នាព្រឹកថ្ងៃទី1 ខែសីហា ឆ្នាំ2025នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញទទួលអំណោយជាថវិកា និងគ្រឿងឧបភោគ បរិភោគ ពីតំណាងក្រុមហ៊ុន ស៊ីធីរាយន៍ អ៉ឹមផត អិចផត សម្រាប់ឧបត្ថម្ភដល់សមរភូមិមុខ និងជនភៀសសឹក នៅទីស្តីការក្រសួងមហាផ្ទៃ
អំណោយដែលក្រុមហ៊ុន ស៊ីធីរាយន៍ អ៉ឹមផត អិចផត ឧបត្ថម្ភដល់ក្រសួងមហាផ្ទៃ រួមមាន ៖ ថវិកា ចំនួន 30លានរៀល អង្ករ ចំនួន 10តោន អំបុកសាច់ ចំនួន 1000ថង់ នំធញ្ញជាតិ ចំនួន 100គីឡូក្រាមហើយ ឯកឧត្តម សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ សូមគោរពជូនពរដល់ថ្នាក់ដឹកនាំ បុគ្គលិកក្រុមហ៊ុន ស៊ីធីរាយន៍ អ៉ឹមផត អិចផត ព្រមទាំងក្រុមគ្រួសារ សូមបានជួបប្រទះតែនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
#dolynews