នារសៀលថ្ងៃពុធ ទី10 ខែមិថុនា ឆ្នាំ2026នេះ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញចូលរួមជាសហអធិបតីជាមួយសម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ក្នុងពិធីប្រកាស និងសំណេះសំណាលស្តីពីផែនការការពារព្រះរាជសន្តិសុខ សុវត្ថិភាព ថ្វាយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅគោលដៅព្រះបរមរាជវាំង នៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ។
#dolynews

