីដ៏អស្ចារ្យ នោះរបបមជ្ឈការបែបប្រជាធិបតេយ្យគឺជាការប្រតិបត្តិតាមបែបវិទ្យាសាស្ត្ររបស់វង់ភ្លេង ។ អំឡុងពេលសម្តែង តន្ត្រីករម្នាក់ៗមានសេរីភាពក្នុងការបង្ហាញជំនាញរបស់ពួកគេ។ នេះគឺជា “ប្រជាធិបតេយ្យ” ពិតប្រាកដ ។ ប៉ុន្តែការសម្តែងទាំងមូលត្រូវគោរពតាមអ្នកបញ្ជាភ្លេងនិងសហការគ្នា ដើម្បីបង្កើតជាចង្វាក់តន្ត្រីដ៏ពេញលេញនិងស៊ីសង្វាក់គ្នា ។ នេះគឺជា “មជ្ឈការ” ដ៏មានប្រសិទ្ធភាព។របបមជ្ឈការបែបប្រជាធិបតេយ្យគឺជាតុល្យភាពដ៏ល្អឥតខ្ចោះរវាង”ការប្រមូលផ្តុំសំឡេងរួម”និង”ការបង្រួបបង្រួមនិងប្រមូលផ្តុំកម្លាំង”។ ក្នុងនាមជាគោលការណ៍ចាត់តាំងជាមូលដ្ឋាននិងជាប្រព័ន្ធដឹកនាំរបស់បក្សកុម្មុយនីស្តចិន តក្កវិជ្ជាស្នូលនៃរបបមជ្ឈការបែបប្រជាធិបតេយ្យគឺសាមញ្ញណាស់ ៖ មុននឹងធ្វើការសម្រេចចិត្ត ត្រូវស្តាប់ដោយយកចិត្តទុកដាក់និងពិគ្រោះយោបល់យ៉ាងទូលំទូលាយ ដើម្បីទទួលយកតម្រិះប្រាជ្ញារបស់មនុស្សគ្រប់គ្នា…

ពីការ​កសាង​បក្ស​ទៅជីវភាពរស់នៅ៖ បទពិសោធន៍អភិបាលកិច្ចពីបក្សកុម្មុយនិស្តចិន

កិច្ចប្រជុំពេញអង្គលើកទី៥ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន អាណត្តិទី២០ បានប្រព្រឹត្តទៅនៅរដ្ឋធានី ប៉េកាំង កាលពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ ដោយមានសមាជិកគណៈកម្មាធិការមជ្ឈិមចំនួន ១៦២ រូប និងសមាជិកបម្រុងចំនួន១១៧រូបចូល​​រួម​។ កិច្ចប្រជុំបានពិនិត្យរបាយការណ៍ការងាររបស់ការិយាល័យនយោបាយ និងអនុម័តសេច​ក្តីសម្រេចស្តីពីបញ្ហាសំខាន់ៗពាក់ព័ន្ធនឹងការបន្តជំរុញការគ្រប់គ្រងបក្សយ៉ាងតឹងរ៉ឹង និងគ្រប់ជ្រុងជ្រោយ។ ខ្លឹមសារនៃកិច្ចប្រជុំនេះបានរំលេចពីការពង្រឹងវិន័យ សុចរិតភាព សមត្ថភាពដឹកនាំ និងប្រសិទ្ធភាពអភិបាលកិច្ចប្រទេសចិន ដើម្បីបន្តជំរុញការអភិវឌ្ឍប្រកបដោយគុណភាព និងធានាសុខុមាលភាពប្រជាជនចិន។ គោលបំណងសំខាន់មួយនៃអភិបាលកិច្ច គឺការធ្វើឱ្យគោលនយោបាយជាតិបង្កើតផលប្រយោជន៍ជាក់ស្តែងសម្រាប់ប្រជាជន។ ការពង្រឹងវិន័យរបស់មន្ត្រី និងការប្រឆាំងអំពើពុករលួយអាចជួយបង្កើនប្រសិទ្ធភាព នៃការប្រើប្រាស់ធនធាន ប៉ុន្តែវាត្រូវភ្ជាប់ជាមួយគោលនយោបាយសេដ្ឋកិច្ច និងសង្គមដែលមានគុណភាព ដើម្បីបង្កើតលទ្ធផលអភិវឌ្ឍន៍ប្រកបដោយចីរភាព។…