ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ អញ្ជើញចុះពិនិត្យស្ពានខូចខាតដោយសារ ការទម្លាក់គ្រាប់ នាថ្ងៃទី19 ខែធ្នូ ឆ្នាំ2025នរះ កងទ័ពអាកាសថៃ បានប្រើយន្តហោះចម្បាំង F16 ចំនួន2គ្រឿង បានទម្លាក់គ្រាប់ចំនួន3គ្រាប់លើស្ពានអូរជីកធ្វើឱ្យស្ពានខូចខាតឆ្លងកាត់លែងកើតតែម្តង ស្ពានអូរជីកស្ថិតនៅលើផ្លូវជាតិលេខ68 តភ្ជាប់រវាងខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ ស្ពាននេះបានដាក់ឱ្យប្រជាពលរដ្ឋធ្វើដំណើររយៈពេលជាង10ឆ្នាំមកហើយ ស្ពាននេះ មានសារៈសំខាន់ណាស់សម្រាប់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក្នុងការធ្វើពាណិជ្ជកម្ម ការដឹកជញ្ជូនកសិផល និងការធ្វើដំណើរទៅសាលារបស់សិស្សានុសិស្សផងដែរ។
#dolynews

