នារសៀលថ្ងៃចន្ទ ទី22 ខែធ្នូ ឆ្នាំ2025នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្តមសាស្ត្រាចារ្យ Xie Chuntao អនុប្រធានប្រតិបត្តិសាលាបក្សនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន (CCPS) និងជាសមាជិកគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី20 ចូលជួបសម្ដែងការគួរសម នៅវិមាន7មករា រាជធានីភ្នំពេញ។ #dolynews
នារសៀលថ្ងៃចន្ទ ទី22 ខែធ្នូ ឆ្នាំ2025នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្តមសាស្ត្រាចារ្យ Xie Chuntao អនុប្រធានប្រតិបត្តិសាលាបក្សនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន (CCPS) និងជាសមាជិកគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី20 ចូលជួបសម្ដែងការគួរសម នៅវិមាន7មករា រាជធានីភ្នំពេញ។
សូមជម្រាបជូនថាកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានបានបង្ហាញពីកង្វល់ធ្ងន់ធ្ងរចំពោះភាពតានតឹង និងសកម្មភាពអរិភាពបន្ត ដែលបណ្តាលឱ្យមានជនរងគ្រោះច្រើន ការខូចខាតហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងការផ្លាស់ទីលំនៅរបស់ប្រជាជនស៊ីវិលនៅតាមបណ្តោយព្រំដែនទាំងសងខាង និងអំពាវនាវឱ្យភាគីទាំងពីរធានាថាប្រជាជនស៊ីវិលនៅតំបន់ព្រំដែនរងផលប៉ះពាល់អាចត្រឡប់ទៅផ្ទះ និងមុខរបររស់នៅធម្មតារបស់ពួកគាត់វិញដោយសុវត្ថិភាព សេចក្តីថ្លៃថ្នូរ និងគ្មានការរំខាន។ សេចក្តីថ្លែងការណ៍ពិសេសរបស់កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានស្តីពីស្ថានការណ៍បច្ចុប្បន្នរវាងកម្ពុជា ថ្ងៃទី22 ខែធ្នូ ឆ្នាំ2025នេះ នៅទីក្រុងកូឡាឡាំពួរ។
សូមជម្រាបជូនថាកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានបានបង្ហាញពីកង្វល់ធ្ងន់ធ្ងរចំពោះភាពតានតឹង និងសកម្មភាពអរិភាពបន្ត ដែលបណ្តាលឱ្យមានជនរងគ្រោះច្រើន ការខូចខាតហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងការផ្លាស់ទីលំនៅរបស់ប្រជាជនស៊ីវិលនៅតាមបណ្តោយព្រំដែនទាំងសងខាង និងអំពាវនាវឱ្យភាគីទាំងពីរធានាថាប្រជាជនស៊ីវិលនៅតំបន់ព្រំដែនរងផលប៉ះពាល់អាចត្រឡប់ទៅផ្ទះ និងមុខរបររស់នៅធម្មតារបស់ពួកគាត់វិញដោយសុវត្ថិភាព សេចក្តីថ្លៃថ្នូរ និងគ្មានការរំខាន។ សេចក្តីថ្លែងការណ៍ពិសេសរបស់កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានស្តីពីស្ថានការណ៍បច្ចុប្បន្នរវាងកម្ពុជា ថ្ងៃទី22 ខែធ្នូ ឆ្នាំ2025នេះ នៅទីក្រុងកូឡាឡាំពួរ។ #dolynews
ប្រជាពលរដ្ឋខ្មែរដាក់ញត្តិជូនរដ្ឋាភិបាលប្រទេសនូវែលហ្សេឡង់ហើយប្រមូលផ្តុំគ្នាសម្តែងមតិទាមទារយុត្តិធម៌ ដើម្បីថ្កោលទោសលើការធ្វើសង្រ្គាមឈ្លានពានរបស់ប្រទេសថៃមក
ទីក្រុងអូក្លិន (Auckland) ប្រទេស នូវែលហ្សេឡង់៖ វេលាម៉ោង ១៣:០០ នាទីរសៀលថ្ងៃអាទិត្យ ទី២១ ខែធ្នូ ឆ្នាំ២០២៥ (ម៉ោងនៅនូវែលហ្សេឡង់) ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅគ្រប់ទិសទីនៃប្រទេសនូវ៉ែលហ្សេឡង់ ចំនួនប្រមាណជាង៤០០ នាក់ បានរួមគ្នាប្រមូលផ្តុំនៅទីលាន Aotea Square ក្នុង ទីក្រុងអូក្លិន ដើម្បីធ្វើការសម្តែងមតិទាមទាររកយុត្តិធម៌តវ៉ាថ្កោលទោស យ៉ាងដាច់អហង្ការចំពោះសកម្មភាពឈ្លានពាន អធិបតេយ្យភាពទឹកដីខ្មែរនិងការបាញ់ប្រហារយ៉ាងឃោរឃៅមកលើប្រជាជនស៊ីវិលស្លូតត្រង់កម្ពុជា ដែលបណ្តាលឱ្យមានការស្លាប់បាត់បង់ជីវិត និងរងរបួសជាច្រើននាក់ ក៏ដូចជាបង្កការខូចខាតហេដ្ឋារចនាសម្ព័ន្ធស៉ីវិល ដូចជាស្ពាន ផ្លូវ ថ្នល់ និងអាគារដ្ឋបាលផ្សេងៗពីសំណាក់កងទ័ពថៃ…
ព័ត៌មានបំពុល ដែលបានបង្កើតឡើងក្នុងគោលបំណងបង្កការភាន់ច្រឡំ ក្នុងសាធារណមតិអំពីស្ថានភាពពិត បង្ខូចកេរ្តិ៍ឈ្មោះថ្នាក់ដឹកនាំជាតិ និងរាជរដ្ឋាភិបាល ប៉ះពាល់ដល់ការគ្រប់គ្រងស្ថានភាពដែលកំពុងកើតឡើង។ សូមសាធារណៈជនកុំចែកចាយព័ត៌មាននេះ និងសូមចូលរួម «Report» ផុស និងគណនីបែបនេះ ដើម្បីរូមចំណែកក្នុងការរក្សាស្ថានការណ៍។ សូមបន្តចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការធានាសុវត្ថិភាពព័ត៌មាន ដោយផ្សព្វផ្សាយ និងចែករំលែកព័ត៌មានពិត មានប្រភពច្បាស់លាស់។
ព័ត៌មានបំពុល ដែលបានបង្កើតឡើងក្នុងគោលបំណងបង្កការភាន់ច្រឡំ ក្នុងសាធារណមតិអំពីស្ថានភាពពិត បង្ខូចកេរ្តិ៍ឈ្មោះថ្នាក់ដឹកនាំជាតិ និងរាជរដ្ឋាភិបាល ប៉ះពាល់ដល់ការគ្រប់គ្រងស្ថានភាពដែលកំពុងកើតឡើង។ សូមសាធារណៈជនកុំចែកចាយព័ត៌មាននេះ និងសូមចូលរួម «Report» ផុស និងគណនីបែបនេះ ដើម្បីរូមចំណែកក្នុងការរក្សាស្ថានការណ៍។ សូមបន្តចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការធានាសុវត្ថិភាពព័ត៌មាន ដោយផ្សព្វផ្សាយ និងចែករំលែកព័ត៌មានពិត មានប្រភពច្បាស់លាស់។ #dolynews
ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ អញ្ជើញចុះពិនិត្យស្ពានខូចខាតដោយសារ ការទម្លាក់គ្រាប់ នាថ្ងៃទី19 ខែធ្នូ ឆ្នាំ2025នរះ កងទ័ពអាកាសថៃ បានប្រើយន្តហោះចម្បាំង F16 ចំនួន2គ្រឿង បានទម្លាក់គ្រាប់ចំនួន3គ្រាប់លើស្ពានអូរជីកធ្វើឱ្យស្ពានខូចខាតឆ្លងកាត់លែងកើតតែម្តង ស្ពានអូរជីកស្ថិតនៅលើផ្លូវជាតិលេខ68 តភ្ជាប់រវាងខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ ស្ពាននេះបានដាក់ឱ្យប្រជាពលរដ្ឋធ្វើដំណើររយៈពេលជាង10ឆ្នាំមកហើយ ស្ពាននេះ មានសារៈសំខាន់ណាស់សម្រាប់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក្នុងការធ្វើពាណិជ្ជកម្ម ការដឹកជញ្ជូនកសិផល និងការធ្វើដំណើរទៅសាលារបស់សិស្សានុសិស្សផងដែរ។
ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ អញ្ជើញចុះពិនិត្យស្ពានខូចខាតដោយសារ ការទម្លាក់គ្រាប់ នាថ្ងៃទី19 ខែធ្នូ ឆ្នាំ2025នរះ កងទ័ពអាកាសថៃ បានប្រើយន្តហោះចម្បាំង F16 ចំនួន2គ្រឿង បានទម្លាក់គ្រាប់ចំនួន3គ្រាប់លើស្ពានអូរជីកធ្វើឱ្យស្ពានខូចខាតឆ្លងកាត់លែងកើតតែម្តង ស្ពានអូរជីកស្ថិតនៅលើផ្លូវជាតិលេខ68 តភ្ជាប់រវាងខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ ស្ពាននេះបានដាក់ឱ្យប្រជាពលរដ្ឋធ្វើដំណើររយៈពេលជាង10ឆ្នាំមកហើយ ស្ពាននេះ មានសារៈសំខាន់ណាស់សម្រាប់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក្នុងការធ្វើពាណិជ្ជកម្ម ការដឹកជញ្ជូនកសិផល និងការធ្វើដំណើរទៅសាលារបស់សិស្សានុសិស្សផងដែរ។ #dolynews
សិស្សានុសិស្ស និងយុវជន ព្រមទាំងប្រជាពលរដ្ឋខ្មែរជាច្រើននៅតំបន់វិមានឯករាជ្យ បាននិងកំពុងរង់ចាំដើម្បីត្រៀមចូលរួមកម្មវិធី «ដើរដើម្បីសន្ដិភាព – March for Peace» ដែលចាប់ផ្ដើមឡើងនារសៀលនេះ ក្នុងគោលបំណងបង្ហាញស្មារតីស្រឡាញ់សន្ដិភាពរបស់ព្រះរាជាណាចក្រកម្ពុជា ជាពិសេសជំរុញឲ្យមានការគោរពបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្ដិភាព សំដៅសម្រេចបានសន្ដិភាព រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ។
សិស្សានុសិស្ស និងយុវជន ព្រមទាំងប្រជាពលរដ្ឋខ្មែរជាច្រើននៅតំបន់វិមានឯករាជ្យ បាននិងកំពុងរង់ចាំដើម្បីត្រៀមចូលរួមកម្មវិធី «ដើរដើម្បីសន្ដិភាព – March for Peace» ដែលចាប់ផ្ដើមឡើងនារសៀលនេះ ក្នុងគោលបំណងបង្ហាញស្មារតីស្រឡាញ់សន្ដិភាពរបស់ព្រះរាជាណាចក្រកម្ពុជា ជាពិសេសជំរុញឲ្យមានការគោរពបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្ដិភាព សំដៅសម្រេចបានសន្ដិភាព រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ។ #dolynews
នារសៀលថ្ងៃទី28 ខែធ្នូ ឆ្នាំ2025នេះ គឺជាទិដ្ឋភាព ព្រះសង្ឃ និងប្រជាពលរដ្ឋ និមន្ត និងអញ្ជើញមកចូលរួមកម្មវិធីដើរដើម្បីសន្ដិភាព (March for Peace) ក្នុងគោលបំណងដើម្បីបង្ហាញស្មារតីស្រឡាញ់សន្ដិភាពរបស់ព្រះរាជាណាចក្រកម្ពុជាជាពិសេសជំរុញឱ្យមានការគោរពបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្ដិភាព រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ។
នារសៀលថ្ងៃទី28 ខែធ្នូ ឆ្នាំ2025នេះ គឺជាទិដ្ឋភាព ព្រះសង្ឃ និងប្រជាពលរដ្ឋ និមន្ត និងអញ្ជើញមកចូលរួមកម្មវិធីដើរដើម្បីសន្ដិភាព (March for Peace) ក្នុងគោលបំណងដើម្បីបង្ហាញស្មារតីស្រឡាញ់សន្ដិភាពរបស់ព្រះរាជាណាចក្រកម្ពុជាជាពិសេសជំរុញឱ្យមានការគោរពបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្ដិភាព រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ។ #dolynews
