ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង បន្តផ្តល់ការគាំទ្រដល់កម្ពុជា និងពង្រឹងសមត្ថភាពកម្ពុជាលើការការពារអធិបតេយ្យភាពជាតិ

ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង បន្តផ្តល់ការគាំទ្រដល់កម្ពុជា និងពង្រឹងសមត្ថភាពកម្ពុជាលើការការពារអធិបតេយ្យភាពជាតិ

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា ជួបជាមួយ ឯកឧត្តម ស៊ី ជីនពីង(Xi Jinping) ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងជំនួបទ្វេភាគី និងពិភាក្សាការងារ ល្ងាចថ្ងៃសៅរ៍ ទី30 ខែសីហា ឆ្នាំ2025នេះ នៅសាធារណរដ្ឋប្រជាមានិតចិន ។

សូមជម្រាបជូនថាក្នុងជំនួបទ្វេភាគីឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន បានសន្យាបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរកម្ពុជា-ចិន ឯកឧត្តមប្រធានាធិបតី ផ្តល់សារៈសំខាន់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ គឺចិននឹងបន្តផ្តល់ការសហការគាំទ្រចំពោះប្រជាជនកម្ពុជា ក្នុងការកសាងនិងពង្រឹងសមត្ថភាពអភិវឌ្ឍន៍ ដោយម្ចាស់ការខ្លួនឯង ក៏ដូចជាការការពារអធិបតេយ្យភាពជាតិរបស់ខ្លួន។

គួរបញ្ជាក់ផងដែរថាប្រទេសចិនគាំទ្រដល់បទឈប់បាញ់រវាងកងទ័ពកម្ពុជានិងថៃ ក៏ដូចជាគាំទ្រដល់យន្តការសង្កេតការណ៍បទឈប់បាញ់របស់អាស៊ានដែលដឹកនាំដោយម៉ាឡេស៊ី និងចង់ឱ្យបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ឱ្យបានឆាប់។

#dolynews

Leave a Reply

Your email address will not be published. Required fields are marked *