សេចក្តីប្រកាសព័ត៌មាន ស្តីពីការផ្សព្វផ្សាយរបស់អ្នកការសែត Wassana Nanuam ជាព័ត៌មានក្លែងក្លាយ ប្រាសចាកពីការពិតទាំងស្រុងដែលមានចេតនាមូលបង្កាច់ លាបពណ៌ប្រទេសកម្ពុជាដើម្បីបំភាន់មតិសារព័ត៌មានជាតិ និងអន្តរជាតិដើម្បីបិទបាំងចេតនាការឈ្លានពានរបស់ប្រទេសថៃ មកលើអធិបតេយ្យភាពស្របច្បាប់របស់កម្ពុជា។
ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ សូមគូសបញ្ជាក់សាជាថ្មីថា៖ កម្ពុជាតែងតែប្រកាន់ខ្ជាប់នូវការគោរព និងអនុវត្តនូវរាល់ កាតព្វកិច្ចទាំងឡាយនៅក្រោមច្បាប់អន្តរជាតិ ជាពិសេសច្បាប់មនុស្សធម៌អន្តរជាតិយ៉ាងម៉ឺងម៉ាត់ និង ច្បាស់លាស់បំផុត។
#dolynews
