សេចក្តីប្រកាសព័ត៌មានរ បស់ធនាគារជាតិនៃកម្ពុជា បានសម្រេចលុបឈ្មោះគ្រឹះស្ថានឥណទានជនបទចំនួន20 ចេញពីបញ្ជី ក្នុងនោះគ្រឹះស្ថានឥណទានចំនួន 12មានទីតាំងនៅរាជធានភ្នំពេញ, គ្រឹះស្ថានចំនួន3 នៅកំពង់ស្ពឺ កំពត កណ្តាល កំពង់ចាម បាត់ដំបង និងខេត្តបន្ទាយមានជ័យ មានចំនួន 1គ្រឹះស្ថានដូចគ្នា។ #dolynews
សេចក្តីប្រកាសព័ត៌មាន របស់គណបក្សប្រជាជនកម្ពុជា ថ្កោលទោសចំពោះសកម្មភាពឈ្លានពានរបស់រាជរដ្ឋាភិបាល និងយោធាថៃ រយៈពេល 18ថ្ងៃមកនេះ ដែលបានវិវត្តពីការប៉ះទង្គិចគ្នាតាមព្រំដែនមកជាសង្គ្រាមឈ្លានពានពេញលេញ ប្រឆាំងនឹងអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ដោយការប្រើប្រាស់អាវុធធុនធ្ងន់ច្រើនប្រភេទដូចជា យន្តហោះ ចម្បាំង F-16 និងT-50TH នាវាចម្បាំង គ្រាប់បែកចង្កោម និងផ្សែងពុល បាញ់ប្រហារតាមជើងគោក ជើងទឹក និងជើងអាកាស មកលើទីតាំងជនស៊ីវិលនៅតាមបណ្តាខេត្តជាប់ព្រំដែន និងចូលក្នុងដែនអធិបតេយ្យកម្ពុជាជាង 90គីឡូម៉ែត្រពីព្រំដែន ជាពិសេសការវាយប្រហារនៅខេត្តបាត់ដំបង ដែលត្រូវបានបញ្ជាក់ដោយអ្នកនាំពាក្យ កងទ័ពអាកាសភូមិន្ទថៃ ឧត្តមសេនីយ៍ Chakkrith Thammavichai កាលពីថ្ងៃទី24 ខែធ្នូ ឆ្នាំ2025នេះ។
សេចក្តីប្រកាសព័ត៌មាន របស់គណបក្សប្រជាជនកម្ពុជា ថ្កោលទោសចំពោះសកម្មភាពឈ្លានពានរបស់រាជរដ្ឋាភិបាល និងយោធាថៃ រយៈពេល 18ថ្ងៃមកនេះ ដែលបានវិវត្តពីការប៉ះទង្គិចគ្នាតាមព្រំដែនមកជាសង្គ្រាមឈ្លានពានពេញលេញ ប្រឆាំងនឹងអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ដោយការប្រើប្រាស់អាវុធធុនធ្ងន់ច្រើនប្រភេទដូចជា យន្តហោះ ចម្បាំង F-16 និងT-50TH នាវាចម្បាំង គ្រាប់បែកចង្កោម និងផ្សែងពុល បាញ់ប្រហារតាមជើងគោក ជើងទឹក និងជើងអាកាស មកលើទីតាំងជនស៊ីវិលនៅតាមបណ្តាខេត្តជាប់ព្រំដែន និងចូលក្នុងដែនអធិបតេយ្យកម្ពុជាជាង 90គីឡូម៉ែត្រពីព្រំដែន ជាពិសេសការវាយប្រហារនៅខេត្តបាត់ដំបង ដែលត្រូវបានបញ្ជាក់ដោយអ្នកនាំពាក្យ កងទ័ពអាកាសភូមិន្ទថៃ ឧត្តមសេនីយ៍ Chakkrith Thammavichai កាលពីថ្ងៃទី24…
គិត តាំងពីថ្ងៃម្សិលមិញនិងបន្តមកដល់ថ្ងៃនេះ សារព័ត៌មាននានាជាពិសេសសារព័ត៌មាននៅក្នុងប្រទេសឥណ្ឌបានផ្សព្វផ្សាយពីរូបភាពដែលយោធាថៃក្រោយការឈ្លានពានលើទឹកដីកម្ពុជា បានបំផ្លាញរូបសំណាកព្រះវិស្ណុដែលបានសាងសង់នៅលើទឹកដីកម្ពុជាសម្រាប់ការគោរពបូជា។
អ្នកប្រតិបត្តិសាសនានៅក្នុងប្រទេសឥណ្ឌបានប្រតិកម្មតបយ៉ាងខ្លាំងនិងរិះគន់ប្រទេសថៃដែលបានវាយកម្ទេចរូបសំណាកនេះដោយបានពិពណ៌នាសកម្មភាពនៃការបំផ្លិចបំផ្លាញរបស់យោធាថៃនេះថា«ការមិនផ្តល់នូវការគោរព»។ សារព័ត៌មានខ្លះថាតើថៃស្រវឹងនឹងសង្គ្រាមឬបានជាទៅកម្ទេចរូបសំណាកហិណ្ឌូដ៏ធំរបស់កម្ពុៈជា? ជាមួយការឆ្លើយតបរបស់នាយករដ្ឋមន្ត្រីថៃ និងក្រុមអ្នកនាំពាក្យរបស់ថៃនៅថ្ងៃនេះដោយមិនផ្តល់នូវការគោរពចំពោះអ្នកកាន់សាសនាហិណ្ឌូ ប្រតិកម្មកាន់តែឡើងកម្តៅ និងមានការថ្កោលទោសចំពោះយោធាថៃដែលបានបំផ្លាញរូបសំណាកព្រះវិស្ណុនេះ។ ធ្វើបានបានបាប! បាបមិនចាំជាតិក្រោយទេ!
សហគ្រិនឯកជនគឺជា “គ្នាឯង”៖ជាយុទ្ធសាស្ត្រសំខាន់មួយដើម្បីស្តារភាពរស់រវើកនៃសេដ្ឋកិច្ចចិន
នៅពេលពិភាក្សាអំពីសេដ្ឋកិច្ចចិន តួលេខ “៥, ៦, ៧, ៨, ៩”គឺគួរឱ្យជឿជាក់ណាស់៖សេដ្ឋកិច្ចឯកជនរួមចំណែកជាង៥០%នៃចំណូលពន្ធ ជាង៦០%នៃផលិតផលក្នុងស្រុកសរុប ជាង៧០%នៃសមិទ្ធផលនវានុវត្តន៍បច្ចេកវិទ្យា ជាង៨០%នៃឱកាសការងារក្នុងទីក្រុងនិងជាង៩០%នៃចំនួនសហគ្រាសសរុប។ ទិន្នន័យដ៏រស់រវើកទាំងនេះបានបញ្ជាក់ពីសេចក្តីសន្និដ្ឋានដ៏សំខាន់របស់លោកXi Jinpingប្រធានរដ្ឋចិនអំពីសហគ្រាសឯកជននិងសហគ្រិនគឺជា “គ្នាឯង”ដែលបានបង្ហាញពីគន្លឹះនៃការអភិវឌ្ឍសេដ្ឋកិច្ចដ៏រីកចម្រើនរបស់ប្រទេសចិន។ ស្ថានភាពប្រែប្រួលនៃសេដ្ឋកិច្ចឯកជន គឺជាតំណាងដ៏រស់រវើកនៃប្រវត្តិសាស្ត្រកំណែទម្រង់របស់ប្រទេសចិន។មុនពេលកំណែទម្រង់និងការបើកចំហរ សេដ្ឋកិច្ចឯកជនត្រូវបានចាត់ទុកជា “កន្ទុយមូលធននិយម”។បន្ទាប់ពីកំណែទម្រង់និងបើកចំហរ វាបានផ្លាស់ប្តូរពី “ការបំពេញបន្ថែមដល់សេដ្ឋកិច្ចសាធារណៈ”ទៅជា “សមាសធាតុសំខាន់នៃសេដ្ឋកិច្ចទីផ្សារសង្គមនិយម” ហើយបន្ទាប់មក ទទួលបានឋានៈស្មើគ្នាជាមួយសេដ្ឋកិច្ចសាធារណៈ។ នាពេលបច្ចុប្បន្ន ប្រព័ន្ធនេះត្រូវបានសរសេរចូលទៅក្នុងរដ្ឋធម្មនុញ្ញនិងលក្ខន្តិកៈរបស់បក្ស។ចាប់ពីការផ្លាស់ប្តូររបស់ក្រុមហ៊ុន Chint Groupពីសហគ្រាសតូចទៅជាក្រុមហ៊ុនយក្សនៃថាមពលឆ្លាតវៃសកល រហូតដល់ភាពជោគជ័យរបស់ក្រុមហ៊ុនLandSpaceក្នុងបច្ចេកវិទ្យាប្រមូលយករ៉ុក្កែមកវិញ ការផ្លាស់ប្តូរនៃសហគ្រាសឯកជនបានបង្ហាញពីកម្លាំងកំណើនរបស់ “គ្នាឯង”។…
