លោកបណ្ឌិត ជា មុនីឫទ្ធិ ៖ មានហេតុផលរាប់ពាន់ដើម្បីបង្ហាញពីទំនាក់ទំនងកម្ពុជា-ចិនដ៏ជិតស្និទ្ធមិនអាចបំបែកបាន

  រាជធានីភ្នំពេញ ៖ លោកបណ្ឌិត ជា មុនីឫទ្ធិប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជាចិនបានមានប្រសាសន៍ថា មានហេតុផលរាប់ពាន់ដើម្បីបង្ហាញពីទំនាក់ទំនងកម្ពុជា-ចិនដ៏ជិតស្និទ្ធមិនអាចបំបែកបាន ក្នុងនោះមានដូចជា៖ កត្តាសច្ចធម៌ប្រវត្តិសាស្រ្ត, ការប្រកាន់ខ្ជាប់នូវផលប្រយោជន៍រួមនិងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ, ទស្សនៈសន្តិភាព និងស្ថិរភាពតំបន់, ទស្សនៈអភិវឌ្ឍន៍ប្រកបដោយបរិយាប័ន្ន, ទស្សនៈសន្តិសុខសកល ប្រកបដោយមនុស្សធម៌,ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន, គាំទ្រចរន្តហុភាគីនិយម និងគោលនយោបាយបើកទូលាយ និងការ រួមគ្នាដើម្បីអនាគត និងអ្នកបន្តវេនមិត្តភាពកល្យាណមិត្តជាដើម។ លោកបណ្ឌិតបញ្ជាក់ថា ១. សច្ចធម៌ប្រវត្តិសាស្រ្ត៖ កម្ពុជានិងចិនមានប្រវត្តិទំនាក់ទំនងជាង២ពាន់ឆ្នាំដូចក្នុងកំណត់ត្រានៃសៀវភៅស្រាវជ្រាវចេញផ្សាយដោយសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ហើយដោយឡែកទំនាក់ទំនងរវាងព្រះរាជាណាចក្រកម្ពុជានិងសាធារណរដ្ឋប្រជាមានិតចិនក៏មានអាយុកាលឈានចូលដល់វ័យ៦៨ឆ្នាំផងដែរ។ ២. ការប្រកាន់ខ្ជាប់នូវផលប្រយោជន៍រួមនិងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ៖ ទាំងកម្ពុជា ទាំងចិនសុទ្ធតែមានឆន្ទៈរួមគ្នាឈរលើកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ដោយប្រកាន់ខ្ជាប់នូវការគោរពគ្នាទៅវិញទៅមក…

លោក Xi Jinping ប្រធានរដ្ឋចិនផ្ញើសារលិខិតអបអរសាទរចំពោះពិធីបើកសកម្មភាព”ឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនចិន-អាហ្វ្រិក”ឆ្នាំ ២០២៦

  នៅថ្ងៃទី ៨ ខែមករា ឆ្នាំ ២០២៦ លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើសារលិខិតអបអរសាទរចំពោះពិធីបើកសកម្មភាព”ឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនចិន-អាហ្វ្រិក”ឆ្នាំ ២០២៦ ។ ថ្លែងក្នុងសារលិខិត លោក Xi Jinping បានលើកឡើងថា រំពឹងទុកថា ភាគីទាំងពីរនឹងចាត់ទុកសកម្មភាព”ឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនចិន-អាហ្វ្រិក”ជាឱកាសមួយដើម្បីបន្តវេនចំណងមិត្តភាពប្រពៃណី បង្កើនការរៀនសូត្រពីអរិយធម៌ទៅវិញទៅមក ក៏ដូចជាធ្វើឱ្យការផ្លាស់ប្តូរបទពិសោធអភិបាលកិច្ចឱ្យកាន់តែស៊ីជម្រៅនិងពួតដៃគ្នាជំរុញការធ្វើទំនើបកម្ម ក្នុងន័យរួមចំណែកថ្មីរបស់ចិននិងអាហ្វ្រិកជំរុញសាមគ្គីភាពរបស់ប្រទេសសកលខាងត្បូងដើម្បីរួមគ្នាឆ្លើយតបបញ្ហាប្រឈមសកល ផ្សព្វផ្សាយពីគុណតម្លៃរួមរបស់មនុស្សជាតិទាំងមូលនិងជំរុញការកសាងសហគមន៍រួមវាសនាសម្រាប់មនុស្សជាតិ ៕ #dolynews

ក្រសួងការពារជាតិចិន៖ប្រទេសនិងប្រជាជនដែលស្រឡាញ់សន្តិភាពគួរតែរួមគ្នាការពាររបៀបរៀបរយអន្តរជាតិបន្ទាប់ពីសង្គ្រាមលោកលើកទីពីរ

  នាព្រឹកថ្ងៃទី៨ខែមករា លោកវរសេនីយ៍ឯក Zhang Xiaogang អ្នកនាំពាក្យក្រសួងការពារជាតិចិនបានប្រកាសដំណឹងអំពីបញ្ហាពាក់ព័ន្ធយោធានៅពេលថ្មីៗកន្លងទៅនេះ ។ មានការលើកសំណួរថា មន្ត្រីរដ្ឋាភិបាលជប៉ុនបាននិយាយថា ការដែលភាគីជប៉ុនគិតពិចារណាអភិវឌ្ឍអាវុធនុយក្លេអ៊ែរមិនមែនមិនទទួលខុសត្រូវនោះទេ ហើយមិនច្រានចោលលទ្ធភាពដែលបញ្ជាទិញនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរផងដែរ ។ តើភាគីចិនមានការអធិប្បាយយ៉ាងណាចំពោះករណីនេះ? លោក Zhang Xiaogang បានថ្លែងថា សហគមន៍អន្តរជាតិដែលបូករួមទាំងប្រទេសអាស៊ីអាគ្នេយ៍ផងសុទ្ធតែមានសំឡេងរិះគន់ជាបន្តបន្ទាប់ចំពោះនិន្នាការយោធារបស់ជប៉ុន តែភាគីជប៉ុនមិនបានពិចារណាពីកំហុសរបស់ខ្លួនទេ បែរជាប្រឌិតលេសគ្រប់បែបយ៉ាង ពង្រីកកម្លាំងសព្វាវុធនិងកងទ័ពយ៉ាងខ្លាំង នាំចេញអាវុធមហាប្រល័យយ៉ាងគឃ្លើន រហូតដល់ឃោសនាបំប៉ោងថា ត្រូវមានអាវុធនុយក្លេអ៊ែរដោយមិនអើពើពីការថ្កោលទោសរបស់ពិភពលោក ដែលលាតត្រដាងពីឧបាយកលអាក្រក់នៃកម្លាំងស្តាំនិយមជប៉ុនដែលចង់ជំរុញ “ការធ្វើយោធូបនីយកម្មម្តងទៀត” ។ ប្រទេសនិងប្រជាជនដែលស្រឡាញ់សន្តិភាពសុទ្ធតែត្រូវមើលឃើញឱ្យច្បាស់ពីឧបាយកលដ៏អាក្រក់នៃរដ្ឋាភិបាលជប៉ុន រួមគ្នាការពាររបៀបរៀបរយអន្តរជាតិបន្ទាប់ពីសង្គ្រាមលោកលើកទីពីរ ដើម្បីគាំពារយ៉ាងមុតមាំនូវ…

ក្ដៅៗ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក នៅថ្ងៃអាទិត្យនេះ បានបង្ហោះរូបភាពលោក ម៉ាឌូរ៉ូ ប្រធានាធិបតីវេណេស៊ុយអេឡា ដោយបានបញ្ជាក់ថា លោក ម៉ាឌូរ៉ូ និងភរិយា គឺលោកស្រី Cilia Flores ត្ត្រូវបានចាប់ខ្លួន និងកំពុងស្ថិតលើនាវាចម្បាំងអាម៉េរិក USS Iwo Jima លោក ត្រាំ៖ លោក ម៉ាឌូរ៉ូ និងភរិយាកំពុងស្ថិតលើនាវាចម្បាំង USS Iwo Jima ដើម្បីឆ្ពោះទៅកាន់ទីក្រុងញូវយ៉ក នាពេលឥឡូវ ។

ក្ដៅៗ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក នៅថ្ងៃអាទិត្យនេះ បានបង្ហោះរូបភាពលោក ម៉ាឌូរ៉ូ ប្រធានាធិបតីវេណេស៊ុយអេឡា ដោយបានបញ្ជាក់ថា លោក ម៉ាឌូរ៉ូ និងភរិយា គឺលោកស្រី Cilia Flores ត្ត្រូវបានចាប់ខ្លួន និងកំពុងស្ថិតលើនាវាចម្បាំងអាម៉េរិក USS Iwo Jima លោក ត្រាំ៖ លោក ម៉ាឌូរ៉ូ និងភរិយាកំពុងស្ថិតលើនាវាចម្បាំង USS Iwo Jima ដើម្បីឆ្ពោះទៅកាន់ទីក្រុងញូវយ៉ក…

បទវិភាគ៖ ប្រទេសចិនប្រកបដោយជំនឿចិត្តលើខ្លួនឯងនិងភាពបើកទូលាយនឹងបំពេញបន្ថែមនូវជំនឿចិត្តនិងកម្លាំងកាន់តែច្រើនដល់ពិភពលោក

  មុនពេលថ្ងៃចូលឆ្នាំថ្មីឆ្នាំសកល លោក Xi Jinping ប្រធានរដ្ឋចិនបានថ្លែងសុន្ទរកថាជូនពរឆ្នាំថ្មីឆ្នាំសកល ២០២៦ ។ តាមរយៈប្រសាសន៍ដែលពោរពេញទៅដោយភាពកក់ក្តៅនិងក្តីរំពឹងទុក សហគមន៍អន្តរជាតិបានទទួលអារម្មណ៍ពីការបោះជំហ៊ានទៅមុខដោយភាពមោះមុតជាមួយនឹងភាពតស៊ូដ៏អង់អាច សភាពការណ៍អភិវឌ្ឍន៍ដែលពោរពេញទៅដោយឧត្តមភាពនិងនិម្មាបនកម្មដែលបានធ្វើឱ្យកិច្ចសហប្រតិបត្តិការនិងប្រកបដោយភាពបើកទូលាយ ។ ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិបានផ្តោតសំខាន់លើជំនឿចិត្តនិងកម្លាំងរបស់ចិនដែលបានបង្ហាញឱ្យឃើញក្នុងសុន្ទរកថាជូនពរឆ្នាំថ្មីឆ្នាំសកលនេះ ។ ជំនឿចិត្តបែបនេះ គឺបានមកពីការបោះជំហានអភិវឌ្ឍន៍ដ៏រឹងមាំនិងខ្លាំងក្លារបស់ប្រទេសចិន ។ ក្នុងនាមជាអង្គភាពសេដ្ឋកិច្ចធំទីពីរលើពិភពលោក អំឡុងពេលឆ្នាំបញ្ចប់នៃការអនុវត្តផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៤ សេដ្ឋកិច្ចចិនបានពុះពារឧបសគ្គនិងបោះជំហានទៅមុខក្រោមសម្ពាធ ទទួលបានការអភិវឌ្ឍដែលឆ្ពោះទៅរកការច្នៃប្រឌិតថ្មីនិងគុណភាពថ្មី តាមការព្យាករណ៍ ល្បឿនកំណើននៃសេដ្ឋកិច្ចចិននឹងឈានដល់ប្រហែល ៥ ភាគរយ តាមការព្យាករណ៍ទំហំសេដ្ឋកិច្ចសរុបនឹងឡើងដល់ ១៤០…

សហគ្រិនឯកជនគឺជា “គ្នាឯង”៖ជាយុទ្ធសាស្ត្រសំខាន់មួយដើម្បីស្តារភាពរស់រវើកនៃសេដ្ឋកិច្ចចិន

  នៅពេលពិភាក្សាអំពីសេដ្ឋកិច្ចចិន តួលេខ “៥, ៦, ៧, ៨, ៩”គឺគួរឱ្យជឿជាក់ណាស់៖សេដ្ឋកិច្ចឯកជនរួមចំណែកជាង៥០%នៃចំណូលពន្ធ ជាង៦០%នៃផលិតផលក្នុងស្រុកសរុប ជាង៧០%នៃសមិទ្ធផលនវានុវត្តន៍បច្ចេកវិទ្យា ជាង៨០%នៃឱកាសការងារក្នុងទីក្រុងនិងជាង៩០%នៃចំនួនសហគ្រាសសរុប។ ទិន្នន័យដ៏រស់រវើកទាំងនេះបានបញ្ជាក់ពីសេចក្តីសន្និដ្ឋានដ៏សំខាន់របស់លោកXi Jinpingប្រធានរដ្ឋចិនអំពីសហគ្រាសឯកជននិងសហគ្រិនគឺជា “គ្នាឯង”ដែលបានបង្ហាញពីគន្លឹះនៃការអភិវឌ្ឍសេដ្ឋកិច្ចដ៏រីកចម្រើនរបស់ប្រទេសចិន។ ស្ថានភាពប្រែប្រួលនៃសេដ្ឋកិច្ចឯកជន គឺជាតំណាងដ៏រស់រវើកនៃប្រវត្តិសាស្ត្រកំណែទម្រង់របស់ប្រទេសចិន។មុនពេលកំណែទម្រង់និងការបើកចំហរ សេដ្ឋកិច្ចឯកជនត្រូវបានចាត់ទុកជា “កន្ទុយមូលធននិយម”។បន្ទាប់ពីកំណែទម្រង់និងបើកចំហរ វាបានផ្លាស់ប្តូរពី “ការបំពេញបន្ថែមដល់សេដ្ឋកិច្ចសាធារណៈ”ទៅជា “សមាសធាតុសំខាន់នៃសេដ្ឋកិច្ចទីផ្សារសង្គមនិយម” ហើយបន្ទាប់មក ទទួលបានឋានៈស្មើគ្នាជាមួយសេដ្ឋកិច្ចសាធារណៈ។ នាពេលបច្ចុប្បន្ន ប្រព័ន្ធនេះត្រូវបានសរសេរចូលទៅក្នុងរដ្ឋធម្មនុញ្ញនិងលក្ខន្តិកៈរបស់បក្ស។ចាប់ពីការផ្លាស់ប្តូររបស់ក្រុមហ៊ុន Chint Groupពីសហគ្រាសតូចទៅជាក្រុមហ៊ុនយក្សនៃថាមពលឆ្លាតវៃសកល រហូតដល់ភាពជោគជ័យរបស់ក្រុមហ៊ុនLandSpaceក្នុងបច្ចេកវិទ្យាប្រមូលយករ៉ុក្កែមកវិញ ការផ្លាស់ប្តូរនៃសហគ្រាសឯកជនបានបង្ហាញពីកម្លាំងកំណើនរបស់ “គ្នាឯង”។…

បទវិភាគ៖អនុវត្តជាក់ស្តែងនូវគំនិតឯកភាពរួមនៃកិច្ចប្រជុំកំពូលក្រុង Tianjin ដើម្បីត្រួសត្រាយកាលានុវត្តភាពនៃកិច្ចសហប្តតិបត្តិការកាន់តែច្រើន

“គំនិតឯកភាពរួមនៃកិច្ចប្រជុំបានបំពេញបន្ថែមខ្លឹមសារជាក់ស្តែងកាន់តែច្រើនក្នុងកិច្ចសហប្រតិបត្តិការរវាងរដ្ឋសមាជិក” “បានបោះជំហានទៅមុខបន្ថែមទៀតតាមមាគ៌ាអភិវឌ្ឍន៍នៃអង្គការសហប្រតិបត្តិការក្រុងសៀងហៃ ”។ល។ មតិអន្តរជាតិបានវាយតម្លៃខ្ពស់ចំពោះកិច្ចប្រជុំលើកទី២៤នៃក្រុមប្រឹក្សាប្រមុខរដ្ឋាភិបាល(នាយករដ្ឋមន្ត្រី)នៃរដ្ឋសមាជិកអង្គការសហប្រតិបត្តិការសៀងហៃដែលប្រារព្ធធ្វើឡើងនៅក្រុងមូស្គូប្រទេសរុស្ស៊ីនៅពេលថ្មីៗកន្លងទៅនេះ ។ លោក Li Qiang នាយករដ្ឋមន្រ្តីចិនបានអំពាវនាវឱ្យអង្គការសហប្រតិបត្តិការក្រុងសៀងហៃអនុវត្តឱ្យបានសកម្មនូវគំនិតផ្តួចផ្តើមអភិបាលកិច្ចសកល ដើម្បីបង្កើនកម្លាំងប្រមូលផ្តុំ កម្លាំងប្រតិបត្តិការ និងបង្កើនកម្លាំងកិត្យានុភាពថែមមួយកម្រិតទៀត ដើម្បីធ្វើឱ្យអង្គការសហប្រតិបត្តិការក្រុងសៀងហៃមានភាពខ្លាំងក្លាបន្ថែមទៀត។ ភាគីនានាដែលចូលរួមកិច្ចប្រជុំបានយល់ឃើញថា គួរពួតដៃគ្នាអនុវត្តឱ្យបានជាក់ស្តែងនូវសមិទ្ធផលនៃកិច្ចប្រជុំកំពូលក្រុង Tianjin អនុវត្តយ៉ាងប្រាកដប្រជានូវគំនិតផ្តួចផ្តើមអភិបាលកិច្ចសកល ដើម្បីជំរុញឱ្យអង្គការសហប្រតិបត្តិការក្រុងសៀងហៃដើរតួនាទីកាន់តែសំខាន់ក្នុងកិច្ចការអភិបាលកិច្ចសកល។ សេចក្តីប្រកាសរួមដែលកិច្ចប្រជុំបានអនុម័តក៏បានគូសបញ្ជាក់ថា ចាំបាច់ត្រូវអនុវត្តប្រកបដោយប្រសិទ្ធភាពនូវឯកសារពាក់ព័ន្ធនានាដែលកិច្ចប្រជុំកំពូលនៃអង្គការសហប្រតិបត្តិការក្រុងសៀងហៃបានអនុម័ត ។ យោងតាម ការចង្អុលបង្ហាញ“ពីស្មារតីក្រុងសៀងហៃ” ចាប់ពីបានបង្កើតឡើង រយៈពេល២៤ឆ្នាំមក អង្គការសហប្រតិបត្តិការក្រុងសៀងហៃមាន“រង្វង់មិត្តភក្តិ”កាន់តែធំឡើងៗហើយក៏មាន“កម្លាំងឥទ្ធិពលជាក់ស្តែង”កាន់តែខ្លាំងដែរ បានក្លាយជាអង្គការក្នុងតំបន់ដ៏ធំបំផុតលើទូទាំងពិភពលោក ដែលបានគាំពារផលប្រយោជន៍រួមនៃរដ្ឋសមាជិកផង និងបានជំរុញការអភិវឌ្ឍប្រកបដោយសន្តិភាពរបស់ពិភពលោកផងដែរ ។…

ក្រសួងការបរទេសចិន៖ដាស់តឿនជប៉ុនឱ្យឈប់បំពានខ្សែបន្ទាត់ក្រហមនិងប្រលែងជាមួយភ្លើង

  ក្នុងសន្និសីទសារព័ត៌មានជាប្រចាំនៃក្រសួងការបរទេសចិនដែលបើកធ្វើនៅថ្ងៃទី ១៧ ខែវិច្ឆិកា លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា ទាក់ទិងនឹងពាក្យសម្តីដ៏ខុសឆ្គងរបស់លោកស្រី Sanae Takaichi នាយករដ្ឋមន្ត្រីជប៉ុនពាក់ព័ន្ធនឹងបញ្ហាតៃវ៉ាន់ ប្រទេសចិនបានអធិប្បាយពីគោលជំហរយ៉ាងម៉ឺងម៉ាត់ជាច្រើនលើករួចហើយ ។ ពាក្យសម្តីពាក់ព័ន្ធបានល្មើសយ៉ាងធ្ងន់ធ្ងរនឹងស្មារតីនៃឯកសារនយោបាយទាំង៤រវាងចិននិងជប៉ុន ហើយបានបំផ្លាញពីឫសគល់ដល់មូលដ្ឋាននៃនយោបាយនៃទំនាក់ទំនងរវាងចិននិងជប៉ុន ។ ឯកសារនយោបាយទាំង៤រវាងចិននិងជប៉ុនបានកំណត់យ៉ាងច្បាស់អំពីបញ្ហាតៃវ៉ាន់ នេះជាពាក្យសន្យាយ៉ាងម៉ឺងម៉ាត់របស់រដ្ឋាភិបាលជប៉ុន ដែលមានសុពលភាពផ្នែកច្បាប់អន្តរជាតិ ដែលមិនត្រូវធ្វើឱ្យស្រពេចស្រពិល ឬមួលបង្កាច់អត្ថន័យជាដាច់ខាត ។ មិនថាគណបក្សណាឬបុគ្គលណារបស់ជប៉ុនកាន់អំណាចក៏ដោយ ក៏សុទ្ធតែចាំបាច់ត្រូវប្រកាន់ខ្ជាប់និងអនុវត្តពាក្យសន្យារបស់រដ្ឋាភិបាលជប៉ុនក្នុងបញ្ហាតៃវ៉ាន់ ។ ប្រទេសចិនដាស់តឿនជប៉ុនត្រូវឈប់បំពានខ្សែបន្ទាត់ក្រហមនិងប្រលែងជាមួយភ្លើង ហើយប្រកាន់អាកប្បកិរិយាមានទំនួលខុសត្រូវចំពោះប្រវត្តិសាស្ត្រនិងទំនាក់ទំនងទ្វេភាគី លុបចោលពាក្យសម្តីខុសឆ្គងវិញ ហើយអនុវត្តពាក្យសន្យាចំពោះប្រទេសចិនយ៉ាងប្រាកដប្រជាតាមរយៈសកម្មភាពជាក់ស្តែង…

លោក​Xi Jinping ជួបសន្ទនាជាមួយ​លោកស្រី Kirsty Coventry ប្រធានគណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ​និងលោក Bach ​ប្រធានកិត្តិយសពេញ​មួយជីវិត

  រសៀលថ្ងៃទី ​៩ ខែវិច្ឆិកា ​លោក​Xi Jinping​ប្រធានរដ្ឋ​ចិន​បាន​ជួបសន្ទនាជាមួយលោកស្រី Kirsty Coventry​ ប្រធានគណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ​និងលោក Bach ​ប្រធានកិត្តិយសពេញ​មួយជីវិត​ ដែល​អញើ្ជញ​ចូលរួមពិធី​​បើក​ការ​ប្រកួតកីឡាជាតិ​ចិន​​លើកទី​១៥​នៅ​មជ្ឈមណ្ឌល​សន្និបាត​អន្តរជាតិ ​Baiyun​ ក្រុង​ Guangzhou ប្រទេស​ចិន​។ លោក ​​Xi Jinping បាន​លើកឡើងថា​​ ​ការ​ប្រកួតកីឡាជាតិ​ចិន​​​ជា​ការប្រកួត​កីឡា​ចម្រុះ​ដែល​មានទ្រង់ទ្រាយ​ធំបំផុត​និងកម្រិតខ្ពស់​បំផុត​របស់​ប្រទេស​ចិន។​ការ​ប្រកួតកីឡា​លើក​នេះ​ត្រូវ​រួម​គ្នា​រៀបចំ​ដោយ​តំបន់ទាំង​៣ ​គឺ​ ​ក្វាងទុង​ ​ហុងកុង​និង​ម៉ាកាវ ​។ ​មហាតំបន់ឈូងសមុទ្រ​ក្វាងទុង ហុងកុងនិងម៉ាកាវ​ជា​តំបន់​មួយ​ក្នុងចំណោម​តំបន់​ដែល​មាន​កម្រិត​បើកចំហខ្ពស់​បំផុត​​និងមានសេដ្ឋកិច្ចយ៉ាង​រស់រវើកបំផុតនៅក្នុងប្រទេសចិន។​ ការ​ជំរុញ​ការ​កសាង​មហាតំបន់ឈូងសមុទ្រ​ក្វាងទុង ហុងកុងនិងម៉ាកាវ​​ គឺ​ដើម្បីបង្កើតជា​មូល​ដ្ឋាន​​គាំទ្រ​យុទ្ធសាស្ត្រ​សម្រាប់​និម្មាបនកម្ម​អភិវឌ្ឍន៍​ថ្មី​របស់ប្រទេសចិន…

បទវិភាគ៖ចិននិងកូរ៉េខាងត្បូងជាប្រទេសជិតខាងដែលមិនអាចរើចេញបាននិងជាដៃគូដែលមិនអាចបំបែកបាន

  នៅយប់ថ្ងៃទី១ខែវិចិ្ឆកា លោក Xi Jinping ប្រធានរដ្ឋចិនបានធ្វើមាតុភូមិនិវត្តន៍មកដល់ក្រុងប៉េកាំងវិញបន្ទាប់ពីបានបញ្ចប់ការចូលរួមសន្និសីទក្រៅផ្លូវការលើកទី៣២នៃថ្នាក់ដឹកនាំអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិកនិងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសកូរ៉េខាងត្បូង ។ ក្នុងនោះ ដំណើរទស្សនកិច្ចរបស់លោក Xi Jinping ប្រធានរដ្ឋចិននៅកូរ៉េខាងត្បូងលើកនេះគឺជា “ការទៅលេងផ្ទះអ្នកជិតខាងដើម្បីសួរសុខទុក្ខមិត្តភក្តិ” បន្ទាប់ពីរំលងអស់រយៈពេល១១ឆ្នាំ ហើយក៏ជាកិច្ចជំនួបពិភាក្សាលើកដំបូងរវាងប្រមុខរដ្ឋចិននិងកូរ៉េខាងត្បូងបន្ទាប់ពីលោក Lee Jae-myung ឡើងកាន់មុខតំណែងជាប្រធានាធិបតីផងដែរ ។ ដំណើរទស្សនកិច្ចរបស់លោក Xi Jinpingប្រធានរដ្ឋចិនលើកនេះបានជំរុញយ៉ាងខ្លាំងនូវការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវប្បធម៌មនុស្សជាតិជាដើមរវាងចិននិងកូរ៉េខាងត្បូង ទំនាក់ទំនងរវាងចិននិងកូរ៉េខាងត្បូងនឹងទទួលដំណាក់កាលអភិវឌ្ឍន៍ថ្មី ។ ក្នុងនាមជាប្រទេសជិតខាងនិងដៃគូសហប្រតិបត្តិការដ៏សំខាន់ ចាប់ពីបានបង្កើតទំនាក់ទំនងផ្លូវទូតនៅឆ្នាំ១៩៩២មក ចិននិងកូរ៉េខាងត្បូងបានជំរុញយ៉ាងសកម្មនូវការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដែលសម្រេចបាននូវការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងវិបុលភាពរួម ។…