រដ្ឋបាលខេត្តជាប់ព្រំដែន និងកម្លាំងនគរបាលកំពុងមមាញឹកទទួលពលករវិលពីប្រទេសថៃ !

រដ្ឋបាលខេត្តជាប់ព្រំដែន និងកម្លាំងនគរបាលកំពុងមមាញឹកទទួលពលករវិលពីប្រទេសថៃ !

អនុវត្តតាមគោលការណ៍ណែនាំ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងក្រោមការដឹកនាំប្រកបដោយប្រតិភាណ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចាប់ពីព្រឹកព្រហាមថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥នេះ រដ្ឋបាលខេត្តជាប់ព្រំដែន និងកម្លាំងនគរបាលបាននិងកំពុងបន្តមមាញឹកទទួល និងដឹកពលករវិលត្រឡប់ពីប្រទេសថៃទៅស្រុកកំណើត និងទៅកាន់តំបន់សុវត្ថិភាព ស្របពេលថៃកំពុងបើកការឈ្លានពាន វាយប្រហារមកលើកម្ពុជា។ នេះបើតាម លោក រ៉េន រតនៈ អ្នកនាំពាក្យឯកឧត្តមអភិសន្តិបណ្ឌិត។

គួររំលឹកថា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវប្រជាពលរដ្ឋ និងពលករខ្មែរទាំងអស់ ដែលធ្វើការនៅប្រទេសថៃ វិលត្រឡប់មកប្រទេសកំណើតវិញចាប់តាំងពីព្រឹត្តិការណ៍ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ដែលថៃលួចវាយប្រហារ និងសម្លាប់កងទ័ពខ្មែរម្នាក់នៅក្នុងតំបន់មុំបី ព្រមទាំងបានពង្រីកស្ថានការណ៍រហូតមានការផ្ទុះអាវុធ។

#ថៃជាអ្នកផ្តើមសង្គ្រាម
#ThailandStartedTheWar
#ไทยเปนผเริ่มสงคราม
#JusticeForCambodia
#cambodianeedpeace
#ទាហ៊ានថៃបានបើកការវាយប្រហារលើកម្ពុជាមុន
#កមពជាមានសិទ្ធិក្នុងការការពារខ្លួននិងអធិបតេយ្យភាពជាតិរបស់ខ្លួន
#ថៃបានឈ្លានពានកម្ពុជាដោយកម្លាំងយោធា
#泰国军队首先对柬埔寨发动了攻击。
#柬埔寨有权捍卫自己的国家主权和自卫权。
#泰国使用武力侵犯了柬埔寨的领土。
#The_Thai_military_launched_an_attack_on_Cambodia_first. #Cambodia_has_the_right_to_defend_itself_and_its_national #sovereignty_Thailand_has_invaded_Cambodia_using_military_force

#

Leave a Reply

Your email address will not be published. Required fields are marked *