កិច្ចប្រជុំពេញអង្គគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (JBC) សមាសភាព កម្ពុជា ដឹកនាំដោយ ឯកឧត្ដម ឡាំ ជា រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងជាប្រធានគណៈកម្មការចម្រុះព្រំដែនកម្ពុជា-ថៃ ដោយមានសមាសភាពអន្តរក្រសួង និងបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ចូលរួម ហើយបានចាប់ផ្តើមដំណើរការនៅម៉ោង 12:12 នាទីថ្ងៃត្រង់ នាថ្ងៃទី21 ខែតុលា ឆ្នាំ2025នេះ នៅខេត្តចន្ទបុរី ប្រទេសថៃ ដែលភាគីថៃធ្វើជាម្ចាស់ផ្ទះ។
សមាសភាពថៃ ដឹកនាំដោយ ឯកឧត្តម Prasas Prasasvinitchai ទីប្រឹក្សាក្រសួងការបរទេស និងជាប្រធានគណៈកម្មការចម្រុះព្រំដែនថៃ-កម្ពុជា និងដោយមានការចូលរួមពីតំណាងប្រតិភូអមដទៃទៀត។
កិច្ចប្រជុំពិសេសគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (JBC) មានរយៈពេល 2ថ្ងៃ គឺចាប់ពីថ្ងៃទី21 – 22 ខែតុលា ឆ្នាំ2025 កិច្ចប្រជុំពិសេសគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (JBC) មានរបៀបវារៈដូចជា៖
1 -ពិនិត្យ និងតាមដានវឌ្ឍនភាព កិច្ចប្រជុំJBC លើកទី6 នៅភ្នំពេញ (14-15 មិថុនា 2025)
2 -របៀបវារៈជាអាទិភាពដែលប្រគល់ជូនដោយ (GBC) ក្នុងកិច្ចប្រជុំពិសេសលើកទី1 នៅខេត្តកោះកុង (10-9-2025) ជាពិសេសករណីភូមិជោគជ័យ
3 -របៀបវារៈផ្សេងៗទៀត។
#dolynews