នាព្រឹកថ្ងៃចន្ទ ទី27 ខែតុលា ឆ្នាំ2025នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបជាមួយ ឯកឧត្តម ផាម មិញ ជិញ (Pham Minh Chinh) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និង ឯកឧត្តម សនសៃ ស៊ីផាន់ដន (Sonexay Siphandone) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងជំនួបពិសារអាហារពេលព្រឹកការងារ ។

  ជាទម្លាប់នៅរាល់ពេលមានកិច្ចប្រជុំកំពូលអាស៊ានថ្នាក់ដឹកនាំនៃប្រទេសទាំងបី កម្ពុជា-ឡាវ-វៀតណាម តែងតែមានជំនួបអាហារពេលព្រឹកការងារ ដើម្បីជួបជជែកពិភាក្សា លើការពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងបីឱ្យកាន់តែមានភាពល្អប្រសើរបន្ថែមទៀត។ ពីទីក្រុងគូឡាឡាំពួ

IPA ប្រកាសគាំទ្រនិងអបអរសាទរចំពោះការចុះហត្ថលេខារួមគ្នាលើឯកសារ «កិច្ចព្រមព្រៀងសន្តិភាព កម្ពុជា-ថៃ»

IPA ប្រកាសគាំទ្រនិងអបអរសាទរចំពោះការចុះហត្ថលេខារួមគ្នាលើឯកសារ «កិច្ចព្រមព្រៀងសន្តិភាព កម្ពុជា-ថៃ» #dolynews

នាព្រឹកថ្ងៃអាទិត្យ ទី26 ខែតុលា ឆ្នាំ2025នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា បានអញ្ជើញចូលរួមពិធីបុណ្យកឋិនទាន របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅវត្តសិរីវង្ស ហៅវត្តកំពង់ឫស្សី ស្ថិតក្នុងភូមិកំពង់ឫស្សី ឃុំកំពង់ឫស្សី ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។

នាព្រឹកថ្ងៃអាទិត្យ ទី26 ខែតុលា ឆ្នាំ2025នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា បានអញ្ជើញចូលរួមពិធីបុណ្យកឋិនទាន របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅវត្តសិរីវង្ស ហៅវត្តកំពង់ឫស្សី ស្ថិតក្នុងភូមិកំពង់ឫស្សី ឃុំកំពង់ឫស្សី ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។ #dolynews

នាព្រឹកថ្ងៃអាទិត្យ ទី26 ខែតុលា ឆ្នាំ2025នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី47 និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅរដ្ឋធានីគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។

នាព្រឹកថ្ងៃអាទិត្យ ទី26 ខែតុលា ឆ្នាំ2025នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី47 និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅរដ្ឋធានីគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ #dolynews

អបអរសាទរ! សាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ត្រូវបានប្រកាសបញ្ចូលជាសមាជិកអាស៊ានទី11 ជាផ្លូវការ នាព្រឹកថ្ងៃទី26 ខែតុលា ឆ្នាំ2025នេះ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី47 នៅរដ្ឋធានីគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។

អបអរសាទរ! សាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ត្រូវបានប្រកាសបញ្ចូលជាសមាជិកអាស៊ានទី11 ជាផ្លូវការ នាព្រឹកថ្ងៃទី26 ខែតុលា ឆ្នាំ2025នេះ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី47 នៅរដ្ឋធានីគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ #dolynews

ចិន និងអាមេរិកនឹងធ្វើកិច្ចពិគ្រោះពិភាក្សាខាងសេដ្ឋកិច្ចនិងពាណិជ្ជកម្មនៅម៉ាឡេស៊ី

  នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥នេះ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនបានឆ្លើយសំណួររបស់អ្នកសារព័ត៌មានស្តីពីបញ្ហាទាក់ទិននឹងកិច្ចពិគ្រោះពិភាក្សាខាងសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអាមេរិក។ អ្នកសារព័ត៌មានសួរថា៖ ថ្មីៗនេះ លោក He Lifeng ឧបនាយករដ្ឋមន្រ្តីចិន និងលោក Scott Kenneth Homer Bessent រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក និងលោក Jamieson Lee Greer តំណាងពាណិជ្ជកម្មអាមេរិកបានធ្វើកិច្ចសន្ទនាតាមប្រព័ន្ធវីដេអូ ភាគីទាំងពីរចិននិងអាមេរិកបានឯកភាពគ្នាថា នឹងរៀបចំធ្វើកិច្ចពិគ្រោះពិភាក្សាខាងសេដ្ឋកិច្ចនិងពាណិជ្ជកម្មជុំថ្មីក្នុងពេលឆាប់ៗ។ តើក្រសួងពាណិជ្ជកម្មចិនមានព័ត៌មានបន្ថែមទេ? ជាការឆ្លើយតប អ្នកនាំពាក្យក្រសួងពាពណិជ្ជកម្មចិនបានថ្លែងថា៖ ឆ្លងតាមការពិភាក្សានិងកំណត់របស់ភាគីទាំងពីរចិននិងអាមេរិក លោក He…

សេចក្តីថ្លែងការណ៍ របស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) ពាក់ព័ន្ធការងារប្រយុទ្ធប្រឆាំងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅកម្ពុជា!

សេចក្តីថ្លែងការណ៍ របស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) ពាក់ព័ន្ធការងារប្រយុទ្ធប្រឆាំងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅកម្ពុជា! #dolynews

នាព្រឹកថ្ងៃទី24 ខែតុលា ឆ្នាំ2025នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រកម្ពុជា បាន​អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈ​រដ្ឋមន្ត្រី នៅវិមានសន្តិភាព ដើម្បី ពិភាក្សា និងឆ្លងលើរបៀបវារៈដូចខាងក្រោម៖

  1 -សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ2026។ 2 -សេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ2024 3 -សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ : – កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានិងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធនិងការចៀសវាងពន្ធ។ – កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានិងរដ្ឋាភិបាលនៃសាធារណរដ្ឋហ្វីលីពីន ស្តីពីការលុបបំបាត់ ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធនិងការចៀសវាងពន្ធ។ – ពិធីសារទី2 ដើម្បីធ្វើវិសោធនកម្មលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានិងរដ្ឋាភិបាលនៃ សាធារណរដ្ឋសិង្ហបុរី ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល។ 4 -សេចក្តីព្រាងរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី19 ប្រចាំឆមាសទី1 ឆ្នាំ2025។ #dolynews

នាព្រឹកថ្ងៃសុក្រ ទី24 ខែតុលា ឆ្នាំ2025នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព រាជធានីភ្នំពេញ។

នាព្រឹកថ្ងៃសុក្រ ទី24 ខែតុលា ឆ្នាំ2025នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព រាជធានីភ្នំពេញ។ #dolynews

សេចក្តីប្រកាសនៃសន្និសីទពេញអង្គលើកទី៤នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០

  (ដកស្រង់) សន្និសីទពេញអង្គលើកទី៤នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០បានបើកធ្វើនៅទីក្រុងប៉េកាំងចាប់ពីថ្ងៃទី២០ដល់ថ្ងៃទី២៣ខែតុលាដែលរៀបចំដោយការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន។ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានថ្លែងសុន្ទរកថាគន្លឹះ។ សន្និសីទពេញអង្គបានស្តាប់និងពិគ្រោះពិភាក្សាលើរបាយការណ៍ការងារនៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនដែលថ្លែងដោយលោក Xi Jinping ព្រមទាំងពិនិត្យពិភាក្សានិងអនុម័តលើ«សំណើរបស់មជ្ឈិមបក្សកុម្មុយនីស្តចិនស្តីពីការតាក់តែងផែនការ ៥ឆ្នាំ ទី១៥ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមជាតិចិន »។ លោក Xi Jinpingបានបកស្រាយអំពីសេចក្តីព្រាងនៃសំណើក្នុងអង្គសន្និសីទ។ សន្និសីទពេញអង្គបានវាយតម្លៃខ្ពស់យ៉ាងខ្លាំងចំពោះសមិទ្ធផលដ៏សំខាន់ដែលទទួលបានក្នុងការអភិវឌ្ឍប្រទេសចិនក្នុង អំឡុងពេលផែនការ ៥ឆ្នាំ ទី១៤” ។ សន្និសីទពេញអង្គបានគូសបញ្ជាក់ថា ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមក្នុងដំណាក់កាល“ផែនការ ៥ឆ្នាំ ទី១៥”ត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ដូចខាងក្រោម៖ ប្រកាន់ខ្ជាប់នូវការដឹកនាំទាំងស្រុងរបស់បក្ស ប្រកាន់ខ្ជាប់នូវការតម្កល់ទុកប្រជាជនជាអាទិភាព…