នារសៀលថ្ងៃទី30 ខែកក្កដា ឆ្នាំ2025នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំប្រតិភូក្រសួងមហាផ្ទៃ គោរពវិញ្ញាណក្ខន្ធសពលោកវរសេនីយ៍ត្រី លៀម សំពៅមាស មន្ត្រីប៉ុស្តិ៍នគរបាលការពារព្រំដែនគោក អានសេះ នៃវរសេនាតូចនគរបាលការពារព្រំដែនគោក លេខ 793 នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលបានពលីជីវិតក្នុងសមរភូមិប្រយុទ្ធជាមួយសត្រូវឈ្លានពានទឹកដី ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ គេហដ្ឋានស្ថិតក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

នារសៀលថ្ងៃទី30 ខែកក្កដា ឆ្នាំ2025នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំប្រតិភូក្រសួងមហាផ្ទៃ គោរពវិញ្ញាណក្ខន្ធសពលោកវរសេនីយ៍ត្រី លៀម សំពៅមាស មន្ត្រីប៉ុស្តិ៍នគរបាលការពារព្រំដែនគោក អានសេះ នៃវរសេនាតូចនគរបាលការពារព្រំដែនគោក លេខ 793 នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលបានពលីជីវិតក្នុងសមរភូមិប្រយុទ្ធជាមួយសត្រូវឈ្លានពានទឹកដី ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ គេហដ្ឋានស្ថិតក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ #dolynews

សេចក្តីជូនដំណឹង ស្តីពីការសរុបចំនួនជនភៀសសឹក គិតត្រឹមថ្ងៃទី29 ខែកក្កដា ឆ្នាំ2025 (វេលាម៉ោង 18.00នាទី)

សេចក្តីជូនដំណឹង ស្តីពីការសរុបចំនួនជនភៀសសឹក គិតត្រឹមថ្ងៃទី29 ខែកក្កដា ឆ្នាំ2025 (វេលាម៉ោង 18.00នាទី) 1 . ខេត្តឧត្តរមានជ័យ ចំនួន 38.447 នាក់ 2 . ខេត្តព្រះវិហារ ចំនួន 29.717 នាក់ 3 . ខេត្តបន្ទាយមានជ័យ ចំនួន 34.265 នាក់ 4 . ខេត្តពោធិ៍សាត់ ចំនួន 3.026…

អគ្គមេញ្ជាការកងទ័ពម៉ាឡេស៊ី ឯកអគ្គរាជទូតអង់គ្លេស ឯកអគ្គរដ្ឋទូតសិង្ហបុរី រួមទាំងបណ្តាអនុព័ន្ធ និងសេនានុព័ន្ធនានាប្រចាំនៅកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែកក្កដានេះ ចុះត្រួតពិនិត្យ និងសង្កេតការណ៍នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងប្រាសាទព្រះវិហារបស់ខ្មែរ ដើម្បីឲ្យប្រាកដប្រជានូវនិតិវិធី និងដំណើរការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ប្រកបដោយលទ្ធផលល្អ រវាងកងទ័ពកម្ពុជា និងកងទ័ពថៃ។

អគ្គមេញ្ជាការកងទ័ពម៉ាឡេស៊ី ឯកអគ្គរាជទូតអង់គ្លេស ឯកអគ្គរដ្ឋទូតសិង្ហបុរី រួមទាំងបណ្តាអនុព័ន្ធ និងសេនានុព័ន្ធនានាប្រចាំនៅកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែកក្កដានេះ ចុះត្រួតពិនិត្យ និងសង្កេតការណ៍នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងប្រាសាទព្រះវិហារបស់ខ្មែរ ដើម្បីឲ្យប្រាកដប្រជានូវនិតិវិធី និងដំណើរការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ប្រកបដោយលទ្ធផលល្អ រវាងកងទ័ពកម្ពុជា និងកងទ័ពថៃ។   The Malaysian Army Chief of Staff, the British Ambassador, the Singaporean Ambassador, and various attachés…

នាព្រឹកថ្ងៃទី30 ខែកក្កដា ឆ្នាំ2025នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំប្រតិភូក្រសួងមហាផ្ទៃ គោរពវិញ្ញាណក្ខន្ធសពលោកឧត្តមសេនីយ៍ត្រី សាផន ខេមរិទ្ធ អនុប្រធាននាយកដ្ឋានលិខិតឆ្លងដែន នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ដែលបានទទួលមរណភាព កាលពីថ្ងៃទី29 ខែកក្កដា ឆ្នាំ2025 ក្នុងជន្មាយុ 38ឆ្នាំ ដោយរោគាពាធ។

នាព្រឹកថ្ងៃទី30 ខែកក្កដា ឆ្នាំ2025នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំប្រតិភូក្រសួងមហាផ្ទៃ គោរពវិញ្ញាណក្ខន្ធសពលោកឧត្តមសេនីយ៍ត្រី សាផន ខេមរិទ្ធ អនុប្រធាននាយកដ្ឋានលិខិតឆ្លងដែន នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ដែលបានទទួលមរណភាព កាលពីថ្ងៃទី29 ខែកក្កដា ឆ្នាំ2025 ក្នុងជន្មាយុ 38ឆ្នាំ ដោយរោគាពាធ។ #dolynews

សាររបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នារាត្រីថ្ងៃទី29 ខែកក្កដា ឆ្នាំ2025 «ចំពោះយោធិន និងកងនគរបាលជាតិ ដែលបានពលី ឬធ្លាក់ខ្លួនពីការមិនអាចបំពេញភារកិច្ចបន្តបាន រាជរដ្ឋាភិបាលនឹងផ្ដល់ក្របខ័ណ្ឌឲ្យសាច់ញាតិបង្កើតរបស់គាត់មួយរូបបានចូលបម្រើប្រទេសជាតិនៅក្នុងអង្គភាពដែលគាត់បំពេញភារកិច្ចមុនពលីឬធ្លាក់ខ្លួនពិការ។»

សាររបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នារាត្រីថ្ងៃទី29 ខែកក្កដា ឆ្នាំ2025 «ចំពោះយោធិន និងកងនគរបាលជាតិ ដែលបានពលី ឬធ្លាក់ខ្លួនពីការមិនអាចបំពេញភារកិច្ចបន្តបាន រាជរដ្ឋាភិបាលនឹងផ្ដល់ក្របខ័ណ្ឌឲ្យសាច់ញាតិបង្កើតរបស់គាត់មួយរូបបានចូលបម្រើប្រទេសជាតិនៅក្នុងអង្គភាពដែលគាត់បំពេញភារកិច្ចមុនពលីឬធ្លាក់ខ្លួនពិការ។» #dolynews

សេចក្តីប្រកាសព័ត៌មាន របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី នឹងលុបចោលបំណុលទាំងស្រុង ជូនដល់យោធិនពលីជីវិត និងអ្នករួមខ្ចី ដែលបានបំពេញប្រតិបត្តិការក្នុងសមរភូមិការពារបូរណភាពទឹកដីកម្ពុជា

សេចក្តីប្រកាសព័ត៌មាន របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី នឹងលុបចោលបំណុលទាំងស្រុង ជូនដល់យោធិនពលីជីវិត និងអ្នករួមខ្ចី ដែលបានបំពេញប្រតិបត្តិការក្នុងសមរភូមិការពារបូរណភាពទឹកដីកម្ពុជា ធនាគារ អេស៊ីលីដា ភីអិលស៊ី មានកិត្តិយសសូមជម្រាបដំណឹងជូន អតិថិជន និងសាធារណជន មេត្តាជ្រាបថា យោងតាមសេចក្តីអំពាវនាវរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសេចក្តីណែនាំលេខៈ ធ១៧.០២៥.០១៩ ស.ក.ណ.ន ចុះថ្ងៃពុធ ៥កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩…

សេចក្តីប្រកាសព័ត៌មាន របស់ធនាគារជាតិនៃកម្ពុជា ចេញសេចក្ដីណែនាំ ស្ដីពី វិធានការជួយសម្រាលបន្ទុកដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ

សេចក្តីប្រកាសព័ត៌មាន របស់ធនាគារជាតិនៃកម្ពុជា ចេញសេចក្ដីណែនាំ ស្ដីពី វិធានការជួយសម្រាលបន្ទុកដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ #dolynews

សម្ដេចតេជោ ហ៊ុន សែន ទោះមានការឈប់បាញ់តែខ្ញុំមិនបានសម្រាកច្រើនទេ។យប់មិញខ្ញុំសម្រាកបានជាង2ម៉ោងនិងបន្តការងារហូតពេលនេះដែលនឹងអាចបន្តរហូតម៉ោង7ល្ងាច ឬលើសពីនេះទៅតាមការវិវត្តនៃសភាពការណ៍។

សម្ដេចតេជោ ហ៊ុន សែន ទោះមានការឈប់បាញ់តែខ្ញុំមិនបានសម្រាកច្រើនទេ។យប់មិញខ្ញុំសម្រាកបានជាង2ម៉ោងនិងបន្តការងារហូតពេលនេះដែលនឹងអាចបន្តរហូតម៉ោង7ល្ងាច ឬលើសពីនេះទៅតាមការវិវត្តនៃសភាពការណ៍។ កិច្ចការរបស់ខ្ញុំចាប់ពីម៉ោង12យប់ ថ្ងៃ28ឆ្លងចូលថ្ងៃ29កក្កដា2025នេះ គឺជួយជ្រោមជ្រែងអនុវត្តនូវកិច្ចព្រមព្រៀងឈប់បាញ់ឲ្យទទួលបានជោគជ័យដើម្បីធានាថាសង្គ្រាមនឹងត្រូវបិទបញ្ចប់ជំនួដោយសន្តិភាព។ ខ្ញុំសូមវាយតម្លៃខ្ពស់និងសូមអរគុណកងទ័ពនៃប្រទេសទាំងពីរកម្ពុជា-ថៃ ដែលបានគោរពនិងអនុវត្តនូវកិច្ចព្រមព្រៀងនេះនិងបង្កើតឲ្យមានការប្រជុំថ្នាក់ភូមិភាគប្រកបដោយជោគជ័យ។ សូមរួមគ្នាការពារសន្តិភាពដើម្បីជៀសវាងបាត់សន្តិភាពទើបស្វែងរកសន្តិភាពដែលជារឿងដ៏លំបាក៕ #dolynews

កិច្ចប្រជុំរវាងឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការយោធភូមិភាគទី៤ ជាមួយមេបញ្ជាការយោធភូមិភាគទី2ថៃ លោកឧត្តមសេនីយ៍ ប៊ុនស៊ីង ផាកខ្លាង (Gen. Boonsin Padklang) នូវច្រកទ្វារអន្តរជាតិអូស្មាច់ ខេត្តឧត្តរមានជ័យ បានបញ្ចប់ នៅវេលាម៉ោងប្រមាណ11ព្រឹកថ្ងៃទី29 ខែកក្កដា ឆ្នាំ2025នេះ ដោយលទ្ធផលដូចខាងក្រោម៖ ទី 1 ៖ យល់ព្រមឈប់បាញ់គ្នា តាមកិច្ចព្រមព្រៀង ទី 2 ៖ បង្កើនកិច្ចទំនាក់ទំនងរវាងគ្នា ទី 3 ៖ បើមានបញ្ហាត្រូវរួមគ្នាដោះស្រាយរវាងភូមិភាគ4 និងភាគ2 ដោយម្ខាងមានគ្នា4នាក់៕

កិច្ចប្រជុំរវាងឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការយោធភូមិភាគទី៤ ជាមួយមេបញ្ជាការយោធភូមិភាគទី2ថៃ លោកឧត្តមសេនីយ៍ ប៊ុនស៊ីង ផាកខ្លាង (Gen. Boonsin Padklang) នូវច្រកទ្វារអន្តរជាតិអូស្មាច់ ខេត្តឧត្តរមានជ័យ បានបញ្ចប់ នៅវេលាម៉ោងប្រមាណ11ព្រឹកថ្ងៃទី29 ខែកក្កដា ឆ្នាំ2025នេះ ដោយលទ្ធផលដូចខាងក្រោម៖ ទី 1 ៖ យល់ព្រមឈប់បាញ់គ្នា តាមកិច្ចព្រមព្រៀង ទី 2 ៖ បង្កើនកិច្ចទំនាក់ទំនងរវាងគ្នា ទី 3 ៖…

នារសៀលថ្ងៃទី29 ខែកក្កដា ឆ្នាំ2025នេះឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក នៃកងយោធពលខេមរៈភូមិន្ទ និងជាមេបញ្ជាការយោធភូមិភាគទី5 បានជួបពិភាក្សាជាមួយមេបញ្ជាការកងការពារព្រំដែនចាន់បូរី.ត្រាត របស់ថៃ នៅស្ពានតំបន់ ស ច្រកព្រំដែនព្រហ្ម ខេត្តប៉ៃលិន ព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីមានកិច្ចព្រមព្រៀងបទឈប់បាញ់ កាលពីម៉ោង12:00នាទីយប់មិញ ក្រោយមានការឯកភាពរបស់នាយករដ្ឋមន្រ្តីកម្ពុជា និងនាយករដ្ឋមន្រ្តីស្តីទីរបស់ថៃ ចំណែកបញ្ហាផ្សេងៗភាគីទាំងពីរ នឹងបន្តជួបពិភាក្សាគ្នាជាបន្តទៀត នៅថ្ងៃទី4 ខែសីហា ឆ្នាំ2025 ខាងមុខនេះ ។

នារសៀលថ្ងៃទី29 ខែកក្កដា ឆ្នាំ2025នេះឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក នៃកងយោធពលខេមរៈភូមិន្ទ និងជាមេបញ្ជាការយោធភូមិភាគទី5 បានជួបពិភាក្សាជាមួយមេបញ្ជាការកងការពារព្រំដែនចាន់បូរី.ត្រាត របស់ថៃ នៅស្ពានតំបន់ ស ច្រកព្រំដែនព្រហ្ម ខេត្តប៉ៃលិន ព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីមានកិច្ចព្រមព្រៀងបទឈប់បាញ់ កាលពីម៉ោង12:00នាទីយប់មិញ ក្រោយមានការឯកភាពរបស់នាយករដ្ឋមន្រ្តីកម្ពុជា និងនាយករដ្ឋមន្រ្តីស្តីទីរបស់ថៃ ចំណែកបញ្ហាផ្សេងៗភាគីទាំងពីរ នឹងបន្តជួបពិភាក្សាគ្នាជាបន្តទៀត នៅថ្ងៃទី4 ខែសីហា ឆ្នាំ2025 ខាងមុខនេះ ។ #dolynews