នាព្រឹកថ្ងៃទី1 ខែសីហា ឆ្នាំ2025នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញទទួលអំណោយជាថវិកា និងគ្រឿងឧបភោគ បរិភោគ ពីតំណាងក្រុមហ៊ុន ស៊ីធីរាយន៍ អ៉ឹមផត អិចផត សម្រាប់ឧបត្ថម្ភដល់សមរភូមិមុខ និងជនភៀសសឹក នៅទីស្តីការក្រសួងមហាផ្ទៃ អំណោយដែលក្រុមហ៊ុន ស៊ីធីរាយន៍ អ៉ឹមផត អិចផត ឧបត្ថម្ភដល់ក្រសួងមហាផ្ទៃ រួមមាន ៖ ថវិកា ចំនួន 30លានរៀល អង្ករ ចំនួន…
Category: ព័ត៌មានជាតិ
នាព្រឹកថ្ងៃទី1 ខែសីហា ឆ្នាំ2025នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញទទួលអំណោយជាថវិកា និងគ្រឿងឧបភោគ បរិភោគ ពីតំណាងក្រុមហ៊ុន ស៊ីធីរាយន៍ អ៉ឹមផត អិចផត សម្រាប់ឧបត្ថម្ភដល់សមរភូមិមុខ និងជនភៀសសឹក នៅទីស្តីការក្រសួងមហាផ្ទៃ អំណោយដែលក្រុមហ៊ុន ស៊ីធីរាយន៍ អ៉ឹមផត អិចផត ឧបត្ថម្ភដល់ក្រសួងមហាផ្ទៃ រួមមាន ៖ ថវិកា ចំនួន 30លានរៀល អង្ករ ចំនួន 10តោន អំបុកសាច់ ចំនួន 1000ថង់ នំធញ្ញជាតិ ចំនួន 100គីឡូក្រាមហើយ ឯកឧត្តម សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ សូមគោរពជូនពរដល់ថ្នាក់ដឹកនាំ បុគ្គលិកក្រុមហ៊ុន ស៊ីធីរាយន៍ អ៉ឹមផត អិចផត ព្រមទាំងក្រុមគ្រួសារ សូមបានជួបប្រទះតែនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
នាព្រឹកថ្ងៃទី1 ខែសីហា ឆ្នាំ2025នេះ ឯកឧត្តម ស៊ុន ចាន់ថុល បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើការចំណាកស្រុក សូមពិចារណាវិលប្រលប់មកធ្វើការងារនៅកម្ពុជាវិញ ខណៈតាមរយៈការងារបច្ចុប្បន្នកម្ពុជាមានការងារសម្រាប់ផ្ដល់ជូនបងប្អូនធ្វើគ្រប់គ្រាន់ ហើយតាមរយៈការបញ្ចុះពន្ធលើទំនិញនាំចេញពីកម្ពុជាទៅកាន់សហរដ្ឋអាមេរិកបន្ថែមទៀតនាពេលនេះ វិនិយោគិនជាច្រើននឹងបន្តមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជា ហើយបង្កើតបានការងារជាច្រើនបន្ថែមទៀតសម្រាប់ប្រជាពលរដ្ឋធ្វើ សូមបញ្ជាក់ថា នៅឆ្នាំ2024 កម្ពុជាបានអនុម័តគម្រោងវិនិយោគសរុបចំនួន 414 គម្រោង ខណៈត្រឹមខែកក្កដា ឆ្នាំ2025នេះ កម្ពុជាបានអនុម័តគម្រោងវិនិយោគចំនួន426 គម្រោងបាត់ទៅហើយ សង្ឃឹមថានឹងទទួលបានគម្រោងវិនិយោគច្រើនជាង 500 គម្រោង ហើយបង្កើតការងារជាង ៣០ ម៉ឺនកន្លែង។
នាព្រឹកថ្ងៃទី1 ខែសីហា ឆ្នាំ2025នេះ ឯកឧត្តម ស៊ុន ចាន់ថុល បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើការចំណាកស្រុក សូមពិចារណាវិលប្រលប់មកធ្វើការងារនៅកម្ពុជាវិញ ខណៈតាមរយៈការងារបច្ចុប្បន្នកម្ពុជាមានការងារសម្រាប់ផ្ដល់ជូនបងប្អូនធ្វើគ្រប់គ្រាន់ ហើយតាមរយៈការបញ្ចុះពន្ធលើទំនិញនាំចេញពីកម្ពុជាទៅកាន់សហរដ្ឋអាមេរិកបន្ថែមទៀតនាពេលនេះ វិនិយោគិនជាច្រើននឹងបន្តមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជា ហើយបង្កើតបានការងារជាច្រើនបន្ថែមទៀតសម្រាប់ប្រជាពលរដ្ឋធ្វើ សូមបញ្ជាក់ថា នៅឆ្នាំ2024 កម្ពុជាបានអនុម័តគម្រោងវិនិយោគសរុបចំនួន 414 គម្រោង ខណៈត្រឹមខែកក្កដា ឆ្នាំ2025នេះ កម្ពុជាបានអនុម័តគម្រោងវិនិយោគចំនួន426 គម្រោងបាត់ទៅហើយ សង្ឃឹមថានឹងទទួលបានគម្រោងវិនិយោគច្រើនជាង 500 គម្រោង ហើយបង្កើតការងារជាង ៣០ ម៉ឺនកន្លែង។ #dolynews
ដំណឹងល្អសហរដ្ឋអាមេរិកបានសម្រេចបញ្ចុះពន្ធលើទំនិញនាំចេញពីកម្ពុជាទៅកាន់សហរដ្ឋអាមេរិកមកត្រឹម ១៩% (គឺថយចុះ ៣០% ប្រៀបធៀបជាមួយអត្រាពន្ធពីដំបូង ៤៩%)។ នេះជាដំណឹងដ៏ល្អសម្រាប់ប្រជាពលរដ្ឋខ្មែរ និងសេដ្ឋកិច្ចរបស់កម្ពុជាដើម្បីបន្តអភិវឌ្ឍន៍ប្រទេសជាតិតទៅមុខ។
ដំណឹងល្អសហរដ្ឋអាមេរិកបានសម្រេចបញ្ចុះពន្ធលើទំនិញនាំចេញពីកម្ពុជាទៅកាន់សហរដ្ឋអាមេរិកមកត្រឹម ១៩% (គឺថយចុះ ៣០% ប្រៀបធៀបជាមួយអត្រាពន្ធពីដំបូង ៤៩%)។ នេះជាដំណឹងដ៏ល្អសម្រាប់ប្រជាពលរដ្ឋខ្មែរ និងសេដ្ឋកិច្ចរបស់កម្ពុជាដើម្បីបន្តអភិវឌ្ឍន៍ប្រទេសជាតិតទៅមុខ។ ខ្ញុំសូមអរគុណឯកឧត្តមប្រធានាធិបតី Donald Trump ដែលឯកឧត្តមបានយកចិត្តទុកដាក់ដោយផ្ទាល់ នៅក្នុងការផ្ដួចផ្ដើមនិងជំរុញឲ្យមានការឈប់បាញ់គ្នារវាងកងទ័ពកម្ពុជានិងកងទ័ពថៃ និងបន្តតាមដានការអនុវត្តបទឈប់បាញ់ដោយផ្ទាល់ រហូតដល់មានសន្តិភាពជាអចិន្ត្រៃយ៍និងប្រក្រតីភាពនៃទំនាក់ទំនងរវាងកម្ពុជា-ថៃនៅពេលខាងមុខ។ បន្ថែមលើនេះ ឯកឧត្តមប្រធានាធិបតីក៏បានផ្ដល់នូវការយោគយល់សម្រាប់កម្ពុជា ដោយបានផ្ដល់នូវឱកាសក្នុងការបន្តពង្រឹងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជានិងសហរដ្ឋអាមេរិកបន្តទៅទៀត។ នៅក្នុងអំឡុងពេលដែលខ្ញុំបានសន្ទនាតាមទូរសព្ទជាមួយឯកឧត្តមធានាធិបតី Donald Trump កាលពីថ្ងៃទី ២៦ និង ២៨ កក្កដាកន្លងទៅនេះ ខ្ញុំបានបញ្ជាក់អំពីសារៈសំខាន់នៃសន្តិភាពនិងការអភិវឌ្ឍន៍នៃប្រទេសកម្ពុជាដោយសារកម្ពុជាទើបងើបពីសង្គ្រាមរ៉ាំរ៉ៃនៅក្នុងប្រទេសជាង ៥០០ឆ្នាំមកហើយ។ នៅក្នុងឱកាសនោះ…
នារសៀលថ្ងៃទី30 ខែកក្កដា ឆ្នាំ2025នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំប្រតិភូក្រសួងមហាផ្ទៃ គោរពវិញ្ញាណក្ខន្ធសពលោកវរសេនីយ៍ត្រី លៀម សំពៅមាស មន្ត្រីប៉ុស្តិ៍នគរបាលការពារព្រំដែនគោក អានសេះ នៃវរសេនាតូចនគរបាលការពារព្រំដែនគោក លេខ 793 នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលបានពលីជីវិតក្នុងសមរភូមិប្រយុទ្ធជាមួយសត្រូវឈ្លានពានទឹកដី ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ គេហដ្ឋានស្ថិតក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
នារសៀលថ្ងៃទី30 ខែកក្កដា ឆ្នាំ2025នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំប្រតិភូក្រសួងមហាផ្ទៃ គោរពវិញ្ញាណក្ខន្ធសពលោកវរសេនីយ៍ត្រី លៀម សំពៅមាស មន្ត្រីប៉ុស្តិ៍នគរបាលការពារព្រំដែនគោក អានសេះ នៃវរសេនាតូចនគរបាលការពារព្រំដែនគោក លេខ 793 នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលបានពលីជីវិតក្នុងសមរភូមិប្រយុទ្ធជាមួយសត្រូវឈ្លានពានទឹកដី ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ គេហដ្ឋានស្ថិតក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ #dolynews
អគ្គមេញ្ជាការកងទ័ពម៉ាឡេស៊ី ឯកអគ្គរាជទូតអង់គ្លេស ឯកអគ្គរដ្ឋទូតសិង្ហបុរី រួមទាំងបណ្តាអនុព័ន្ធ និងសេនានុព័ន្ធនានាប្រចាំនៅកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែកក្កដានេះ ចុះត្រួតពិនិត្យ និងសង្កេតការណ៍នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងប្រាសាទព្រះវិហារបស់ខ្មែរ ដើម្បីឲ្យប្រាកដប្រជានូវនិតិវិធី និងដំណើរការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ប្រកបដោយលទ្ធផលល្អ រវាងកងទ័ពកម្ពុជា និងកងទ័ពថៃ។
អគ្គមេញ្ជាការកងទ័ពម៉ាឡេស៊ី ឯកអគ្គរាជទូតអង់គ្លេស ឯកអគ្គរដ្ឋទូតសិង្ហបុរី រួមទាំងបណ្តាអនុព័ន្ធ និងសេនានុព័ន្ធនានាប្រចាំនៅកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែកក្កដានេះ ចុះត្រួតពិនិត្យ និងសង្កេតការណ៍នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងប្រាសាទព្រះវិហារបស់ខ្មែរ ដើម្បីឲ្យប្រាកដប្រជានូវនិតិវិធី និងដំណើរការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ប្រកបដោយលទ្ធផលល្អ រវាងកងទ័ពកម្ពុជា និងកងទ័ពថៃ។ The Malaysian Army Chief of Staff, the British Ambassador, the Singaporean Ambassador, and various attachés…
នាព្រឹកថ្ងៃទី30 ខែកក្កដា ឆ្នាំ2025នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំប្រតិភូក្រសួងមហាផ្ទៃ គោរពវិញ្ញាណក្ខន្ធសពលោកឧត្តមសេនីយ៍ត្រី សាផន ខេមរិទ្ធ អនុប្រធាននាយកដ្ឋានលិខិតឆ្លងដែន នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ដែលបានទទួលមរណភាព កាលពីថ្ងៃទី29 ខែកក្កដា ឆ្នាំ2025 ក្នុងជន្មាយុ 38ឆ្នាំ ដោយរោគាពាធ។
នាព្រឹកថ្ងៃទី30 ខែកក្កដា ឆ្នាំ2025នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំប្រតិភូក្រសួងមហាផ្ទៃ គោរពវិញ្ញាណក្ខន្ធសពលោកឧត្តមសេនីយ៍ត្រី សាផន ខេមរិទ្ធ អនុប្រធាននាយកដ្ឋានលិខិតឆ្លងដែន នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ដែលបានទទួលមរណភាព កាលពីថ្ងៃទី29 ខែកក្កដា ឆ្នាំ2025 ក្នុងជន្មាយុ 38ឆ្នាំ ដោយរោគាពាធ។ #dolynews
សាររបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នារាត្រីថ្ងៃទី29 ខែកក្កដា ឆ្នាំ2025 «ចំពោះយោធិន និងកងនគរបាលជាតិ ដែលបានពលី ឬធ្លាក់ខ្លួនពីការមិនអាចបំពេញភារកិច្ចបន្តបាន រាជរដ្ឋាភិបាលនឹងផ្ដល់ក្របខ័ណ្ឌឲ្យសាច់ញាតិបង្កើតរបស់គាត់មួយរូបបានចូលបម្រើប្រទេសជាតិនៅក្នុងអង្គភាពដែលគាត់បំពេញភារកិច្ចមុនពលីឬធ្លាក់ខ្លួនពិការ។»
សាររបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នារាត្រីថ្ងៃទី29 ខែកក្កដា ឆ្នាំ2025 «ចំពោះយោធិន និងកងនគរបាលជាតិ ដែលបានពលី ឬធ្លាក់ខ្លួនពីការមិនអាចបំពេញភារកិច្ចបន្តបាន រាជរដ្ឋាភិបាលនឹងផ្ដល់ក្របខ័ណ្ឌឲ្យសាច់ញាតិបង្កើតរបស់គាត់មួយរូបបានចូលបម្រើប្រទេសជាតិនៅក្នុងអង្គភាពដែលគាត់បំពេញភារកិច្ចមុនពលីឬធ្លាក់ខ្លួនពិការ។» #dolynews
សេចក្តីប្រកាសព័ត៌មាន របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី នឹងលុបចោលបំណុលទាំងស្រុង ជូនដល់យោធិនពលីជីវិត និងអ្នករួមខ្ចី ដែលបានបំពេញប្រតិបត្តិការក្នុងសមរភូមិការពារបូរណភាពទឹកដីកម្ពុជា
សេចក្តីប្រកាសព័ត៌មាន របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី នឹងលុបចោលបំណុលទាំងស្រុង ជូនដល់យោធិនពលីជីវិត និងអ្នករួមខ្ចី ដែលបានបំពេញប្រតិបត្តិការក្នុងសមរភូមិការពារបូរណភាពទឹកដីកម្ពុជា ធនាគារ អេស៊ីលីដា ភីអិលស៊ី មានកិត្តិយសសូមជម្រាបដំណឹងជូន អតិថិជន និងសាធារណជន មេត្តាជ្រាបថា យោងតាមសេចក្តីអំពាវនាវរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសេចក្តីណែនាំលេខៈ ធ១៧.០២៥.០១៩ ស.ក.ណ.ន ចុះថ្ងៃពុធ ៥កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩…
