ខេត្តកណ្តាល : តាមប្រភពពីក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមបញ្ជាក់ជូនសាធារណជន និងបណ្តាញសារព័ត៌មាន មួយចំនួនដែលបានចុះផ្សាយថា លោកស្នងការរងនគរបាលខេត្តកណ្តាលម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តកណ្តាល។ សូមបញ្ជាក់ជូនថា លោកឧត្តមសេនីយ៍ត្រី អុល ប៊ុណ្ណា អតីតស្នងការរងនគរបាលខេត្តកណ្តាល ហើយបច្ចុប្បន្ន ដោយសារល្មើសវិន័យកងកម្លាំងនគរបាលជាតិ ត្រូវបានបន្ថយឋានន្តរសក្កិមកជាវរសេនីយ៍ឯកតួនាទីជា (មន្រ្តី) ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ឃាត់ខ្លួនក្នុងបទល្មើសជាក់ស្តែង កសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តកណ្ដាលចាត់ការតាមច្បាប់ ពាក់ព័ន្ធករណីកំហែងយក (ឲ្យប្រគល់ប្រាក់) ករណីនេះកើតហេតុនូវថ្ងៃទី13 ខែមេសា ឆ្នាំ2026នេះ នៅវេលាម៉ោង17 និង30នាទី នូវចំណុចការដ្ឋានសំណង់ភូមិកំពង់ថ្កុល សង្កាត់សំពៅពូន…
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ អនាគតរបស់ប្អូនៗ លើសពីនៅតាមដងផ្លូវ ចូរជ្រើសយកអំណាច កុំយកពន្ធនាគារ
ភ្នំពេញ ៖ តាមរយៈផ្លូវការ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ បានបង្ហោះសារមួយផ្ញើដល់យុវជន យុវនារី ក្រោមចំណងជើងថា “អនាគតរបស់ប្អូនៗ លើសពីនៅតាមដងផ្លូវ ចូរជ្រើសយកអំណាច កុំយកពន្ធនាគារ”។ ជាកិច្ចផ្តើមសំណេរ ឯកឧត្តមអភិសន្តិបណ្ឌិត បានលើកឡើងថា ខ្ញុំផ្ញើសារនេះទៅកាន់ប្អូនៗទាំងអស់គ្នា ដែលជាយុវជន ដ៏មានតម្លៃ និងយុវតី ដ៏មានកិត្តិយស ដែលកំពុងឈរនៅត្រង់ចំណុចរបត់ដ៏សំខាន់នៃជីវិត។ ប្អូនៗជាមនុស្សឆ្លាតវៃ! ប្អូនៗជាមនុស្សរឹងមាំ!…
នាព្រឹកថ្ងៃសុក្រ ទី10 ខែមេសា ឆ្នាំ2026នេះ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃ គោរពវិញ្ញាណក្ខន្ធសពអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ផូ ភួង ត្រូវជាម្តាយបង្កើតឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកជំទាវ ស ស៊ីណា ស ថេត នៅសង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សី។
នាព្រឹកថ្ងៃសុក្រ ទី10 ខែមេសា ឆ្នាំ2026នេះ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃ គោរពវិញ្ញាណក្ខន្ធសពអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ផូ ភួង ត្រូវជាម្តាយបង្កើតឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកជំទាវ ស ស៊ីណា ស ថេត នៅសង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សី។ #dolynews
កម្ពុជា ផ្សព្វផ្សាយច្បាប់ស្ដីពីការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដល់បណ្ដាអង្គទូត និងអង្គការអន្តរជាតិនានានៅកម្ពុជា
ភ្នំពេញ: នៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ នៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រៀបចំបទបង្ហាញ (Diplomatic Briefing) ជូនអង្គទូត និងអង្គការអន្តរជាតិ នៅភ្នំពេញ អំពីច្បាប់ស្តីពីការប្រឆាំងនឹងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមអធិបតីភាព ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រី និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ អង្គទូតចូលរួមមានចំនួន ២៨ និងអង្គការអន្តរជាតិមានចំនួន ៩។ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានមានប្រសាសន៍ថា វត្តមានរបស់បណ្ដាលអង្គទូតដែលបានអញ្ជើញចូលរួមក្នុងការធ្វើបទបង្ហាញច្បាប់ស្ដីពីការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាគឺពិតជាមានសារៈសំខាន់។ ហើយដោយមានគោលការណ៍ណែនាំរបស់សម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជាបានអនុញ្ញាតឲ្យធ្វើបទបង្ហាញច្បាប់ស្ដីពីការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាជូនដល់បណ្ដាអង្គទូតនិងអង្គការអន្តរជាតិនានាប្រចាំនៅក្នុងប្រទេសកម្ពុជា។ ឯកឧត្តមសន្តិបណ្ឌិត…
កម្លាំងជំនាញបន្តឆ្មក់ចុះបង្ក្រាបទីតាំងឆបោកតាមប្រពន្ធ័បច្ចេកវិទ្យា នៅខណ្ឌសែនសុខ ឃាត់ជនបរទេស ២៧នាក់
ភ្នំពេញ: កម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ កាលពីវេលាម៉ោង២១ និង៣០នាទីយប់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦ បានបន្តប្រតិបត្តិការចុះបង្ក្រាបទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ( Online Scams ) នៅចំណុចបុរីហ្គោឌែនឃី ផ្ទះលេខA01 A02 និង C09 ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឃាត់ជនបរទេស២៧នាក់ ។ ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការដឹកនាំបញ្ជាផ្ទាល់ដោយ ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ…
អភិបាលខេត្តកំពង់ស្ពឺ ប្រាប់មន្ត្រី និងអាជ្ញាធរឱ្យបង្កើនការយកចិត្តដាក់ចំពោះពលរដ្ឋទាំងការរក្សាសន្តិសុខ និងការផ្ដល់សេវា
កំពង់ស្ពឺ៖ ឯកឧត្តមបណ្ឌិត ជាម ចន្ទ័ សោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានធ្វើការក្រើនរំឭកទៅដល់មន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរក្រុងស្រុកទាំង៩ ឱ្យបង្កើនការយកចិត្តទុកដាក់ឱ្យបានខ្ពស់ ដើម្បីឆ្លើយតបប្រកបដោយប្រសិទ្ធិភាព និងតម្លាភាពរាល់សំណើរ សំណូមពរ និងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។ ក្នុងកិច្ចប្រជុំគណបញ្ជាការឯកភាពខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ អភិបាលខេត្តកំពង់ស្ពឺ បានថ្លែងថា អាជ្ញាធរត្រូវពិនិត្យ និងដោះស្រាយបន្ទាន់នូវរាល់ចំណុចអសកម្ម ដែលបាននិងកំពុងកើតមានក្នុងស្ថាប័ន មន្ទីរ ជំនាញមួយចំនួន ធ្វើយ៉ាងណាបញ្ជៀសរាល់បញ្ហា ដែលកើតមានឡើងរហូតទទួលទោសទណ្ឌតាមផ្លូវច្បាប់។ ឯកឧត្តមបណ្ឌិត ជាម ចន្ទ័សោភ័ណ…
សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញទៅប្រទេសបារាំងរយៈពេល ៤ថ្ងៃ ដើម្បីចូលរួមកិច្ចប្រជុំកំពូលស្តីពីសុខភាពតែមួយ
នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦នេះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំកំពូលស្តីពី«សុខភាពតែមួយ» និងទស្សនកិច្ចការងារនៅប្រទេសបារាំង។ តបតាមការអញ្ជើញរបស់ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងលោកជំទាវបណ្ឌិត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំកំពូលស្តីពី«សុខភាពតែមួយ» និងទស្សនកិច្ចការងារដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៦ដល់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ នៅក្រុងលីយ៉ុង និងរដ្ឋធានីប៉ារីស ប្រទេសបារាំង។ អញ្ជើញអមដំណើរសម្ដេចធិបតី នាយករដ្ឋមន្ត្រី…
សួនរុក្ខជាតិអង្គរ ត្រៀមរៀបចំព្រឹត្តិការណ៍ពិសេសៗ ដើម្បីស្វាគមន៍ភ្ញៀវទេសចរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី
សៀមរាប: សួនរុក្ខជាតិអង្គរ ដែលជាសួនរុក្ខជាតិដ៏មានសក្តានុពល និងធំជាងគេមួយនៅក្នុងខេត្តសៀមរាប ក៏ដូចជាក្នុងប្រទេសកម្ពុជា កំពុងត្រៀមលក្ខណៈរួចជាស្រេចដើម្បីស្វាគមន៍ភ្ញៀវទេសចរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខ។ បច្ចុប្បន្ន អាជ្ញាធរជាតិអប្សរាបានពង្រីកផ្ទៃដីសួននេះរហូតដល់ ១៥០ហិកតា ដែលជាទីប្រមូលផ្តុំទៅដោយរុក្ខជាតិឱសថ ផ្កា និងឈើព្រៃរាប់រយប្រភេទ។ លោក មាឃ បូរ៉ា អ្នកគ្រប់គ្រងទូទៅនៃសួនរុក្ខជាតិអង្គរ បានឱ្យដឹងថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះ សួននឹងរៀបចំ “ពិព័រណ៍សត្វល្អិត និងសត្វស្លាប” ដើម្បីបង្ហាញពីជីវៈចម្រុះដែលកំពុងរស់នៅក្នុងបរិវេណសួន និងក្នុងតំបន់អង្គរ។ ការរៀបចំនេះ មានគោលបំណងចម្បងដើម្បីឱ្យភ្ញៀវទេសចរបានស្វែងយល់កាន់តែច្បាស់ពីដង្ហើមជីវិតរបស់សត្វលោក ដែលផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយធម្មជាតិ។ បន្ថែមពីនេះ ក៏មានការតាំងបង្ហាញពីសត្វព្រៃកម្រមួយចំនួនដែលកំពុងមានវត្តមានក្នុងតំបន់អង្គរ ដូចជា៖ សត្វភេ…
ឯកឧត្តម ហ៊ុន ម៉ានី៖ សហគ្រិន និងវិស័យឯកជន គឺជាកាតាលីករជំរុញដ៏សំខាន់ និងជាដៃគូមិនអាចខ្វះបានរបស់រាជរដ្ឋាភិបាល
ភ្នំពេញ: នាល្ងាចថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីសន្និបាតប្រចាំឆ្នាំ និងពិធីផ្ទេរតំណែងប្រធានក្រុមប្រឹក្សាភិបាលអាណត្តិថ្មីរបស់សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) នៅសណ្ឋាគារ Hyatt Regency។ កម្មវិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ឧកញ៉ាប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី តំណាងក្រុមប្រឹក្សាសហគមវ័យក្មេងអាស៊ាន សមាជិក សមាជិកាសមាគម ភ្ញៀវកិត្តិយស និងដៃគូសហការប្រមាណ…
រដ្ឋសភាកម្ពុជា សហការជាមួយអ្នកជំនាញវេជ្ជសាស្ត្រឥណ្ឌា ជំរុញការទប់ស្កាត់ជំងឺមិនឆ្លងឱ្យកាន់តែមានប្រសិទ្ធភាព
ភ្នំពេញ :វិមានរដ្ឋសភា៖ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា (គណៈកម្មការទី៨) កាលពី ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៦ បានដឹកនាំសមាជិក សមាជិកា បើកកិច្ចពិភាក្សាការងារជាមួយសមាគមគ្រូពេទ្យឯកទេសជំងឺទឹកនោមផ្អែមនៃប្រទេសឥណ្ឌា ដែលដឹកនាំដោយលោកវេជ្ជបណ្ឌិត Gupta។ កិច្ចពិភាក្សានេះ បានផ្ដោតសំខាន់លើកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ ដើម្បីស្វែងរកដំណោះស្រាយប្រកបដោយនវានុវត្តន៍ ក្នុងការពង្រឹងការទប់ស្កាត់ជំងឺមិនឆ្លង (NCDs) ជាពិសេសជំងឺទឹកនោមផ្អែមនៅកម្ពុជា។ ក្នុងឱកាសនោះ…
