នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ នេះ ឯកឧត្តម អ៊ូ វណ្ណា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជានាយករងខុទ្ទកាល័យប្រចាំការ ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បាននាំយកអំណោយឯកឧត្តមអភិសន្តិបណ្ឌិត និងលោកជំទាវ ប្រគល់ជូនរដ្ឋបាលខេត្ត ចំនួន ៥ សម្រាប់ឧបត្ថម្ភដល់សមរភូមិមុខ និងជនភៀសសឹក។ ពិធីនេះប្រព្រឹត្តទៅនៅសាលាខេត្តបាត់ដំបង។ ខេត្ត និងអំណោយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កែ សួនសុភី…
Category: ព័ត៌មានជាតិ
ក្រសួងការពារជាតិ បញ្ជាក់ថាការផ្សព្វផ្សាយរបស់សារព័ត៌មាន Amarin News ដែលបានចោទប្រកាន់ថាកម្ពុជា ប្រើប្រាស់ទាហានស៊ីឈ្នួលបរទេសមកជួយបង្ហោះដ្រូនអត្តឃាតក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ជាព័ត៌មានភូតកុហុក ប្រឌិត ក្លែងក្លាយ និងលាបពណ៌មកលើកម្ពុជាតែប៉ុណ្ណោះ។
កម្ពុជាទាមទារឱ្យ ភាគីថៃបញ្ឈប់រាល់ការផ្សព្វផ្សាយព័ត៌មានមិនពិតដោយចេតនា ក្នុងគោលដៅបង្វែរការចាប់អារម្មណ៍អំពីការរំលោភបំពានច្បាប់អន្តរជាតិរបស់ខ្លួនដោយលាបពណ៌កម្ពុជា ដើម្បីយកលេសប្រើប្រាស់អាវុធកាន់តែសាហាវមកលើកម្ពុជា។ The Ministry of National Defence of Cambodia would like to reject the content published by the Amarin News Facebook page, which accused Cambodia of using foreign…
និយ័តករធានារ៉ាប់រងកម្ពុជា ចាប់ផ្តើមដាក់ដំណើរការប្រព័ន្ធទទួលបណ្ដឹងតាមកម្មវិធីទូរសព្ទដៃ “បណ្ដឹងធានារ៉ាប់រង” ដើម្បីបង្កើនទំនុកចិត្តដល់ប្រជាពលរដ្ឋ និងពង្រឹងគុណភាពសេវាធានារ៉ាប់រង
ភ្នំពេញ៖ និយ័តករធានារ៉ាប់រងកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែធ្នូនេះ បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវប្រព័ន្ធទទួលបណ្ដឹងធានារ៉ាប់រងតាមកម្មវិធីទូរសព្ទដៃ ឈ្មោះ “បណ្ដឹងធានារ៉ាប់រង” ដើម្បីបង្កើនទំនុកចិត្តដល់សាធារណជន និងពង្រឹងគុណភាពសេវាធានារ៉ាប់រង។ ថ្លែងក្នុងឱកាសប្រកាសដាក់ឱ្យដំណើរការនេះ ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា បានគូសបញ្ជាក់ថា ប្រព័ន្ធទទួលបណ្ដឹងធានារ៉ាប់រងតាមកម្មវិធីទូរស័ព្ទ ដៃ (Apps) មានឈ្មោះថា “បណ្ដឹងធានារ៉ាប់រង” អាចឱ្យប្រជាពលរដ្ឋដាក់បណ្ដឹងចំពោះ ក្រុមហ៊ុនធានារ៉ាប់រងណាដែលមិនបានបំពេញតួនាទីតាមលក្ខខណ្ឌនៃកិច្ចសន្យាធានារ៉ាប់រង ។ ការរៀបចំ និងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធនេះ មានគោលបំណងផ្តល់យន្តការងាយស្រួលដល់អតិថិជនធានារ៉ាប់រងក្នុងការធ្វើបណ្ដឹងធានារ៉ាប់រង និងដើម្បីលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យា ធានារ៉ាប់រង (InsurTech)…
សេចក្តីប្រកាសព័ត៌មាន ស្តីពីការផ្សព្វផ្សាយរបស់អ្នកការសែត Wassana Nanuam ជាព័ត៌មានក្លែងក្លាយ ប្រាសចាកពីការពិតទាំងស្រុងដែលមានចេតនាមូលបង្កាច់ លាបពណ៌ប្រទេសកម្ពុជាដើម្បីបំភាន់មតិសារព័ត៌មានជាតិ និងអន្តរជាតិដើម្បីបិទបាំងចេតនាការឈ្លានពានរបស់ប្រទេសថៃ មកលើអធិបតេយ្យភាពស្របច្បាប់របស់កម្ពុជា។ ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ សូមគូសបញ្ជាក់សាជាថ្មីថា៖ កម្ពុជាតែងតែប្រកាន់ខ្ជាប់នូវការគោរព និងអនុវត្តនូវរាល់ កាតព្វកិច្ចទាំងឡាយនៅក្រោមច្បាប់អន្តរជាតិ ជាពិសេសច្បាប់មនុស្សធម៌អន្តរជាតិយ៉ាងម៉ឺងម៉ាត់ និង ច្បាស់លាស់បំផុត។
សេចក្តីប្រកាសព័ត៌មាន ស្តីពីការផ្សព្វផ្សាយរបស់អ្នកការសែត Wassana Nanuam ជាព័ត៌មានក្លែងក្លាយ ប្រាសចាកពីការពិតទាំងស្រុងដែលមានចេតនាមូលបង្កាច់ លាបពណ៌ប្រទេសកម្ពុជាដើម្បីបំភាន់មតិសារព័ត៌មានជាតិ និងអន្តរជាតិដើម្បីបិទបាំងចេតនាការឈ្លានពានរបស់ប្រទេសថៃ មកលើអធិបតេយ្យភាពស្របច្បាប់របស់កម្ពុជា។ ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ សូមគូសបញ្ជាក់សាជាថ្មីថា៖ កម្ពុជាតែងតែប្រកាន់ខ្ជាប់នូវការគោរព និងអនុវត្តនូវរាល់ កាតព្វកិច្ចទាំងឡាយនៅក្រោមច្បាប់អន្តរជាតិ ជាពិសេសច្បាប់មនុស្សធម៌អន្តរជាតិយ៉ាងម៉ឺងម៉ាត់ និង ច្បាស់លាស់បំផុត។ #dolynews
គិតត្រឹមម៉ោង 14 : 10 នាទីរសៀលនេះ មានជនជាតិថៃជាង26.000 (ពីម៉ឺនប្រាំមួយពាន់នាក់ ) ដែលកំពុងស្នាក់នៅគ្រប់អគារទូទាំងក្រុងប៉ោយប៉ែត កំពុងភ័យខ្លាចយោធាថៃខ្លួនឯងវាយមកចំកន្លែងដែលពួកគេកំពុងស្នាក់នៅ និងលាក់ខ្លួន រហូតខ្លះ រត់ចេញមកអុចធូប បន់ស្រន់គ្រប់បែបយ៉ាងដូចក្នុងរូបនេះ ក្រោយពេលដែលទទួលដំណឹងពីខាងថៃមកថាថៃបម្រុងធ្វើការប្រហារមកលើក្រុងប៉ោយប៉ែត ។
គិតត្រឹមម៉ោង 14 : 10 នាទីរសៀលនេះ មានជនជាតិថៃជាង26.000 (ពីម៉ឺនប្រាំមួយពាន់នាក់ ) ដែលកំពុងស្នាក់នៅគ្រប់អគារទូទាំងក្រុងប៉ោយប៉ែត កំពុងភ័យខ្លាចយោធាថៃខ្លួនឯងវាយមកចំកន្លែងដែលពួកគេកំពុងស្នាក់នៅ និងលាក់ខ្លួន រហូតខ្លះ រត់ចេញមកអុចធូប បន់ស្រន់គ្រប់បែបយ៉ាងដូចក្នុងរូបនេះ ក្រោយពេលដែលទទួលដំណឹងពីខាងថៃមកថាថៃបម្រុងធ្វើការប្រហារមកលើក្រុងប៉ោយប៉ែត ។ #dolynews
គិតត្រឹមថ្ងៃពុធ ទី10 ខែធ្នូ ឆ្នាំ2025នេះ សាលារៀនក្នុងខេត្តជាប់បន្ទាត់ព្រំដែនចំនួន 4ខេត្ត បានបិទទ្វារ សរុប 635សាលា គ្រូបង្រៀន 5.441 នាក់ ប៉ះពាល់សិស្ស 163.528 នាក់ ស្ថានភាពនេះគឺដោយសារថៃបានបើកការបាញ់ប្រហារ និងទម្លាក់គ្រាប់បែក ដោយមិនរើសមុខ មិនរើសទីតាំង ដើម្បីឈ្លានពានបូរណភាពទឹកដីកម្ពុជា ចាប់តាំងពីថ្ងៃទី7 ខែធ្នូ ឆ្នាំ2025 ដែលបណ្តាលឱ្យជនស៊ីវិលកម្ពុជា ស្លាប់ និងរបួស ព្រមទាំងជនភៀសសឹករាប់ម៉ឺននាក់បានភៀសខ្លួន និងសាលារៀនបានបិទទ្វារ ខណៈដែលកម្ពុជាបានប្រើសិទ្ធិការពារខ្លួន ការពារអធិបតេយ្យភាពជាតិ តបតទៅវិញ។
គិតត្រឹមថ្ងៃពុធ ទី10 ខែធ្នូ ឆ្នាំ2025នេះ សាលារៀនក្នុងខេត្តជាប់បន្ទាត់ព្រំដែនចំនួន 4ខេត្ត បានបិទទ្វារ សរុប 635សាលា គ្រូបង្រៀន 5.441 នាក់ ប៉ះពាល់សិស្ស 163.528 នាក់ ស្ថានភាពនេះគឺដោយសារថៃបានបើកការបាញ់ប្រហារ និងទម្លាក់គ្រាប់បែក ដោយមិនរើសមុខ មិនរើសទីតាំង ដើម្បីឈ្លានពានបូរណភាពទឹកដីកម្ពុជា ចាប់តាំងពីថ្ងៃទី7 ខែធ្នូ ឆ្នាំ2025 ដែលបណ្តាលឱ្យជនស៊ីវិលកម្ពុជា ស្លាប់ និងរបួស ព្រមទាំងជនភៀសសឹករាប់ម៉ឺននាក់បានភៀសខ្លួន និងសាលារៀនបានបិទទ្វារ ខណៈដែលកម្ពុជាបានប្រើសិទ្ធិការពារខ្លួន ការពារអធិបតេយ្យភាពជាតិ…
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញការជឿជាក់លើផែនការសហប្រតិបត្តិការរវាងស្ថាប័នអក្សរសម្ងាត់កម្ពុជា-វៀតណាម
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចាត់ទុកផែនការសហប្រតិបត្តិការប្រចាំឆ្នាំរវាងស្ថាប័នអក្សរសម្ងាត់នៃរដ្ឋាភិបាលកម្ពុជា-វៀតណាម នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការលើកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កាន់តែជិតស្និទ្ធ នៅក្នុងវិស័យអក្សរសម្ងាត់។ នេះបើតាមខ្លឹមសារលទ្ធផលនៃជំនួបរវាងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងឯកឧត្តម ង្វៀន ហៀវហុង អនុប្រធានគណៈអក្សរសម្ងាត់រដ្ឋាភិបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥នេះ។ ក្នុងជំនួបនោះ ឯកឧត្ដមភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានសម្ដែងនូវក្តីសោមនស្សរីករាយចំពោះឯកឧត្ដមអនុប្រធានគណៈអក្សរសម្ងាត់រដ្ឋាភិបាលវៀតណាម ព្រមទាំងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំបូកសរុបវាយតម្លៃលទ្ធផលអនុវត្តផែនការសហប្រតិបត្តិការឆ្នាំ២០២៥…
