គិតត្រឹមម៉ោង 10 : 20នាទីព្រឹក សភាពការណ៍សន្តិសុខនូវតាមច្រកទ្វារព្រំដែនក្នុងភូមិសាស្រ្ត ក្រុងប៉ោយប៉ែតមានភាព ប្រក្រតីធម្មតាទេ
បន្ទាយមានជ័យ : នាព្រឹកថ្ងៃសៅរ៍ ទី26 ខែកក្កដា ឆ្នាំ2025នេះ ស្ថានភាពពុំមានអ្វីប្រែប្រួលគួរឱ្យកត់សម្គាល់នោះទេ មានជនជាតិថៃជាច្រើនកំពុងឈររងចាំវិលត្រឡប់ចូលប្រទេសខ្លួនវិញ ចំណែកពលករខ្មែរក៍មានច្រើនដូចគ្នា កំពុងរងចាំនៅមាត់ច្រកខ្លងលឹក អារញ្ញ ខេត្តស្រះកែវ ខាងភាគីថៃបានបិទរបងច្រកទ្វារតូច ទ្វារធំ ដោយឯកតោភាគី រីឯច្រកទ្វារអន្តរជាតិ ស្ទឹងបត់ នូវតែបន្តបិទតាមអនុសាសន៍របស់សម្តេច ដដែលទេ។រូបភាព វែង បញ្ញា