លំអិតព័ត៌មានមនុស្សចំនួន4នាក់ករណីនាំចូលសាច់បង្កកពីប្រទេសថៃ៖ ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួន

 

រាជធានីភ្នំពេញ : ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី15 ខែមិថុនា ឆ្នាំ2026នេះបានសម្រេចឃុំខ្លួនមនុស្សចំនួន 4នាក់ ជាបណ្ដោះអាសន្នដើម្បីបន្តការស៊ើបសួរតាមនីតិវិធី ពាក់ព័ន្ធទៅនឹងករណីនាំសាច់បង្កកពីប្រទេសថៃចូលមកកម្ពុជា។ ហើយសំណុំរឿងព្រហ្មទណ្ឌលេខ 3341 ចុះថ្ងៃទី12 ខែមិថុនា ឆ្នាំ2026 មានជនត្រូវចោទ :

1 – ឈ្មោះ ភុត ប៊ុនហម ភេទប្រុស អាយុ 46ឆ្នាំ

2 – ឈ្មោះ ហម ម៉ារ៉ាណែត ភេទស្រី អាយុ 23ឆ្នាំ

3 – ឈ្មោះ ញិន គីមសួរ ភេទស្រី អាយុ 39ឆ្នាំ
ត្រូវបាន​ចោទ​ប្រកាន់ពីបទ ការធ្វើពាណិជ្ជកម្មនូវផលិត​ផលម្ហូបអាហារ​ដែលមាន​សភាព​ប្រែប្រួល​​ខូចគុណភាព ឬមានជាតិពុល ឬផលិតផល មិន​ស្របនឹងលក្ខណៈ​វិនិច្ឆ័យគុណភាព​ផ្នែកអតិសុខុម​ជីវសាស្រ្ត​ ឬអនាម័យ, ក្លែងបន្លំ​ដើមកំណើត​ទំនិញ និងការនាំចូលទំនិញដោយគ្មានការអនុញ្ញាត បទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោស​តាម​មាត្រា 18 មាត្រា 63 នៃច្បាប់ស្តីពីការគ្រប់គ្រង​គុណ​ភាពសុវត្ថិភាពលើផលិតផលទំនិញ និងសេវា, មាត្រា 31 នៃច្បាប់ស្តី​ពី​វិធាន​ដើមកំណើតទំនិញ និងមាត្រា 75 នៃច្បាប់ស្តីពីគយ។

សូមជម្រាបជូនថា ការប្រព្រឹត្តនៅចំណុចភូមិធ្លក សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កកាលពីថ្ងៃទី10 ខែមិថុនា ឆ្នាំ2026 ត្រូវបានចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនបណ្តោះអាសន្ន ដើម្បីបន្តការស៊ើបសួរតាមនីតិវិធី។ ចំណែកសំណុំរឿងព្រហ្មទណ្ឌលេខ 3344ចុះថ្ងៃទី12 ខែមិថុនា ឆ្នាំ2026 មានជនត្រូវចោទឈ្មោះ អ៊ុក សុក្របញ្ញារិទ្ធ ភេទប្រុស អាយុ 43ឆ្នាំ។

ត្រូវបាន​ចោទ​ប្រកាន់ពីបទ ការប្រព្រឹត្ត​អំពើក្លែងបន្លំ​ដើមកំណើត​ទំនិញ, ការនាំចូលទំនិញដោយគ្មានការអនុញ្ញាត និងការធ្វើពាណិជ្ជកម្មនូវផលិត​ផលម្ហូបអាហារ​ដែលមាន​សភាព​ប្រែប្រួល​​ខូចគុណភាព ឬមានជាតិពុល ឬផលិតផលមិន​ស្របនឹងលក្ខណៈ​វិនិច្ឆ័យគុណភាព​ផ្នែកអតិសុខុម​ជីវសាស្រ្ត​ ឬអនាម័យ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោស​តាមមាត្រា 75 នៃច្បាប់ស្តីពីគយ និងមាត្រា 18មាត្រា 63 នៃច្បាប់ស្តីពីការគ្រប់គ្រង​គុណ​ភាព សុវត្ថិភាពលើផលិតផល ទំនិញ និងសេវា, មាត្រា 31នៃច្បាប់ស្តី​ពី​វិធាន​ដើមកំណើតទំនិញ

ប្រព្រឹត្តនៅចំណុចផ្លូវ598 ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កកាលពីថ្ងៃទី10 ខែមិថុនា ឆ្នាំ2025 ត្រូវបានចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនបណ្តោះអាសន្ន ដើម្បីបន្តការស៊ើបសួរតាមនីតិវិធី៕

#dolynews

Leave a Reply

Your email address will not be published. Required fields are marked *