ស្វាយរៀង : អគលេខាដ្ឋាន នៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.)បានឲ្យដឹងថា អនុវត្តតាមបទបញ្ជារាជរដ្ឋាភិបាលលេខ ០១ បប ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ ស្តីពីយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា, អគ្គលេខាធិការដ្ឋាន នៃ គ.ល.ក. នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ បានសហការជាមួយកងកម្លាំង អគ្គស្នងការដ្ឋាននគរបាលជាតិ, កងកម្លាំងគណៈបញ្ជាការឯកភាពខេត្តស្វាយរៀង និង អយ្យការអម សាលាដំបូងខេត្តស្វាយរៀង បានចុះប្រតិបត្តិការត្រួតពិនិត្យ និង ឆែកឆេរនៅទីតាំងក្រុមហ៊ុន សៀងហៃ វីហ្សត ខូអិលធីឌី…
JCA បន្តចូលរួមបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យសុខាភិបាលផ្នែកវិស័យមន្ទីរពេទ្យ និងឱសថ
ភ្នំពេញ : នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបគណៈប្រតិភូសមាគមជប៉ុន-កម្ពុជា ដឹកនាំដោយ ឯកឧត្តម Fumiaki Takahashi អតីតឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា និងជាប្រធានសមាគមជប៉ុន-កម្ពុជា (Japan-Cambodia Association (JCA)។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានស្វាគមន៍ និងថ្លែងអំណរគុណ ឯកឧត្តម Fumiaki Takahashi ដែលកន្លងមកតែងតែជួយគាំទ្រដល់ការអភិវឌ្ឍប្រទេសកម្ពុជាលើគ្រប់វិស័យ ជាពិសេសវិស័យសុខាភិបាលតាមរយៈការកសាងប្រព័ន្ធថែទាំសុខភាព ការផ្តល់ហិរញ្ញប្បទាន ក្រោមក្របខណ្ឌជំនួយសហប្រតិបត្តិការបច្ចេកទេស…
«ព្រឹត្តិការណ៍សុខភាពតែមួយនៅកម្ពុជា»រយៈពេលពីរថ្ងៃពិភាក្សាគ្នាលើប្រធានបទសំខាន់ចំនួន៥
ភ្នំពេញ: នារសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញភូគីត្រា លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួងសម្រាប់សម្របសម្រួលសុខភាពតែមួយ (IMCC-OH) បានអញ្ជើញជាអធិបតីក្នុងពិធីបិទ “ព្រឹត្តិការណ៍សុខភាពតែមួយនៅកម្ពុជា-One Health Satellite Event in Cambodia” ។ ព្រឹត្តិការណ៍ដែលបានប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទីទី១-២ ខែមេសា ឆ្នាំ២០២៦នេះ បានផ្ដោតលើវេទិកាពិភាក្សាលើប្រធានបទសំខាន់ៗចំនួន ៥ រួមមាន៖១) ការអភិវឌ្ឍក្របខណ្ឌសុខភាពតែមួយនៅកម្ពុជា, ២)…
សំបុត្រ៤០០០សន្លឹកដំបូងត្រូវបានលក់អស់ ខណៈមួយសប្ដាហ៍ទៀតការប្រកួតចូលមកដល់
ការប្រកួតប្រកួតកីឡាបាល់ទាត់ពានរង្វាន់ក្លឹបលំដាប់ទី៣អាស៊ី (AFC Challenge League) វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៅសល់មួយសប្ដាហ៍ទៀតប៉ុណ្ណោះ នឹងចូលមកដល់ហើយ។ ពេលនេះសំបុត្រចូលទស្សនា៤០០០សន្លឹកដំបូងត្រូវបានលក់អស់។ ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀងថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦ បានបញ្ជាក់នៅលើផេកផ្លូវការរបស់ខ្លួនថា សំបុត្រ៤០០០សន្លឹកបានលក់អស់ហើយ បន្ទាប់ពីក្លឹបបានប្រកាសលក់កាលពីថ្ងៃអាទិត្យកន្លងមកនេះ។ ជើងឯករងពានរង្វាន់លំដាប់ទី៣ទ្វីបអាស៊ី ព្រះខ័នរាជស្វាយរៀង នឹងបើកទ្វារពហុកីឡដ្ឋានមរតកតេជោ ទទួលក្លឹបបាល់ទាត់ហ្វីលីពីន ម៉ានីឡា ឌីហ្គហ្គើរ (Manila Diggers FC) ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ៧និង០០នាទីយប់។ ព្រះខ័នរាជស្វាយរៀងឡើងមកដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាលើកទីពីរនេះ ក្រោយឈ្នះក្លឹបរួមលីគ…
សិល្បៈចម្លាក់ថ្មគឺជាជំនាញដូនតាខ្មែរបានបន្សល់ទុកសម្រាប់កូនចៅជំនាន់ក្រោយថែរក្សា
សៀមរាប: ក្រសួងវប្បធម៌នឹង វិចិត្រសិល្បៈ ព្រមទាំងអាជ្ញាធរជាតិអប្សរា កំពុងប្រឹងប្រែងយ៉ាងខ្លាំងក្នុងការជួយជ្រោមជ្រែងដល់សិល្បៈចម្លាក់ថ្ម នៅក្នុងភូមិធម្មជាតិរុនតាឯក សង្កាត់រុនតាឯក ក្រុងរុនតាឯក ឱ្យប្រកបអាជីពរកប្រាក់កម្រៃផ្គត់ផ្គង់គ្រួសារបានប្រសើរ និងឱ្យជួយបង្ហាត់បង្រៀនដល់យុវជននៅទីនោះ ឱ្យចេះជំនាញដាប់ឆ្លាក់រូបអំពីថ្ម ដែលជាជំនាញដូនតាខ្មែរបន្សល់ទុកជាយូរមកហើយ ។ លោក សេក សេន ម្ចាស់សិប្បកម្មចម្លាក់ថ្ម នៅភូមិធម្មជាតិរុនតាឯក ឱ្យដឹងថាលោកចេះជំនាញឆ្លាក់រូបថ្មនិងឈើ ដោយសារតែលោកបានចូលរៀន នៅសាលាសិល្បៈ អាទីសង់អង្គរ(Artisans Angkor) ក្នុងខេត្តសៀមរាប តាំងតែពី២០ឆ្នាំមុន។ ក្នុងរយៈពេល២០ឆ្នាំមកនេះ លោកបានចេះជំនាញឆ្លាក់ថ្មនិងឈើជាច្រើន ដូចជាឆ្លាក់ក្បាច់ផ្កា ភ្ញី រូបសត្វ…
សម្តេចធិបតី បញ្ជាឲ្យស្វែងរកចាប់ខ្លួនអ្នកបើកបររថយន្តពិតប្រាកដ ដែលបុកមនុស្សស្លាប់ទាំង៦នាក់ នៅស្រុកមោងឫស្សី យកមកផ្តន្ទាទោសឲ្យខាងតែបាន
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាឱ្យឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងឯកឧត្តម ស ថេត អគ្គស្នងការនគរបាលជាតិ ត្រូវធ្វើការស្រាវជ្រាវឱ្យបានហ្មត់ចត់បំផុត និងស្វែងរកឱ្យឃើញអ្នកដែលបើកបររថយន្តពិតប្រាកដ ដែលបុកមនុស្សស្លាប់ទាំង៦នាក់ នៅស្រុកមោងឫស្សី ខេត្តបាត់ដំបង យកមកផ្តន្ទាទោសឲ្យខាតតែបាន ដើម្បីផ្ដល់ភាពយុត្តិធម៌ដល់ជនរងគ្រោះ។ តាមរយៈបណ្តាញសង្គមហ្វេសបុក និងតេលេក្រាម នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦នេះ សម្តេចធិបតី នាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា សម្តេចបានឃើញមានការបញ្ចេញមតិជាច្រើនពាក់ព័ន្ធជាមួយនឹងគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយដែលកើតឡោះងនៅយប់ថ្ងៃទី២៧…
ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុនកោតសរសើរយ៉ាងខ្លាំងចំពោះឯកភាព សាមគ្គីភាព និងការចូលរួមយ៉ាងសកម្មរបស់និស្សិតខ្មែរនៅប្រទេសជប៉ុន
តូក្យូ: ឯកឧត្តម ជុំ សុន្ទរី ឯកអគ្គរាជទូតតែងតាំងនៃព្រះរាជាណាចក្រ កម្ពុជាប្រចាំប្រទេសជប៉ុន បានទទួលការជួបសម្តែងការគួរសមពីគណៈកម្មការនៃសមាគមនិស្សិតកម្ពុជា នៅប្រទេសជប៉ុន នៅស្ថានទូតកម្ពុជាប្រចាំទីក្រុងតូក្យូ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ។ ក្នុងជំនួប កញ្ញា តែ ម៉ីលី ប្រធានសមាគមនិស្សិតខ្មែរ បានពាំនាំនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងការអបអរ សាទរជូនចំពោះ ឯកឧត្តមឯកអគ្គរាជទូត ក្នុងឱកាសដែលឯកឧត្តមអញ្ជើញមកបំពេញការងារនៅប្រទេស ជប៉ុន។ កញ្ញា ក៏បានសម្តែងការកោតសរសើរចំពោះការបន្តយកចិត្តទុកដាក់ និងការគាំទ្រជាបន្តបន្ទាប់របស់ រាជរដ្ឋាភិបាលកម្ពុជានិងស្ថានឯកអគ្គរាជទូតកម្ពុជា ចំពោះនិស្សិតកម្ពុជាដែលកំពុងសិក្សានៅប្រទេសជប៉ុន។…
រដ្ឋសភាសម្រេចអនុម័តជាឯកច្ឆន្ទលើសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្នុងសំឡេង ១១២ លើ១១២ សំឡេង
ភ្នំពេញ ៖ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦នេះ បានសម្រេចអនុម័តជាឯកច្ឆន្ទ លើសេចក្តីព្រាងច្បាប់ ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងសំឡេង ១១២ លើ១១២ សំឡេង។ នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦នេះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី បន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ ដើម្បី ១. ពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និង ២.…
ឧបនាយករដ្ឋមន្ត្រីប្រចាំការ៖ ស្ថានភាពសកលលោកបច្ចុប្បន្ន និងបញ្ហាជម្លោះព្រំដែនបានបង្ហាញច្បាស់ថា «យើងត្រូវចេះប្រើប្រាស់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នេះឯង»
ភ្នំពេញ៖ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានថ្លែងបញ្ជាក់ថា ស្ថានភាពសកលលោកបច្ចុប្បន្ន និងបញ្ហាជម្លោះព្រំដែនជាមួយអ្នកជិតខាងយើងនាពេលថ្មីៗនេះ បានបង្ហាញឱ្យកាន់តែច្បាស់ថា ផ្លូវដែលយើងត្រូវជ្រើសរើស និងត្រូវធ្វើដំណើរ ឆ្ពោះទៅមុខទៀត ក្នុងការការពារជាតិ, ការកសាងជាតិ, ការអភិវឌ្ឍជាតិ និងការកសាងសមត្ថភាពប្រទេសកម្ពុជា ឱ្យស្មើគេស្មើឯង, អាចរស់ដោយខ្លួនឯងបាន និងអាចពឹងលើខ្លួនឯងបាន គឺយើងត្រូវចេះប្រើប្រាស់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នេះឯង។ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានថ្លែងបែបនេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា…
ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ច្រកអូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ
ខេត្តឧត្តរមានជ័យ: នៅថ្ងៃអាទិត្យ ទី២៩ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ៩:៣៣នាទីព្រឹក ក្រុមសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ច្រកអូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ លើការគោរព និងអនុវត្តវិធានការទាំងអស់ក្នុងសេចក្តីប្រកាសរួម ក្រោយបទឈប់បាញ់ចូលជាធរមាន។នេះបើតាម លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ កម្ពុជា។ គួរបញ្ជាក់ផងដែរថា ការចុះសង្កេតការណ៍លើកនេះ គឺជាបេសកកម្មនៃការចុះសង្កេតការណ៍ប្តូរវេនរវាងប្រធានក្រុមអ្នកសង្កេតការណ៍ចប់អាណត្តិម៉ាឡេស៊ី ដែលនឹងត្រូវផ្ទេរជូនប្រទេសហ្វីលីពីនដឹកនាំបន្ត…
