សម្តេចក្រឡាហោម ស ខេង អញ្ជើញចុះត្រួតពិនិត្យស្ថានភាពច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង

សម្តេចក្រឡាហោម ស ខេង អញ្ជើញចុះត្រួតពិនិត្យស្ថានភាពច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង

បាត់ដំបង៖បន្ទាប់ពីអញ្ជើញចូលរួមកម្មវិធីបុណ្យ៧ថ្ងៃ ព្រះឥន្ទមុនី អ៊ុក មុត ព្រះមេគណខេត្តបាត់ដំបង នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្រ្តមណ្ឌលបាត់ដំបង បានឆ្លៀតពេលដ៏មមាញឹកចុះត្រួតពិនិត្យស្ថានភាពច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង ដើម្បីទទួលស្វាគមន៍បងប្អូនពលករខ្មែរវិលត្រឡប់មកពីប្រទេសថៃ និងលើកទឹកចិត្តដល់មន្រ្តីរាជការដែលកំពុងប្រចាំការសម្របសម្រួលក្នុងការវិលត្រឡប់របស់ពលករ។

ក្នុងឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានណែនាំដល់ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត និងមន្រ្តីរាជការពាក់ព័ន្ធទាំងអស់ត្រូវសម្រួលឱ្យបងប្អូនពលករយើងបានធ្វើដំណើរត្រឡប់ទៅស្រុកកំណើតវិញដោយសុវត្ថិភាព។

គួរកត់សម្គាល់ថា បន្ទាប់ពីភាគីថៃបានបង្កសង្រ្គាមតាមព្រំដែនជាមួយកម្ពុជាក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះមានពលករខ្មែរកាន់តែច្រើនឡើងបានសម្រុកចាកចេញពីប្រទេសថៃវិលត្រឡប់មកស្រុកកំណើតវិញ។


ការវិលត្រឡប់របស់បងប្អូនពលករខ្មែរជាបន្តបន្ទាប់នេះ បានទទួលការយកចិត្តទុកដាក់ខ្ពស់ពីរដ្ឋបាលខេត្តបាត់ដំបង និងមន្រ្តីជំនាញមកពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈតាមរយៈការរៀបចំរថយន្តសម្រាប់ដឹកជញ្ជូនបងប្អូនពលករទៅតាមបណ្តាខេត្តផ្សេងៗដើម្បីត្រលប់ទៅស្រុកកំណើតរៀងៗខ្លួនវិញ ការរៀបចំមណ្ឌលសំចត ផ្ដល់អាហារសម្រន់ និងការប្រឹក្សាផ្សេងៗ។

#dolynews

#ថៃជាអ្នកផ្តើមសង្គ្រាម
#ThailandStartedTheWar
#ไทยเปนผเริ่มสงคราม
#JusticeForCambodia
#cambodianeedpeace
#ទាហ៊ានថៃបានបើកការវាយប្រហារលើកម្ពុជាមុន
#កមពជាមានសិទ្ធិក្នុងការការពារខ្លួននិងអធិបតេយ្យភាពជាតិរបស់ខ្លួន
#ថៃបានឈ្លានពានកម្ពុជាដោយកម្លាំងយោធា
#泰国军队首先对柬埔寨发动了攻击。
#柬埔寨有权捍卫自己的国家主权和自卫权。
#泰国使用武力侵犯了柬埔寨的领土。
#The_Thai_military_launched_an_attack_on_Cambodia_first. #Cambodia_has_the_right_to_defend_itself_and_its_national #sovereignty_Thailand_has_invaded_Cambodia_using_military_force

Leave a Reply

Your email address will not be published. Required fields are marked *