នាព្រឹកថ្ងៃចន្ទ ទី18 ខែសីហា ឆ្នាំ2025នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញអមដំណើរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចូលក្រាបបង្គំគាល់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នូវព្រះបរមរាជវាំង ដើម្បីគោរពទូលថ្វាយអំពីព្រះរាជសុខភាព និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលអាណត្តិទី7 ក្នុងការអភិវឌ្ឍលើគ្រប់វិស័យ និងការអភិវឌ្ឍរីកចម្រើនឥតឈប់ឈរក្នុងវិស័យសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធសង្គមជាតិ និងវិស័យសំខាន់ៗដទៃទៀត។
#dolynews