គិតត្រឹមថ្ងៃពុធ ទី10 ខែធ្នូ ឆ្នាំ2025នេះ សាលារៀនក្នុងខេត្តជាប់បន្ទាត់ព្រំដែនចំនួន 4ខេត្ត បានបិទទ្វារ សរុប 635សាលា គ្រូបង្រៀន 5.441 នាក់ ប៉ះពាល់សិស្ស 163.528 នាក់ ស្ថានភាពនេះគឺដោយសារថៃបានបើកការបាញ់ប្រហារ និងទម្លាក់គ្រាប់បែក ដោយមិនរើសមុខ មិនរើសទីតាំង ដើម្បីឈ្លានពានបូរណភាពទឹកដីកម្ពុជា ចាប់តាំងពីថ្ងៃទី7 ខែធ្នូ ឆ្នាំ2025 ដែលបណ្តាលឱ្យជនស៊ីវិលកម្ពុជា ស្លាប់ និងរបួស ព្រមទាំងជនភៀសសឹករាប់ម៉ឺននាក់បានភៀសខ្លួន និងសាលារៀនបានបិទទ្វារ ខណៈដែលកម្ពុជាបានប្រើសិទ្ធិការពារខ្លួន ការពារអធិបតេយ្យភាពជាតិ តបតទៅវិញ។
#dolynews

