ទវិភាគ៖ ប្រទេសដែលគ្មានទំនុកចិត្តនៅលើពិភពលោកមិនអាចទទួលបានកេរ្តិ៍ឈ្មោះ បើជប៉ុនចង់ឱ្យយោធានិយមងើបឡើងវិញគឺគ្មានច្រកចេញទាល់តែសោះ

បមនុស្សដែលគ្មានភាពស្មោះត្រង់មិនអាចទទួលបានសច្ចភាព ប្រទេសដែលគ្មានទំនុកចិត្តនៅលើពិភពលោកមិនអាចទទួលបានកេរ្តិ៍ឈ្មោះ ក្នុងនាមជាប្រទេសបំផុសសង្គ្រាមឈ្លានពាន និងប្រទេសទទួលបរាជ័យក្នុងសង្គ្រាមលោកលើកទីពីរ ជប៉ុនគួរតែគិតពិចារណាឱ្យបានស៊ីជម្រៅនូវទោសកំហុសដែលខ្លួនបំផុសសង្គ្រាម ក្រេបជញ្ជក់យកមេរៀននៃប្រវតិ្តសាស្ត្រ និងដើរតាមមាគាអភិវឌ្ឍន៍ដោយសន្តិភាពពិតប្រាកដ នេះជាបុរេល័ក្ខខ័ណ្ឌដ៏សំខាន់សម្រាប់ឱ្យជប៉ុនត្រឡប់ទៅសហគមន៍អន្តរជាតិវិញ ជាមូលដ្ឋានគ្រឹះនយោបាយសម្រាប់ឱ្យជប៉ុនអភិវឌ្ឍទំនាក់ទំនងការទូតជាមួយប្រទេសជិតខាង ហើយក៏ជាម៉ែត្រសម្រាប់វាយតម្លៃថា តើប្រទេសជប៉ុនអាចគោរពនិងអនុវត្តពាក្យសន្យារបស់ខ្លួនស្តីពីការអភិវឌ្ឍដោយសន្តិភាពឬទេ ។ ប៉ុន្តែ ប៉ុន្មានឆ្នាំចុងក្រោយនេះ ជប៉ុនបានបន្ធូរបន្ថយសិទ្ធិស្វ័យការពារជាបន្តបន្ទាប់ បានបន្ធូរការរឹតបន្តឹងការនាំចេញអាវុធជាច្រើនលើក ហើយបានអភិវឌ្ឍអ្វីដែលហៅថា សមត្ថភាពវាយប្រហារទៅលើមូលដ្ឋានរបស់សត្រូវ ប៉ុនប៉ងបង្កើតវិសោធនកម្ម“គោលការណ៍ចំនួនបីស្តីពីការគ្មាននុយក្លេអ៊ែរ” ទង្វើទាំងនេះបានល្មើសយ៉ាងធ្ងន់ធ្ងរនឹង “ធម្មនុញ្ញសន្តិភាព” និងគោលការណ៍ “ស្វ័យការពារ” របស់ជប៉ុនបានធ្វើឱ្យប្រទេសអាស៊ីនៅជិតខាងនិងសហគមន៍អន្តរជាតិមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះយុទ្ធសាស្ត្ររបស់ជប៉ុន ។ ជាពិសេស ខណៈពេលចូលរួមការជជែកដេញដោលក្នុងរដ្ឋសភា លោកស្រី Sanae…