លាបពណ៌​ប្រទេស​ចិន​ដោយចេតនា​អាក្រក់ ! ​រឿងភាគជប៉ុនឈ្មោះ « Vivant » ​​ប្រឌិត​សាច់រឿង​ប្រែ​ក្រឡាស់​ការធ្វើ​ទារណ្ឌកម្ម​​​ដ៏​ឃោឃៅ​​នៃ​​កងទ័ព​ជប៉ុន​ដែល​ឈ្លានពាន​ប្រទេសចិន​មក​ជា​តួអង្គចិន​ ​​​

  តារាល្បីល្បាញជា​ច្រើន​នាក់​របស់​ជប៉ុន​បាន​ចូលរួមសម្តែង​ ​​ ​ថ្លៃ​ផលិត​ខ្ពស់​​ៗ ​ ​លោកស្រី Takaichi Sanae ​​និយាយ​ថា​​ចង់មើល ពេលថ្មីនេះ រឿងភាគ​ដែល​​​ផលិតដោយ​ស្ថានីយ​ទូរទស្សន៍ ​TBS TV របស់​​ជប៉ុន ​ឈ្មោះ​ « Vivant »​ រដូវកាលទីពីរ​​បាន​ត្រូវ​​ចាក់ផ្សាយ។ ​អត្រា​អ្នក​ទស្សនា​​ខ្ពស់ ​ក៏ប៉ុន្តែ ​សាច់រឿង​ប្រឌិត​ជ្រុលហួស។ រឿងនេះ​បាន​ប្រឌិត​សាច់រឿង​ថា ​ភ្នាក់ងារ​​ស៊ើបការណ៍ចិន​បាន​​ធ្វើ​ទារណ្ឌកម្ម​ភ្នាក់ងារ​​ស៊ើបការណ៍​​ជប៉ុន​ដោយ​​​កាត់​ម្រាមដៃ​និង​វះ​​ពោះជាដើម ​​ ​ដែល​ក្នុង​ប្រវត្តិសាស្ត្រ​សង្គ្រាមលោក​លើកទីពីរ ​តាមពិត​គឺ​ជា​​ទង្វើ​​ដ៏​ឃោឃៅ​របស់​​​កងទ័ព​​ជប៉ុន​ដែល​ឈ្លានពាន​ប្រទេសចិន​​បាន​ប្រព្រឹត្ត​លើ​អ្នក​តស៊ូ​ចិន​ដែល​ប្រឆាំង​ការ​ឈ្លានពាន​។ ​​ ​សាច់រឿង​បាន​មួលបង្កាច់​ប្រែ​ស​ជា​ខ្មៅ​ ​​មក​ជា​តួអង្គ​ចិន​​…

អភិបាលកិច្ចបក្សកុម្មុយនិស្តចិន ពីកិច្ចប្រជុំពេញអង្គលើកទី៥នៃគណៈកម្មាធិការមជ្ឈិមបក្សអាណត្តិទី២០

  ជាតថភាព កិច្ចប្រជុំពេញអង្គលើកទី៥នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនអាណត្តិទី២០ ដែល បានប្រព្រឹត្តទៅ ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ គឺជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់ ដែលផ្តោតជាចម្បងលើបញ្ហាសំខាន់ៗមួយចំនួនទាក់ទងនឹងការបន្តជំរុញការគ្រប់គ្រងបក្សយ៉ាងតឹងរឹង ដោយគ្រប់ជ្រុងជ្រោយ។ កិច្ចប្រជុំពេញអង្គនេះក៏ជាឱកាសឈ្វេងយល់ពីទំនាក់ទំនងរវាងការដឹកនាំ នយោបាយ ការកែទម្រង់ស្ថាប័ន ការអភិវឌ្ឍសេដ្ឋកិច្ច និងការលើកកម្ពស់វិបុលភាពជូនដល់ប្រជាជនចិន ក្រោមអភិបាលកិច្ចដ៏មហិមា របស់លោក Xi Jinping អគ្គលេខាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន។ ចាប់តាំងពីមហាសន្និបាតលើកទី១៨មក លោក Xi Jinping បានសង្កត់ធ្ងន់លើការកសាងបក្សម៉ាក្សនិយម ដែលអាចដឹកនាំប្រទេសបានយូរអង្វែង និងមានសមត្ថភាពឆ្លើយតបនឹងបញ្ហាប្រឈមថ្មីៗ។ គំនិតរបស់…

កំណើន ៤,៦%៖ ភាពរឹងមាំនៃសេដ្ឋកិច្ចចិន នាំមកនូវកម្លាំងជំរុញថ្មីសម្រាប់ពាណិជ្ជកម្មអន្តរជាតិ និងសេដ្ឋកិច្ចសកល

  មិនថាស្ថានការណ៍ពិភពលោកមានការប្រែប្រួលឆាប់រហ័សយ៉ាងណា ប្រទេសចិននៅតែបន្តប្តេជ្ញាចិត្តឥតងាករេ ក្នុងការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ និងការធ្វើទំនើបកម្មលើគ្រប់វិស័យ។ តាមរយៈការអនុវត្តយ៉ាងសកម្មនូវផែនការប្រាំឆ្នាំ លើកទី១៥ (២០២៦-២០៣០) ប្រទេសចិនបាន សម្រេចនូវសន្ទុះកំណើនសេដ្ឋកិច្ចគួរឱ្យកត់សម្គាល់ ក្នុងរយៈពេល ៣ ត្រីមាសដើមឆ្នាំ ២០២៦។ របាយការណ៍របស់ការិយាល័យស្ថិតិជាតិចិនបានបង្ហាញថា ផលិតផលក្នុងស្រុកសរុប (GDP) របស់ចិន បានឈានដល់ ១០៧ ទ្រីលានយ័ន ក្នុងរយៈពេល ៩ ខែដំបូង កើនឡើង ៤,៦% ស្មើនឹង ៥,៧ ទ្រីលានយ័ន បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។…

កម្ពុជាលើកកម្ពស់កិច្ចសហប្រតិបត្តិការចិន–អាស៊ាន ដើម្បីជំរុញកសិកម្មទំនើប និងការផ្លាស់ប្តូររវាងយុវជន

  ភ្នំពេញ៖ ឯកឧត្តម ប្រាក់ ថាវអមិដា អនុរដ្ឋ​លេខាធិការ និង​ជាប្រធានលេខាធិការដ្ឋានសហប្រតិបត្តិការអន្តរជាតិនៃក្រសួងព័ត៌មាន បានលើកឡើងពីសារៈសំខាន់នៃបច្ចេកវិទ្យា និងការផ្សព្វផ្សាយព័ត៌មាន ក្នុងការជំរុញទំនើបកម្មវិស័យកសិកម្ម និងការផ្ទេរចំណេះដឹងទៅដល់ប្រជាកសិករ ខណៈដែលយុវជនត្រូវបានចាត់ទុកជាកម្លាំងស្នូលសម្រាប់អនាគតវិស័យនេះ។ ការលើកឡើងនេះធ្វើឡើងក្នុងពិធី «កិច្ចសន្ទនាយុវជនចិន–អាស៊ានស្ដីពីការកសាងផ្ទះដ៏ប្រសើរ៖ បច្ចេកវិទ្យាជំរុញកសិកម្មទំនើប» នៅរាជធានីភ្នំពេញ នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ ដោយមានការចូលរួមពីតំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្ថានីយវិទ្យុ និងទូរទស្សន៍ក្វាងស៊ី សាកលវិទ្យាល័យភូមិន្ទកសិកម្ម ទូរទស្សន៍ជាតិកម្ពុជា អ្នកជំនាញកសិកម្ម តំណាងធុរកិច្ច សាស្ត្រាចារ្យ និងនិស្សិត។…

លោក ជឹម រតនា ស្នងការរងនគរបាលខេត្តព្រៃវែង ដែលចូលចិត្តសំញ៉ែង និងនៅទីបំផុតលោកតែងតែថតរូបសកម្មការងារតាមជាយដែន ត្រូវបានក្រសួងមហាផ្ទៃសម្រេចផ្អាកការងារជាបណ្ដោះអាសន្ន ដោយមូលហេតុល្មើសវិន័យនគរបាលជាតិកម្ពុជា ។

លោក ជឹម រតនា ស្នងការរងនគរបាលខេត្តព្រៃវែង ដែលចូលចិត្តសំញ៉ែង និងនៅទីបំផុតលោកតែងតែថតរូបសកម្មការងារតាមជាយដែន ត្រូវបានក្រសួងមហាផ្ទៃសម្រេចផ្អាកការងារជាបណ្ដោះអាសន្ន ដោយមូលហេតុល្មើសវិន័យនគរបាលជាតិកម្ពុជា។ #dolynews

វេទិកាស្តីពីអភិបាលកិច្ចសកលឆ្នាំ ២០២៦ (Xiong’an) ចេញផ្សាយ«ឯកសារទស្សនាទាននៃវេទិកា»

  វេទិកាស្តីពីអភិបាលកិច្ចសកលឆ្នាំ ២០២៦ (Xiong’an) បានប្រារព្ធឡើងនៅសង្កាត់ថ្មីXiong’an ខេត្ត Hebei ដោយមានការចូលរួមពីតំណាងគ្រប់មជ្ឈដ្ឋានដែលមកពីប្រទេសនិងអង្គការចំនួន៩៧។ វេទិកាលើកនេះបានចេញផ្សាយ«ឯកសារទស្សនាទាននៃវេទិកា»។ឯកសារនេះចែងថា គំនិតផ្តួចផ្តើមអភិបាលកិច្ចសកលបានផ្តល់នូវគំនិតអភិបាលកិច្ចសម្រាប់ពិភពលោកដែលប្រកបដោយភាពរង្គោះរង្គើនិងបម្រែបម្រួល។ លិខិតរបស់លោកប្រធានរដ្ឋចិន Xi Jinping ផ្ញើទៅកាន់វេទិកាបានពង្រឹងទំនុកចិត្តរបស់សហគមន៍អន្តរជាតិឱ្យរួមសាមគ្គីគ្នា និងធ្វើកិច្ចសម្របសម្រួលនិងសហការគ្នាដើម្បីធ្វើឱ្យអភិបាលកិច្ចសកលមានសុក្រឹតភាព។ ភាគីនានាបានសម្តែងការស្វាគមន៍ចំពោះការដែលភាគីចិនបង្កើតមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវអំពីអភិបាលកិច្ចសកល។ កិច្ចប្រជុំបានឈានដល់គំនិតឯកភាពរួមយ៉ាងទូលំទូលាយជុំវិញប្រធានបទ ​​”​ស្តារទំនុកចិត្តនិងកិច្ចសហប្រតិបត្តិការ៖ បម្រែបម្រួលនិម្មាបនកម្មក្នុងមួយសតវត្សរ៍កន្លងមក និងការកែទម្រង់និងការធ្វើឱ្យមានសុក្រឹតភាពនូវអភិបាលកិច្ចសកល”។ ពួកគេបានផ្តួចផ្តើមឱ្យប្រកាន់ខ្ជាប់ពហុភាគីនិយម គាំពារឋានៈស្នូលរបស់អង្គការសហប្រជាជាតិ និងលើកកម្ពស់សិទ្ធិបញ្ចេញមតិរបស់ប្រទេសសកលខាងត្បូង, ផ្តោតសំខាន់លើការស្តារសេដ្ឋកិច្ចឡើងវិញ សកម្មភាពអាកាសធាតុ​ ពាណិជ្ជកម្មទ្វេភាគី និងកំណែទម្រង់ខាងហិរញ្ញវត្ថុអន្តរជាតិ, គ្រោងផែនការធ្វើអភិបាលកិច្ចក្នុងវិស័យបញ្ញាសិប្បនិម្មិត លំហអវកាស និងបណ្តាញអ៊ីនធឺណិត…

ឯកឧត្តម ឡោ ម៉េងហួត ដឹកនាំក្រុមការងារ សហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ស ថេត ចុះពិនិត្យសុខភាព ផ្តល់ថ្នាំពេទ្យ និងថវិកាមួយចំនួនដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋនៅឃុំព្រាល

  ព្រៃវែង៖ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ លោក ឡោ ម៉េងហួត ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំព្រាល បានដឹកនាំសមាជិក សមាជិកាក្រុមការងារ សហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ស ថេត ដែលដឹកនាំដោយវេជ្ជបណ្ឌិត បឿន សាលី ចុះពិនិត្យសុខភាព ផ្តល់ថ្នាំពេទ្យ និងថវិកាមួយចំនួន ជូនបងប្អូនប្រជាពលរដ្ឋក្នុងឃុំព្រាល ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង ដោយមិនគិតថ្លៃ។ សកម្មភាពមនុស្សធម៌នេះត្រូវបានអនុវត្តជាពីរផ្នែក ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការទទួលបានសេវាសុខាភិបាល។ ជាក់ស្តែង ផ្នែកទី១ ក្រុមការងារ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តបានចុះតាមខ្នងផ្ទះប្រជាពលរដ្ឋ…

សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វប្បធម៌អំណាននៅខេត្តត្បូងឃ្មុំ

  ត្បូងឃ្មុំ៖ វេទិកាសម្ព័ន្ធសង្គមស៊ីវិល មូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍ និងសមាគមអ្នកស្រាវជ្រាវ វឌ្ឍនភាពកម្ពុជា-ចិន បានរួមគ្នារៀបចំកម្មវិធីលើកកម្ពស់វប្បធម៌អំណាន នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ នៅសាលាបឋមសិក្សាស្រែប្រាំង ខេត្តត្បូងឃ្មុំ ដើម្បីរួមចំណែកពង្រឹងការអប់រំ និងអភិវឌ្ឍមូលធនមនុស្ស នៅមូលដ្ឋាន។ ក្នុងនាមឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល ឯកឧត្តម ដួង វិរ័ត្ន អនុប្រធានប្រចាំការក្រុមប្រឹក្សាភិបាលបានលើកឡើងពីតួនាទីដ៏សំខាន់របស់សង្គមស៊ីវិលក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជំរុញការអភិវឌ្ឍជាតិ ជាពិសេសការបង្កើនគុណភាព និងពង្រីក បរិមាណមូលធនមនុស្ស តាមរយៈការលើកកម្ពស់ការអប់រំ និងការបណ្តុះទម្លាប់អានសៀវភៅតាំងពីកម្រិត បឋមសិក្សា។…

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជម្រាបជូនជនរួមជាតិជាទីគោរព!

  ថ្ងៃនេះ ខ្ញុំសូមបញ្ជាក់ជូនថា ករណីមានជនស៊ីវិលបន្លំខ្លួនជាសមត្ថកិច្ច ក្លែងឯកសារសាធារណៈឬបណ្ណសម្គាល់ខ្លួនជាសមត្ថកិច្ច គ្រងឯកសណ្ឋានសមត្ថកិច្ចខុសច្បាប់ឬក្លែងឯកសណ្ឋានសមត្ថកិច្ច…ទាំងនេះគឺជាបទល្មើសព្រហ្មទណ្ឌ។ ហើយបើទៅធ្វើសកម្មភាពឃាត់សាកសួរ ឆែកឆេរ សំឡុតគំរាមកំហែង ឬចាប់ នាំខ្លួនពលរដ្ឋណាម្នាក់ដោយខុសច្បាប់…ដើម្បីទាញប្រយោជន៍ពីពលរដ្ឋនោះ ទាំងនេះគឺជាបទល្មើសព្រហ្មទណ្ឌ។ ក្នុងករណីនេះ ខ្ញុំសូមឱ្យអាជ្ញាធរ សមត្ថកិច្ចក្របខ័ណ្ឌក្រសួងមហាផ្ទៃ ត្រូវចាត់ការជំនាញ នីតិវិធី ស៊ើបអង្កេតស្រាវជ្រាវ កំណត់មុខសញ្ញា និងចាប់ខ្លួនបុគ្គលល្មើសទាំងនោះ កសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការផ្ដន្ទាទោសតាមច្បាប់ជាដាច់ខាត។ ដោយឡែកពីនេះ ប្រសិនបើមន្ត្រីចំណុះក្រសួងមហាផ្ទៃ ដោយគ្មានភារកិច្ច ប្រព្រឹត្តផ្ទុយពីច្បាប់ ទៅឃាត់ពលរដ្ឋស្លូតត្រង់ សាកសួរ ឆែកឆេរ សំឡុត គំរាមកំហែង…

ពីរតនសម្បត្តិបុរាណដល់បណ្ណាល័យទំនើប៖ អំណាចនៃវប្បធម៌អំណានចិន

លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានរំលេចថា វប្បធម៌អំណានរបស់ប្រទេសចិន គឺជាផ្នែកដ៏សំខាន់មួយនៃអរិយធម៌ដែលមានប្រវត្តិសាស្ត្រជាង៥០០០ឆ្នាំ ដោយបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាចំណេះដឹង បន្តមរតកបញ្ញា និងជំរុញការអភិវឌ្ឍសង្គមពីជំនាន់មួយទៅជំនាន់មួយ។ សម្រាប់ប្រជាជនចិន ការអានសៀវភៅមិនមែនគ្រាន់តែជាមធ្យោបាយទទួលបានព័ត៌មានប៉ុណ្ណោះទេ ថែមទាំង​ជាប្រពៃណីនៃការសិក្សា ការបណ្តុះប្រាជ្ញា ការអភិវឌ្ឍសីលធម៌ និងការស្វែងយល់អំពីពិភពលោក។ ប្រពៃណីនេះបានបន្តរស់រវើកតាមរយៈការច្នៃប្រឌិតផ្នែកសរសេរ ការផលិតក្រដាស ការបោះពុម្ព និងការរីកចម្រើននៃបណ្ណាល័យ រហូតដល់យុគសម័យឌីជីថលនាពេលបច្ចុប្បន្ន។ ចំណុចពិសេសមួយក្នុងអរិយធម៌ចិន គឺរតនសម្បត្តិទាំងបួននៃការសិក្សា ដែលជាភាសាចិនហៅថា 文房四宝 រួមមាន ១-ជក់សរសេរ ២-ទឹកខ្មៅ ៣-ថ្មកិនទឹកខ្មៅ និង…