នារសៀលថ្ងៃទី12 ខែសីហា ឆ្នាំ2025នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានអញើញគោរពវិញ្ញាណក្ខន្ធសពឧបាសិកា ស៊ិន សំ

នារសៀលថ្ងៃទី12 ខែសីហា ឆ្នាំ2025នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានអញើញគោរពវិញ្ញាណក្ខន្ធសពឧបាសិកា ស៊ិន សំ


ខេត្តព្រៃវែង: ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំប្រតិភូក្រសួងមហាផ្ទៃ គោរពវិញ្ញាណក្ខន្ធសពឧបាសិកា ស៊ិន សំ ដែលត្រូវជាម្តាយបង្កើតរបស់លោកជំទាវ លៀង ស្រីម៉ុល រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅក្រុងព្រៃវែង ខេត្តព្រៃវែង។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយលោកជំទាវរដ្ឋលេខាធិការ ព្រមទាំងក្រុមគ្រួសារនៃសព និងសូមឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមជួយដឹកនាំដួងវិញ្ញាណក្ខន្ធរបស់ឧបាសិកា ស៊ិន សំ បានទៅសោយសុខក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

#dolynews

Leave a Reply

Your email address will not be published. Required fields are marked *