ទីក្រុងអូក្លិន (Auckland) ប្រទេស នូវែលហ្សេឡង់៖ វេលាម៉ោង ១៣:០០ នាទីរសៀលថ្ងៃអាទិត្យ ទី២១ ខែធ្នូ ឆ្នាំ២០២៥ (ម៉ោងនៅនូវែលហ្សេឡង់) ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅគ្រប់ទិសទីនៃប្រទេសនូវ៉ែលហ្សេឡង់ ចំនួនប្រមាណជាង៤០០ នាក់ បានរួមគ្នាប្រមូលផ្តុំនៅទីលាន Aotea Square ក្នុង ទីក្រុងអូក្លិន ដើម្បីធ្វើការសម្តែងមតិទាមទាររកយុត្តិធម៌តវ៉ាថ្កោលទោស យ៉ាងដាច់អហង្ការចំពោះសកម្មភាពឈ្លានពាន អធិបតេយ្យភាពទឹកដីខ្មែរនិងការបាញ់ប្រហារយ៉ាងឃោរឃៅមកលើប្រជាជនស៊ីវិលស្លូតត្រង់កម្ពុជា ដែលបណ្តាលឱ្យមានការស្លាប់បាត់បង់ជីវិត និងរងរបួសជាច្រើននាក់ ក៏ដូចជាបង្កការខូចខាតហេដ្ឋារចនាសម្ព័ន្ធស៉ីវិល ដូចជាស្ពាន ផ្លូវ ថ្នល់ និងអាគារដ្ឋបាលផ្សេងៗពីសំណាក់កងទ័ពថៃ ។

ការ ឈ្លានពានដោយខុសច្បាប់ អន្តរជាតិ របស់ កងទ័ព ថៃ មក លេី កម្ពុជា ក៏ បាន បង្ករឱ្យមាន ជនភៀសសឹក រាប់សែននាក់។ ប្រជាពលរដ្ឋខ្មែររស់នៅប្រទេសនូវែលហ្សេឡង់ បានរួបរួមគ្នា ដើម្បីបង្ហាញពីស្មារតីស្រឡាញ់សន្តិភាព របស់ប្រជាជនកម្ពុជា ទៅកាន់ពិភពលោក ជាពិសេសជំរុញឱ្យគោរពបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាព និងទាមទារនូវចំណុចសំខាន់ៗដូចខាងក្រោម៖

– ទាមទាររកយុត្តិធម៌លេីការបាញ់ប្រហារឮពីសំណាក់ យោធាថៃមកលើប្រជាជនស៊ីវិលស្លូតត្រង់កម្ពុជា
– ទាមទារឱ្យថៃគោរពកិច្ចព្រមព្រៀងសន្តិភាពកូឡាឡាំពួរ យ៉ាងម៉ឺងម៉ាត់
– បញ្ឈប់ជាបន្ទាន់នូវការធ្វើសង្រ្គាមឈ្លានពានមកលើកម្ពុជាដោយរំលោភបំពានច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ
– ទាមទារឱ្យថៃដោះលែងទាហានកម្ពុជាដែលបានចាប់ខ្លួនដោយឥតលក្ខខណ្ឌ។

សូមបញ្ជាក់ផងដែរថា ក្នុងស្មារតីខ្មែរតែ១ទោះជាស្ថិតនៅក្រៅប្រទេសពិតមែនប៉ុន្តែបងប្អូនខ្មែរដែររស់ នៅប្រទេសនូវែលហ្សេឡង់ក៏ដូចជានិស្សិតខ្មែរដែលបន្តការសិក្សានៅទីនេះពួកគេបានក្រោកឈរនិងបន្ត រួបរួមគ្នាជាឆ្លុងមួយនៅក្នុងគ្រាលំបាកនេះ ដោយបានធ្វើ នូវសកម្មភាពប្រមូលមូលនិធិជួយដល់ជនភៀសសឹកជាបន្តបន្ទាប់ ។
#dolynews

