គិត តាំងពីថ្ងៃម្សិលមិញនិងបន្តមកដល់ថ្ងៃនេះ សារព័ត៌មាននានាជាពិសេសសារព័ត៌មាននៅក្នុងប្រទេសឥណ្ឌបានផ្សព្វផ្សាយពីរូបភាពដែលយោធាថៃក្រោយការឈ្លានពានលើទឹកដីកម្ពុជា បានបំផ្លាញរូបសំណាកព្រះវិស្ណុដែលបានសាងសង់នៅលើទឹកដីកម្ពុជាសម្រាប់ការគោរពបូជា។

អ្នកប្រតិបត្តិសាសនានៅក្នុងប្រទេសឥណ្ឌបានប្រតិកម្មតបយ៉ាងខ្លាំងនិងរិះគន់ប្រទេសថៃដែលបានវាយកម្ទេចរូបសំណាកនេះដោយបានពិពណ៌នាសកម្មភាពនៃការបំផ្លិចបំផ្លាញរបស់យោធាថៃនេះថា«ការមិនផ្តល់នូវការគោរព»។ សារព័ត៌មានខ្លះថាតើថៃស្រវឹងនឹងសង្គ្រាមឬបានជាទៅកម្ទេចរូបសំណាកហិណ្ឌូដ៏ធំរបស់កម្ពុៈជា? 

ជាមួយការឆ្លើយតបរបស់នាយករដ្ឋមន្ត្រីថៃ និងក្រុមអ្នកនាំពាក្យរបស់ថៃនៅថ្ងៃនេះដោយមិនផ្តល់នូវការគោរពចំពោះអ្នកកាន់សាសនាហិណ្ឌូ ប្រតិកម្មកាន់តែឡើងកម្តៅ និងមានការថ្កោលទោសចំពោះយោធាថៃដែលបានបំផ្លាញរូបសំណាកព្រះវិស្ណុនេះ។ ធ្វើបានបានបាប! បាបមិនចាំជាតិក្រោយទេ!

 

Leave a Reply

Your email address will not be published. Required fields are marked *