ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ប្រគល់អំណោយជូនជនភៀសសឹក និងពលករខ្មែរ ៤២គ្រួសារ នៅសង្កាត់ជើងទឹក
រសៀលថ្ងៃអង្គារ ទី១២ ខែសីហា ឆ្នាំ២០២៥ នេះ ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានសង្កាត់ជើងទឹក ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងព្រៃវែង និងលោក ម៉ននី បណ្ឌិត អភិបាល នៃគណៈអភិបាលក្រុងព្រៃវែង ព្រមទាំងក្រុមការងារ បានអញ្ជើញចុះជួបសំណេះសំណាល និងប្រគល់អំណោយជូនពលករខ្មែរ ដែលវិលត្រឡប់ពីប្រទេសថៃ និងជនភៀសសឹក ចំនួន ៤២គ្រួសារ នៅក្នុងសង្កាត់ជើងទឹក ក្រុងព្រៃវែង ខេត្តព្រៃវែង។
អំណោយដែលឯកឧត្តមបណ្ឌិត ទូច វណ្ណៈ និងក្រុមការងារ បានប្រគល់ជូនពលករ និងជនភៀសសឹក ទាំង ៤២គ្រួសារ នាឱកាសនោះ ក្នុង ១គ្រួសារៗ ទទួលបាន ៖ អង្ករ ចំនួន ២៥គីឡូក្រាម, មីជាតិ ចំនួន ១កេស, ទឹកត្រី ចំនួន ១យួរ, ទឹកស៊ីអ៉ីវ ចំនួន ១យួរ, ត្រីខកំប៉ុង ចំនួន ១យួរ និងថវិកា ចំនួន ៣០ ០០០រៀល៕
#dolynews