រដ្ឋមន្ដ្រីធនធានទឹក ដឹកនាំកិច្ចប្រជុំបន្ទាន់ ពិភាក្សា និងវាយតម្លៃផលប៉ះពាល់នៃវិបត្តិថាមពលសកលលើការងារវិស្វកម្ម និងកិច្ចអន្តរាគមន៍ធនធានទឹក

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំកិច្ចប្រជុំបន្ទាន់ ដើម្បីពិភាក្សា និងវាយតម្លៃលើស្ថានភាពរីករាលដាលនៃសង្រ្គាមនៅតំបន់មជ្ឈិមបូព៌ា ដែលកំពុងបង្កឱ្យមានការហក់ឡើងខ្ពស់នៃតម្លៃប្រេងឥន្ធនៈលើទីផ្សារសកល នៅទីស្ដីការក្រសួង។ កិច្ចប្រជុំនេះបានផ្ដោតសំខាន់ទៅលើការសិក្សាពីផលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោល មកលើគម្រោងវិស្វកម្ម ហេដ្ឋារចនាសម្ព័ន្ធធនធានទឹក និងការងារអន្តរាគមន៍នានាដែលស្ថិតក្រោមសមត្ថកិច្ចរបស់ក្រសួង។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានណែនាំឱ្យគ្រប់នាយកដ្ឋាន និងមន្ទីរជំនាញទាំងអស់ប្រើប្រាស់ទឹក និងថាមពលដោយមានភាពសន្សំសំចៃខ្ពស់បំផុត និងកាត់បន្ថយការចំណាយមួយចំនួនដែលពុំចាំបាច់ដើម្បីជួយសន្សំការចំណាយ ដើម្បីធានាថាការងារសាងសង់ និងថែទាំប្រព័ន្ធធារាសាស្ត្រនៅទូទាំងប្រទេស នៅតែអាចដំណើរការទៅបានដោយរលូន ទោះបីជាស្ថិតក្នុងសម្ពាធនៃវិបត្តិថាមពលក៏ដោយ ព្រមទាំងបង្កើនប្រសិទ្ធភាពការងារ…

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតពេលសួរសុខទុក្ខ អតីតតារាកំប្លែងល្បី នាយក្រិន កំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យកាល់ម៉ែត

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានឆ្លៀតពេលមមាញឹក អញ្ជើញសួរសុខទុក្ខ អតីតតារាកំប្លែងល្បី នាយក្រិន ដែលកំពុង សម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ក្រោយមានជំងឺធ្ងន់ធ្ងរ កាលពីសប្ដាហ៍មុននេះ។ សម្ដេចតេជោ ហ៊ុន សែន បានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុកថា ព្រឹកនេះ សម្ដេចឆ្លៀតពេលទៅសួរសុខទុក្ខ នាយក្រិន ដែលកំពុងមានជំងឺនៅមន្ទីរពេទ្យកាលម៉ែត។ សម្ដេចតេជោ បានមានប្រសាសន៍ដោយសក្ដីអាណិតអាសូរថា «ខ្លួនឈឺ (នាយក្រិន) ឪពុកមរណភាព ដែលមិនហ៊ានឲ្យនាយក្រិនដឹង គឺជារឿងវាយប្រហារធ្ងន់ធ្ងរសម្រាប់ជីវិត…

សម្តេចធិបតី ណែនាំក្រសួងសេដ្ឋកិច្ចត្រូវរៀបចំវិធានវិចារណកម្មចំណាយ លើកលែងតែក្រសួង ស្ថាប័ន ដែលមានប្រតិបត្តិការចាំបាច់ពាក់ព័ន្ធនឹងកិច្ចការពារអធិបតេយ្យជាតិ

ភ្នំពេញ : សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវគិតគូរពិនិត្យលទ្ធភាពក្នុងការសន្សំសំចៃចំណាយថវិកា តាមរយៈការដាក់ចេញនូវសារាចរលម្អិតដោយឡែកមួយ ស្តីពីវិធានការធ្វើវិចារណកម្ម និងការពង្រឹងប្រសិទ្ធភាពចំណាយថវិកា តាមក្រសួង ស្ថាប័ន មានជាអាទិ៍ ចំណាយលើប្រេងឥន្ធនៈ និងបេសកកម្មក្នុងប្រទេស និងក្រៅប្រទេស។ សម្តេចធិបតី ណែនាំដូច្នេះតាមរយៈសារាចរណែនាំ ស្តីពីវិធានការសន្សំសំចៃលើការប្រើប្រាស់ប្រេងឥន្ធនៈ និងអគ្គិសនី ប៉ុន្តែវិធានការខាងលើនេះលើកលែងតែក្រសួង ស្ថាប័ន ដែលមានប្រតិបត្តិការចាំបាច់ពាក់ព័ន្ធនឹងកិច្ចការពារអធិបតេយ្យជាតិ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ និងការបន្តនិរន្តរភាពនៃការផ្តល់សេវាសាធារណៈដែល មានលក្ខណៈយុទ្ធសាស្ត្រប៉ុណ្ណោះ។ យោងតាមសេចក្តីជូនដំណឹង…

ពលរដ្ឋភៀសសឹកប្រមាណ ៨០០គ្រួសារ មកពីតំបន់បឹងត្រកួន បន្តមករស់នៅក្នុងជម្រកបណ្តោះអាសន្ន ដែលរដ្ឋាភិបាលសាងសង់រួចជាជំហានទី១ នៅស្រុកស្វាយចេក

បន្ទាយមានជ័យ៖ ប្រជាពលរដ្ឋភៀសសឹក មកពីភូមិបន្ទាយមានរិទ្ធ ចំនួន ៥០៤គ្រួសារ និងភូមិសាមគ្គីចំនួន ៣១៨គ្រួសារ នៃតំបន់បឹងត្រកួន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដែលត្រូវចាប់ឆ្នោតជំហានដំបូង នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ បានបន្តរៀបចំមកស្នាក់នៅក្នុងជម្រកបណ្តោះអាសន្ន ដែលរាជរដ្ឋាភិបាលសាងសង់រួចរាល់ជាជំហានទី១ ស្ថិតនៅភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក។ ខណៈការចាប់ឆ្នោតជំហានទី២ នឹងធ្វើឡើងនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦ ខាងមុខនេះ។ ចំពោះផ្ទះអតីតយុទ្ធដែលបងប្អូនភៀសសឹកត្រូវទៅស្នាក់នៅបណ្តោះអាសន្ន មានផ្ទៃដីទំហំ ២០គុណ ៣០ម៉ែត្រ ព្រមទាំងមានបន្ទប់ទឹកប្រេីប្រាស់ផងដែរ។ សម្រាប់ទីតាំងជម្រកស្នាក់នៅបណ្តោះអាសន្ននេះ…

កម្ពុជា-ប្រេស៊ីលផ្លាស់ប្តូរទស្សនៈ និងស្វែងរកដំណោះស្រាយ​លើផលប៉ះពាល់​សេដ្ឋកិច្ច​នៃប្រទេសទាំងពីរ

កម្ពុជា-ប្រេស៊ីល ពិភាក្សាផ្លាស់ប្តូរទស្សនៈជុំវិញស្ថានការណ៍ពិភពលោកបច្ចុប្បន្ន និងការស្វែងរកដំណោះស្រាយនានា ដើម្បីកាត់ បន្ថយផលប៉ះពាល់លើសេដ្ឋកិច្ចជាតិរៀងៗខ្លួន និងបានពិភាក្សាអំពីការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការជាមួយសហរដ្ឋអាម៉េរិក។ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ នេះ បានអនុញ្ញាតលោកជំទាវឯកអគ្គរដ្ឋទូត Susan Kleebank អនុរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការតំបន់អាស៊ី និងប៉ាស៊ីហ្វិក នៃក្រសួងការបរទេសប្រេស៊ីល និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ អមដំណើរពីសំណាក់ លោកជំទាវ Vivian Loss…

ប្រធានស្តីទីព្រឹទ្ធសភា អញ្ជើញចុះជួបសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ និងមន្ត្រីអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់នៅទូទាំង ក្រុង ស្រុកទាំង១០ ក្នុងខេត្តកំពង់ចាម

កំពង់ចាម: ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានដឹកនាំក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ អញ្ជើញចុះជួបសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ និងមន្ត្រីអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ នៅទូទាំង ក្រុង ស្រុកទាំង១០ ក្នុងខេត្តកំពង់ចាម សរុបចំនួន ២១២៩នាក់ ដើម្បីផ្សព្វផ្សាយអំពីសភាពការណ៍កម្ពុជា និងពិភពលោកនាពេលបច្ចុប្បន្ន និងសមិទ្ធផលនានា ក៏ដូចជាស្វែងយល់អំពីតម្រូវការ និងសំណូមពរផ្សេងៗនៅមូលដ្ឋាន។ បន្ទាប់ពីការធ្វើបទឧទ្ទេសនាមដោយ ឯកឧត្តម លោកជំទាវសមាជិក សមាជិកា ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ស្តីពីការអនុវត្តគោលនយោបាយភូមិ…

ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បំភ្លឺករណីលោកនាយប៉ុស្តិ៍ពពែត ស្រុកស្វាយទាប បាញ់មនុស្សបាក់ភ្លៅ រួចសម្រួលបញ្ចប់រឿងដោយស្ងាត់ៗ

ស្វាយរៀង៖ អធិការដ្ឋាននគរបាលស្រុកស្វាយទាប នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦នេះ បានចេញសេចក្តីបំភ្លឺដល់សាធារណជន ជុំវិញករណីលោកនាយប៉ុស្តិ៍ពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង បាញ់មនុស្សបាក់ភ្លៅ រួចសម្រួលបញ្ចប់រឿងដោយស្ងាត់ៗ ក្រោយពីមានសារព័ត៌មានមួយចំនួនបានចុះផ្សាយ។ បើតាមសេចក្តីប្រកាស អធិការដ្ឋាននគរបាលស្រុកស្វាយទាប បានបំភ្លឺយ៉ាងដូច្នេះថា កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ២២ និង ៤០នាទីយប់ មានប្រជាពលរដ្ឋឈ្មោះ ញឹម ចន្ទី ភេទស្រី អាយុ ៣៨ឆ្នាំ រស់នៅភូមិកំពោតម្រាក់ ឃុំពពែត…

ប្រតិមា ព្រះសិវៈរាំ មានប្រភពពីតំបន់ប្រាសាទកោះកេរ្តិ៍ រស់ឡើងវិញ ហើយបន្ទាប់ពីផ្គុំរូបរាងអស់ជាង៥ឆ្នាំ

ភ្នំពេញ: ប្រតិមាឬបដិមា ព្រះសិវៈរាំ កម្ពស់៥ម៉ែត្រ មានព្រះសិរ២ជាន់ ព្រះភក្ត្រ៥ ព្រះហស្ថ១០ មានប្រភពមកពីប្រាសាទក្រហមនៅតំបន់ប្រាសាទកោះកេរ នាស.វ.ទី១០នៃគ.ស. បានឈរត្រដែតឡើងវិញ បន្ទាប់ពីបានជួសជុលអស់រយៈពេលជាង៥ឆ្នាំ ដោយក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិព្រះវិហារ និងសាលាបារាំងចុងបូព៌ា សហការជាមួយអភិក្សដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរា និងមានការគាំទ្រពីសម្ព័ន្ឋភាពការពារបេតិកភ័ណ្ឌ (ALIPH)។ មុនអំឡុងផ្គុំរូបរាងឡើងវិញ បដិមាព្រះសិវៈរាំនេះ ស្ថិតក្នុងស្ថានភាពដួលបែកបាក់ច្រើនជាង ១០០០០បំណែក ដោយអំពើលួចប្លន់ក្នុងអំឡុងសង្គ្រាមស៊ីវិល។អ្នកជំនាញបានចំណាយពេលជាង៥ឆ្នាំក្នុងការផ្គុំរូបរាងឡើងវិញបានសម្រេចជាស្ថាពរហើយតម្កល់ទុកបណ្តោះអាសន្ននៅអភិរក្សដ្ឋានអង្គរក្នុងក្រុងសៀមរាបខេត្តសៀមរាប និងបានរៀបចំពិធីអបអរសាទរនារាត្រីទី១៨ខែមីនាឆ្នាំ២០២៦ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។ប្រតិមាព្រះសិវៈនេះ ត្រូវបានប្រមូលនិងរក្សាទុកនៅឆ្នាំ២០១២ដើម្បីចុះបញ្ជីនិងកំណត់ប្រភេទជាក្រុមតាមទម្រង់។រាល់ដំណាក់កាលជួសជុលនីមួយៗក្រុមអ្នកជំនាញសុទ្ឋតែជជែកពិភាក្សាពិនិត្យនិងអនុម័តដោយគណៈកម្មាធិការបច្ចេកទេសដើម្បីធានាថាការអភិរក្សគោរពតាមគោលការណ៍ក្រមសីលធម៌វិជ្ជាជីវៈនៃការអភិរក្សព្រមទាំងភាពធន់រឹងមាំយូរអង្វែង។លោកជំទាវបណ្ឌិតសភាចារ្យ ភឿង…

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធ រួមគ្នាដើម្បីកម្ពុជា គ្មានអំពើជួញដូរមនុស្ស និងការឆបោកតាមអនឡាញ

កំពង់ឆ្នាំង ៖ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦នេះ បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធ អោយរួមគ្នាដើម្បីកម្ពុជា គ្មានអំពើជួញដូរមនុស្ស និងការឆបោកតាមអនឡាញ ។ លោកជំទាវបានថ្លែងបែបនេះ ក្នុងពេលប្រារព្ធទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្រោមប្រធានបទ «រួមគ្នា ដើម្បីកម្ពុជា គ្មានអំពើជួញដូរមនុស្ស និងអំពើឆបោកតាមអនឡាញ» នៅខេត្តកំពង់ឆ្នាំង។ លោកជំទាវ ជូ ប៊ុនអេង បានបញ្ជាក់ថា៖ គោលបំណង នៃការប្រារព្ធទិវាជាតិប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្សនេះ គឺដើម្បីជាយុទ្ធនាការផ្សព្វផ្សាយដ៏ធំមួយ…

គ.វ.ជ. ចាប់ផ្តើមចុះវាយតម្លៃដោយផ្ទាល់ បេក្ខភាពជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំនិងសុខាភិបាល ឆ្នាំ២០២៥

ភ្នំពេញ : ក្រោយពីឆ្លងកាត់ការជ្រើសសម្រាំងដំណាក់កាលបឋម និងដំណាក់កាលជ្រើសសម្រាំងបេក្ខភាពជ័យលាភី គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ.) បានសម្រេចជ្រើសរើសបេក្ខភាពចុងក្រោយចំនួន ៣១អង្គភាព ទាំង ៣កម្រិតរួមមាន៖ កម្រិតអនុវិទ្យាល័យចំនួន ១១សាលា កម្រិតសាលាបឋមសិក្សាចំនួន ១០សាលា និងកម្រិតមណ្ឌលសុខភាពចំនួន១០។ ដំណាក់កាលនេះ គ.វ.ជ. បានសម្រេចចាត់តាំងគណៈកម្មការបច្ចេកទេសអន្តរក្រសួង ក្នុងគោលបំណងចុះវាយតម្លៃនៅទីតាំងជាក់ស្ដែងរបស់បេក្ខភាពជ័យលាភី ដើម្បីពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យ និងទីតាំងជាក់ស្ដែង ព្រមទាំងសាកសួរ ឬសម្ភាសព័ត៌មានបន្ថែមពីភាគីពាក់ព័ន្ធ សម្រាប់ជាមូលដ្ឋានវិនិច្ឆ័យក្នុងការពិនិត្យ និងវាយតម្លៃសម្រេចចុងក្រោយ ចាប់ពីថ្ងៃទី១៦ ខែមីនា ដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦។…