រាជធានីភ្នំពេញ : សមត្ថកិច្ចនគរបាលស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សម្រេចចាប់កសាងសំណុំរឿងបញ្ជូនថៅកែនាំសាច់បង្កក ជង្គង់មាន់ ស្លាបមាន់ ជេីងមាន់ ពីប្រទេសថៃចំនួន 2នាក់ ទៅតុលាការចាត់ការតាមច្បាប់ គឺទី1 លោក ភុត ប៊ុនហម ប្ដីរបស់ឈ្មោះ អ៉ឹម សុផាន់ណារ៉ា ម្ចាស់ឃ្លាំងនៅសង្កាត់គោករកា ខណ្ឌ ព្រែកព្នៅ និងទី2លោក អ៊ុក សុក្របញ្ញារិទ្ធ មេការចែញ៉ ឃ្លាំងនៅសង្កាត់ស្វាយប៉ាក ខណ្ឌ ឬស្សីកែវ រារាជធានីភ្នំពេញ យ៉ាងណាមិញសមត្ថកិច្ចកំពុងតាមប្រម៉ាញ់ចាប់ខ្លួនមនុស្សពាក់ព័ន្ធមួយចំនួនទៀត ។

សូមបញ្ជាក់ថាគ្រាន់តែថៅកែ 2នាក់ខាងលេី អាជ្ញាធររាជធានីភ្នំពេញ និង សមត្ថកិច្ចស្នងការដ្ឋាននគរបាលរាជធានី រកឃេីញសាច់បង្កកនាំមកពីថៃជាង 200តោន
ហើយពាក់ព័ន្ធនឹងការនាំសាច់បង្កក ជេីងមាន់ ជង្គង់មាន់ គ្រឿងក្នុងមាន់ ពីប្រទេសថៃ សម្ដេចតេជោ ហ៊ុន សែន នឹងសាកសួរថៅកែដោយផ្ទាល់ដេីម្បីស្រាវជ្រាវរកមន្ត្រីពាក់ព័ន្ធមកទទួលខុសត្រូវចំពោះមុខច្បាប់ ។
#dolynews
