កាលពីថ្ងៃទី២៧ខែតុលាតាមម៉ោងក្នុងតំបន់ លោក Li Qiang នាយករដ្ឋមន្ត្រីចិនបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី២០នៅក្រុងគូឡាឡាំពួនៃប្រទេសម៉ាឡេស៊ី ។
លោក Li Qiang បានថ្លែងថា កាលពី២០ឆ្នាំមុន កិច្ចប្រជុំកំពូលអាស៊ីបូព៌ាបានបង្កើតឡើងនៅក្រុងគូឡាឡាំពួ ។ រយៈពេល២០ឆ្នាំកន្លងទៅនេះ កិច្ចប្រជុំកំពូលបានដើរតួនាទីមានលក្ខណៈស្ថាបនាជាទូទៅ ដើម្បីជំរុញស្ថិរភាពនិងការអភិវឌ្ឍយ៉ាងឆាប់រហ័សក្នុងតំបន់ ។
លោក Li Qiang បានលើកឡើងថា ភាគីចិនរីករាយធ្វើការជាមួយភាគីនានាដើម្បីប្រកាន់ខ្ជាប់គោលបំណងដើមនៃការបង្កើតកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ធ្វើកិច្ចប្រតិបត្តិការយ៉ាងសកម្មជុំវិញគំនិតផ្តួចផ្តើមអភិបាលកិច្ចសកល រួមគ្នាធ្វើកិច្ចខិតខំប្រឹងប្រែងដើម្បីបំពេញបន្ថែមកម្លាំងវិជ្ជមានកាន់តែច្រើនសម្រាប់សន្តិភាពនិងការអភិវឌ្ឍក្នុងតំបន់ ។
លោកបានលើកសំណើថា ទីមួយ បន្តប្រមូលផ្តុំគំនិតឯកភាពរួមយ៉ាងទូលំទូលាយ ។ ទីពីរ ផ្តោតលើការដោះស្រាយបញ្ហាដ៏លេចធ្លោ ។ ទីបី កែទម្រង់និងធ្វើឱ្យប្រព័ន្ធច្បាប់មានសុក្រឹតភាព ។
ថ្នាក់ដឹកនាំដែលចូលរួមកិច្ចប្រជុំកំពូលលើកនេះបានថ្លែងថា ប្រទេសក្នុងតំបន់គួរតែប្រកាន់ខ្ជាប់គោលបំណងដើមនៃការបង្កើតកិច្ចប្រជុំកំពូលអាស៊ីបូព៌ា អនុវត្តតាមគោលការណ៍ជាមូលដ្ឋាននៃពហុភាគីនិយមនិងច្បាប់អន្តរជាតិដូចជាធម្មនុញ្ញអង្គការសហប្រជាជាតិជាដើម ធ្វើកិច្ចសហប្រតិបត្តិការសម្រាប់ជំរុញការកសាងសន្តិភាព បង្កើនកិច្ចសហប្រតិបត្តិការជាក់ស្តែង ពួតដៃគ្នាឆ្លើយតបនឹងបញ្ហាប្រឈមដូចជា សន្តិសុខថាមពលនិងស្បៀងអាហារ ការធ្វើបរិវត្តកម្មបៃតង បម្រែបម្រួលអាកាសធាតុនិងសុខភាពសាធារណៈជាដើម ដើម្បីជំរុញសន្តិភាព ស្ថិរភាពនិងវិបុលភាពក្នុងតំបន់និងពិភពលោក ៕
#dolynews
