បំបែកសំណុំរឿងឃា.ត.កម្ម.សំ.លា.ប់.ទៅលើស្រ្តីរងគ្រោះជនជាតិអង់គ្លេសនៅកោះពេជ្របានហើយ
រាជធានីភ្នំពេញ : តាមប្រភពពីស្នងការនគរបាលរាជធានីភ្នំពេញបានអោយដឹងថា អនុវត្តតាមបទបញ្ជាផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងកម្រិតធ្ងន់ សហការជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌចំការមន និងកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានស្រាវជ្រាវស៊ើបអង្កេតឈានទៅដល់បង្រ្កាបបានស្រ្តីសង្ស័យជនជាតិកុងហ្គោ០១នាក់ កាលពីវេលាម៉ោង១៦និង៣០នាទី ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ នៅចំណុចហាងសាឡនយីហោZOLA ផ្ទះលេខ105H ផ្លូវលេខ200 សង្កាត់បឹងរាំង ខណ្ឌដូនពេញ ដែលស្រ្តីសង្ស័យបានធ្វើសកម្មភាពយកកូនកាំបិតចាក់និងអា…ករស.ម្លា ..;ប់ស្ត្រីរងគ្រោះ០១នាក់ជាជនជាតិអង់គ្លេសបណ្តាលឲ្យស្លា ..;ប់ កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង២៣និង៤០នាទី នៅចំណុចសួនច្បារមុខសាលាក្រុងកោះពេជ្រ វិថីសួនច្បារ ក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
គូរជម្រាបជូនថាជនរងគ្រោះ(សព) ឈ្មោះHOPKINS JESSICA CARIAD ភេទស្រី អាយុ34ឆ្នាំ ជនជាតិអង់គ្លេស លិខិតឆ្លងដែនលេខ133549889 ស្នាក់នៅផ្ទះជួល ស្ថិតក្នុងខណ្ឌជ្រោយចង្វារ។
ចំណែកស្រ្តីសង្ស័យឈ្មោះKIDIKILA NGANDA GLODIE ភេទស្រី អាយុ33ឆ្នាំ ជនជាតិកុងហ្គោ កាន់លិខិតឆ្លងដែ លេខOP1538331។ អំពើឃាតកម្មនេះគឺមូលហេតុស្នេហាត្រីកោណ។
ហើយបច្ចុប្បន្នកម្លាំងជំនាញបានបញ្ជូនជនសង្ស័យខាងលេីមកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដេីម្បីបន្តតាមនីតិវិធី ៕
#dolynews