នារសៀលថ្ងៃទី30 ខែកក្កដា ឆ្នាំ2025នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំប្រតិភូក្រសួងមហាផ្ទៃ គោរពវិញ្ញាណក្ខន្ធសពលោកវរសេនីយ៍ត្រី លៀម សំពៅមាស មន្ត្រីប៉ុស្តិ៍នគរបាលការពារព្រំដែនគោក អានសេះ នៃវរសេនាតូចនគរបាលការពារព្រំដែនគោក លេខ 793 នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលបានពលីជីវិតក្នុងសមរភូមិប្រយុទ្ធជាមួយសត្រូវឈ្លានពានទឹកដី ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ គេហដ្ឋានស្ថិតក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
#dolynews