កិច្ចប្រជុំពិសេស (JBC) គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ ចាប់ផ្តើមហើយ

  កិច្ចប្រជុំពេញអង្គគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (JBC) សមាសភាព កម្ពុជា ដឹកនាំដោយ ឯកឧត្ដម ឡាំ ជា រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងជាប្រធានគណៈកម្មការចម្រុះព្រំដែនកម្ពុជា-ថៃ ដោយមានសមាសភាពអន្តរក្រសួង និងបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ចូលរួម ហើយបានចាប់ផ្តើមដំណើរការនៅម៉ោង 12:12 នាទីថ្ងៃត្រង់ នាថ្ងៃទី21 ខែតុលា ឆ្នាំ2025នេះ នៅខេត្តចន្ទបុរី ប្រទេសថៃ ដែលភាគីថៃធ្វើជាម្ចាស់ផ្ទះ។ សមាសភាពថៃ ដឹកនាំដោយ ឯកឧត្តម Prasas Prasasvinitchai ទីប្រឹក្សាក្រសួងការបរទេស និងជាប្រធានគណៈកម្មការចម្រុះព្រំដែនថៃ-កម្ពុជា…

ខួប៣៤ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣តុលា(34 th Anniversary of the Paris Peace Agreement, October 23)

  ជាង៣ទសវត្សកន្លងទៅ នៅរៀងរាល់ឆ្នាំនាខែតុលា ហាក់រំលឹកឡើងវិញដល់ស្រទាប់មនុស្សចាស់ នៅកម្ពុជាដែលបានរស់រានមានជីវិត ហើយដែលធ្លាប់បានភ្លក្សរសជាតិនៃទុក្ខវេទនាដ៏សែនគ្រាំគ្រា មហាខ្លោចផ្សា ឱ្យចងចាំជាប់ជានិច្ចមិនអាចបំភ្លេចសោះឡើយពីព្រឹត្តិការណ៍អតីតកាលនៃមហន្តរាយ វិនាសកម្មដោយសង្គ្រាមនិងរបបប្រល័យពូជសាសន៍នៅលើទឹកដីមាតុភូមិដ៏សែនកម្សត់របស់ខ្លួន។ នៅខែតុលា ឆ្នាំ២០២៥នេះ ដោយការរំពើកបន្ថែមពីឧបទ្ទវហេតុនៃសង្គ្រាម ៥ថ្ងៃ ជាមួយប្រទេស សៀម ការចងចាំនេះបានរំឭកជាថ្មីឡើងវិញនូវព្រឹត្តិការណ៍ប្រវត្តិសាស្ត្រកាលពី៣៤ឆ្នាំមុន ដែលឥស្សរជននយោបាយជាន់ខ្ពស់នៃគ្រប់ភាគីប្រដាប់អាវុធស្នេហាជាតិកម្ពុជា ដោយមានការជួយជ្រោមជ្រែងពីសហគមន៍អន្តរជាតិ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នាថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។ បរិយាកាសដែលនាំឱ្យមានកិច្ចព្រមព្រៀងនៅពេលនោះ មួយចំណែកគឺបានមកដោយសារ ភាពអំណោយផលនៃសណ្ដាប់ធ្នាប់ពិភពលោក (The World Order)ក្រោយសម័យសង្គ្រាមត្រជាក់ (The Cold…

សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នាព្រឹកថ្ងៃទី21 ខែតុលា ឆ្នាំ2025នេះ !

សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នាព្រឹកថ្ងៃទី21 ខែតុលា ឆ្នាំ2025នេះ ! #dolynews

នាព្រឹកថ្ងៃទី20 ខែតុលា ឆ្នាំ2025នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយ ក្រុមការងារគណបក្សប្រជាជនកម្ពុជាប្រចាំរដ្ឋអូរីហ្គិន ដឹកនាំដោយលោក លោក សេង សំអុន ប្រធានគណៈកម្មាធិការសាខាបក្សប្រចាំរដ្ឋអូរីហ្គិន និងក្រុមការងារលោក ម៉ក់ ហឺន សម្របសម្រួលដោយ លោកឧកញ៉ា ស្រី ចាន់ថន អនុប្រធានតំបន់ឆ្នេរខាងលិច នៃសហរដ្ឋអាមេរិក នៅវិមាន7មករា រាជធានីភ្នំពេញ៕

នាព្រឹកថ្ងៃទី20 ខែតុលា ឆ្នាំ2025នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយ ក្រុមការងារគណបក្សប្រជាជនកម្ពុជាប្រចាំរដ្ឋអូរីហ្គិន ដឹកនាំដោយលោក លោក សេង សំអុន ប្រធានគណៈកម្មាធិការសាខាបក្សប្រចាំរដ្ឋអូរីហ្គិន និងក្រុមការងារលោក ម៉ក់ ហឺន សម្របសម្រួលដោយ លោកឧកញ៉ា ស្រី ចាន់ថន អនុប្រធានតំបន់ឆ្នេរខាងលិច នៃសហរដ្ឋអាមេរិក នៅវិមាន7មករា រាជធានីភ្នំពេញ៕ #dolynews

នាព្រឹកថ្ងៃចន្ទ ទី20 ខែតុលា ឆ្នាំ2025នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “អាកាសយានដ្ឋានអន្តរជាតិតេជោ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​​ និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ថិតក្នុងភូមិតាព្រហ្ម ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

នាព្រឹកថ្ងៃចន្ទ ទី20 ខែតុលា ឆ្នាំ2025នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “អាកាសយានដ្ឋានអន្តរជាតិតេជោ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​​ និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ថិតក្នុងភូមិតាព្រហ្ម ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ #dolynews

សេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យគណៈប្រតិភូព្រះរាជាណាចក្រកម្ពុជា ប្រចាំ IPU លើកទី151 ប្រកាសច្រានចោលរបាយការណ៍មិនពិត និងបំភាន់ ដែលផ្សព្វផ្សាយដោយសារព័ត៌មានថៃ The Nation

សេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យគណៈប្រតិភូព្រះរាជាណាចក្រកម្ពុជា ប្រចាំ IPU លើកទី151 ប្រកាសច្រានចោលរបាយការណ៍មិនពិត និងបំភាន់ ដែលផ្សព្វផ្សាយដោយសារព័ត៌មានថៃ The Nation #dolynews

សម្តេចមហាបវរ​ធិបតី​ ហ៊ុន​ ម៉ាណែត​ ខ្ញុំបានឃើញនូវការអត្ថាធិប្បាយមួយចំនួនតាមបណ្តាញសង្គម ដែលបានលើកឡើងថាកិច្ចព្រមព្រៀងបទឈប់បាញ់ថ្ងៃ ២៨ កក្កដា ២០២៥ កន្លងទៅ និងកិច្ចព្រមព្រៀងសន្តិភាពនាពេលខាងមុខ គឺជាថ្នូរនឹងការធ្វើអោយកម្ពុជាបាត់ដី។ ខ្ញុំសូមបញ្ជាក់ជូនបងប្អូនជនរួមជាតិដោយសង្ខេបថា÷

  កិច្ចព្រមព្រៀងបទឈប់បាញ់ (២៨ កក្កដា ២០២៥) គឺនិយាយអំពីលក្ខណ្ឌនិងក្រមប្រតិបត្តិនានាដើម្បីបញ្ជៀសកុំអោយមានការបាញ់គ្នាឡើងវិញ។ កិច្ចព្រមព្រៀងសន្តិភាព (ដែលគ្រោងធ្វើនៅពេលខាងមុខ) គឺនិយាយអំពីការរៀបចំលក្ខណនិងក្រមប្រតិបត្តិនានាសម្រាប់បង្កើតនិងធានានូវបរិយាកាសអំណោយផល ដើម្បីឈានទៅការបញ្ចប់ជម្លោះនិងស្តារឡើងវិញនូវទំនាក់ទំនងរវាងប្រទេសប្រទេសនិងប្រទេស។ ទោះជាក្នុងកិច្ចព្រមព្រៀងទាំងពីរនេះមិនមាននិយាយអំពីបញ្ហាពាក់ព័ន្ធនឹងទឹកដីឬព្រំដែន ក៏មិនមែនបានន័យថាភាគីណាមួយត្រូវយល់ព្រមបោះបង់សិទ្ធិស្របច្បាប់ក្នុងការគ្រប់គ្រងទឹកដីដែលស្ថិតក្នុងដែនអធិបតេយ្យភាពរបស់ខ្លួននោះទេ។ ការងារខ័ណ្ឌសីមានិងបោះបង្គោលព្រំព្រំដែនគោក គឺស្ថិតនៅក្រោមសមត្ថកិច្ចរបស់គណកម្មាធិការព្រំដែនចម្រុះកម្ពុជា-ថៃ (JBC) ហើយដែលត្រូវដោះស្រាយដោយសន្តិវិធី ស្របតាមសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ កម្ពុជានិងថៃ។ សរុបដោយខ្លី ខ្ញុំសូមបញ្ជាក់ជូនបងប្អូនជនរួមជាតិថា: ១. កម្ពុជាមិនបានឯកភាពលើកិច្ចព្រមព្រៀងណាមួយ, ដោយរាប់ទាំងកិច្ចព្រមព្រៀងបទឈប់បាញ់ (ថ្ងៃ ២៨ កក្កដា ២០២៥) និងកិច្ចព្រមព្រៀងសន្តិភាព…

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា យកកំណើនសិស្សជាប់និទ្ទេស A នៅខេត្តព្រៃវែង មកធ្វើជាសក្ខីភាពនៃការរីកចម្រើនវិស័យអប់រំនៅកម្ពុជា

  ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានចាត់ទុកសិស្សប្រឡងជាប់និទ្ទេស A ចំនួន ១០នាក់ នៅស្រុកបាភ្នំ រួមទាំងកំណើនសិស្សជាប់និទ្ទេស A នៅខេត្តព្រៃវែងទាំងមូល ថាជាការឆ្លុះបញ្ចាំងឱ្យឃើញកាន់តែច្បាស់អំពីភាពរីកចម្រើននៃវិស័យអប់រំនៅកម្ពុជា ស្របតាមចក្ខុវិស័យដ៏វែងឆ្ងាយរបស់រាជរដ្ឋាភិបាល។ ថ្លែងក្នុងពិធីសម្ពោធឆ្លងក្លោងទ្វារ សួនច្បារ រូបសំណាក និងសមិទ្ធផលនានា នៅសាលាបឋមសិក្សាទ្រា ស្ថិតក្នុងភូមិទ្រា ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង នារសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមអភិសន្តិបណ្ឌិត…

បណ្ឌិត ជា មុនីឫទ្ធិ ៖ វប្បធម៌Heheបង្កើនការអភិវឌ្ឍភាពសុខដុមរមនា និង សន្តិភាពជាសកល

(ភ្នំពេញ)៖ នៅអគ្គលេខាធិការដ្ឋានព្រឹទ្ធសភានារសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ ថ្លែងទៅកាន់អង្គបាឋកថាស្តីពី«គំនិតផ្តួចផ្តើមអរិយធម៌សកល៖ វប្បធម៌Hehe (和合文化)»ដែលមានសមាសភាពសរុប៥០រូប អញ្ជើញមកពីមន្ត្រីអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ក្រុមបញ្ញាញាណជាន់ខ្ពស់ ក្រុមអ្នកស្រាវជ្រាវ ក្រុមអ្នកវិភាគសង្គម និងក្រុមអ្នកសារព័ត៌មាន លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានថ្លែងថាវប្បធម៌Hehe ដែលជារួមបញ្ចូលនូវទស្សនវិជ្ជា វប្បធម៌ និងប្រព័ន្ធសាសនាចិនតាំងពីបុរាណរៀងមក ដោយប្រកាន់ខ្ជាប់នូវ «សន្តិភាព និង សមាហរណកម្ម»។ វប្បធម៌នេះបង្កើនការអភិវឌ្ឍភាពសុខដុមរមនា និង សន្តិភាពជាសកល ព្រមទាំងបានលើកស្ទួយឱ្យមនុស្សជាតិរស់នៅក្នុងសង្គមដោយការយោគយល់គ្នា ការគោរពភាពខុសគ្នា និងការរួបរួមសហការដើម្បីបង្កើនកិច្ចអភិវឌ្ឍជីវភាពតាមយុគសម័យ។…

នារសៀលថ្ងៃសុក្រ ទី17 ខែតុលា ឆ្នាំ2025នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម ហ្រ្វង់ស៊ីស្កូ ដាកូស្តា ហ្គូតេរេស (Francisco da Costa Guterres) រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ និងសហការី នៅសាលទទួលភ្ញៀវអន្តរជាតិ នៃទីស្តីការក្រសួងមហាផ្ទៃ រាជធានីភ្នំពេញ។

នារសៀលថ្ងៃសុក្រ ទី17 ខែតុលា ឆ្នាំ2025នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម ហ្រ្វង់ស៊ីស្កូ ដាកូស្តា ហ្គូតេរេស (Francisco da Costa Guterres) រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ និងសហការី នៅសាលទទួលភ្ញៀវអន្តរជាតិ នៃទីស្តីការក្រសួងមហាផ្ទៃ រាជធានីភ្នំពេញ។ #dolynews