សេចក្តីប្រកាសព័ត៌មាន របស់គណបក្សប្រជាជនកម្ពុជា ថ្កោលទោសចំពោះសកម្មភាពឈ្លានពានរបស់រាជរដ្ឋាភិបាល និងយោធាថៃ រយៈពេល 18ថ្ងៃមកនេះ ដែលបានវិវត្តពីការប៉ះទង្គិចគ្នាតាមព្រំដែនមកជាសង្គ្រាមឈ្លានពានពេញលេញ ប្រឆាំងនឹងអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ដោយការប្រើប្រាស់អាវុធធុនធ្ងន់ច្រើនប្រភេទដូចជា យន្តហោះ ចម្បាំង F-16 និងT-50TH នាវាចម្បាំង គ្រាប់បែកចង្កោម និងផ្សែងពុល បាញ់ប្រហារតាមជើងគោក ជើងទឹក និងជើងអាកាស មកលើទីតាំងជនស៊ីវិលនៅតាមបណ្តាខេត្តជាប់ព្រំដែន និងចូលក្នុងដែនអធិបតេយ្យកម្ពុជាជាង 90គីឡូម៉ែត្រពីព្រំដែន ជាពិសេសការវាយប្រហារនៅខេត្តបាត់ដំបង ដែលត្រូវបានបញ្ជាក់ដោយអ្នកនាំពាក្យ កងទ័ពអាកាសភូមិន្ទថៃ ឧត្តមសេនីយ៍ Chakkrith Thammavichai កាលពីថ្ងៃទី24 ខែធ្នូ ឆ្នាំ2025នេះ។
#dolynews
