នាព្រឹកថ្ងៃទី២៤ ខែកញ្ញាឆ្នាំ២០២៦ តាមម៉ោងអាមេរិក លោក Donald Trump ប្រធានាធិបតីអាមេរិកបានប្រារព្ធពិធីទទួលបដិសណ្ឋារកិច្ចដ៏មហោឡារឹកនៅសេតវិមាន ដើម្បីស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់លោក Xi Jinping ប្រធានរដ្ឋចិនដែលអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅសហរដ្ឋអាមេរិក។ អំឡុងពេលលោក Xi Jinping ប្រធានរដ្ឋចិននិងលោកស្រី Peng Liyuan ជាភរិយាធ្វើដំណើរ ទៅដល់សេតវិមាន លោក Donald Trump និងលោកស្រី Melania Trump ជាភរិយាបានទទួលស្វាគមន៍យ៉ាងកក់ក្តៅនៅកន្លែងចុះពីលើរថយន្ត។ ប្រមុខរដ្ឋ និងភរិយានៃប្រទេសទាំងពីរបានថតរូបអនុស្សាវរីយ៍ រួមគ្នា។ ជាកិច្ចបន្ទាប់ប្រមុខរដ្ឋនៃប្រទេសទាំងពីរចិននិងអាមេរិកបានថ្លែងសុន្ទរកថាដោយឡែកពីគ្នា។…
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អំពាវនាវ និងស្វាគមន៍យ៉ាងកក់ក្តៅដល់វិនិយោគិន និងទេសចរចិន មកកាន់កម្ពុជាដោយក្តីជឿជាក់
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញចូលរួមក្នុងកម្មវិធីសម្តែងសិល្បៈអបអរសាទរពិធីបុណ្យសែនព្រះខែរវាងប្រទេសកម្ពុជា-ចិន ឆ្នាំ២០២៦ ក្រោមប្រធានបទ៖ “ពពកកំដរដួងខែ មនោសញ្ចេតនាអ្នកជិតខាងល្អដ៏សែនជ្រាលជ្រៅ” នាល្ងាចថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលកោះពេជ្រ ឯកឧត្ដម ហួត ហាក់ រដ្ឋមន្រ្ដីក្រសួងទេសចរណ៍ បានថ្លែងអំពាវនាវ និងស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះវិនិយោគិន និងទេសចរចិន ឱ្យអញ្ជើញមកកាន់កម្ពុជាដោយក្តីជឿជាក់ និងទំនុកចិត្តខ្ពស់។ ឯកឧត្ដមរដ្ឋមន្រ្ដី បានមានប្រសាសន៍ថា កម្ពុជា និងចិន គឺជាមិត្ដដែកថែបដែលមានទំនាក់ទំនងជាប្រវត្ដិសាស្រ្ដយូរអង្វែងជាង ១ពាន់ឆ្នាំមកហើយ។ តាមរយៈកិច្ចសហប្រតិបត្តិការត្បូងពេជ្រនៃប្រទេសទាំងពីរ ការផ្លាស់ប្តូរទេសចរណ៍ និងទំនាក់ទំនងប្រជាជននិងប្រជាជន គឺជាស្ពានដ៏សំខាន់ដែលមិនអាចខ្វះបានក្នុងការរឹតចំណងមិត្តភាពនេះឱ្យកាន់តែរឹងមាំ។…
សេចក្តីជូនដំណឹង រាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យធនាគារជាតិនៃកម្ពុជា ចេញផ្សាយក្រដាសប្រាក់គំរូថ្មី ប្រភេទ ៥០០០០ រៀល និង ១០០០០០ រៀល ហើយក្រដាសប្រាក់គំរូចាស់ចរាចរដដែល។
ភ្នំពេញ៖ រាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យធនាគារជាតិនៃកម្ពុជា ចេញផ្សាយក្រដាសប្រាក់គំរូថ្មី ប្រភេទ ៥០០០០ រៀល និង ១០០០០០ រៀល និងដាក់ឱ្យចរាចរទន្ទឹមគ្នានឹងក្រដាសប្រាក់គំរូចាស់ដែលកំពុងចរាចរ។ ធនាគារជាតិនៃកម្ពុជា មានភារកិច្ចចេញសេចក្តីប្រកាសដើម្បីផ្សព្វផ្សាយពីលក្ខណៈសម្គាល់នៃធនប័ត្រ ប្រភេទ ៥០០០០ រៀល នេះ។ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីគ្រប់ក្រសួង និង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា និងអភិបាលនៃគណៈអភិបាល រាជធានី ខេត្ត ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕…
សេចក្តីប្រកាសព័ត៌មាន សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ICCOS-2026) បានបិទបញ្ចប់ នៅរាជធានីភ្នំពេញ នាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ ដោយបានអនុម័ត “សេចក្តីប្រកាសទីក្រុងភ្នំពេញ” ដោយបង្កើតឱ្យមាននូវការប្តេជ្ញាចិត្តចំនួន ១១ចំណុច ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងសកម្មភាពឧក្រិដ្ឋកម្មឆ្លងដែនពាក់ព័ន្ធ។
និយ័តករធានារ៉ាប់រងកម្ពុជា សហការជាមួយរដ្ឋបាលខេត្តកំពត ផ្សព្វផ្សាយនីតិវិធីទទួល និងដោះស្រាយបណ្តឹងធានារ៉ាប់រង ដើម្បីបង្កើនទំនុកចិត្តប្រជាពលរដ្ឋ
កំពត៖ និយ័តករធានារ៉ាប់រងកម្ពុជា សហការជាមួយរដ្ឋបាលខេត្តកំពត នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «នីតិវិធីនៃការទទួល និងការដោះស្រាយបណ្តឹងធានារ៉ាប់រង» ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង និងបង្កើនទំនុកចិត្តរបស់ប្រជាពលរដ្ឋលើវិស័យធានារ៉ាប់រង។ សិក្ខាសាលានេះប្រព្រឹត្តទៅក្រោមវត្តមានលោកស្រី តាន់ លីនណា អគ្គនាយករង នៃនិយ័តករធានារ៉ាប់រងកម្ពុជា និងលោក ចាន់ ថា អភិបាលរងខេត្តកំពត។ ថ្លែងក្នុងសិក្ខាសាលា លោកស្រី តាន់ លីនណា បានលើកឡើងថា ទំនុកចិត្ត គឺជាគ្រឹះដ៏សំខាន់បំផុតសម្រាប់វិស័យធានារ៉ាប់រង ព្រោះការមានទំនុកចិត្តរបស់ប្រជាពលរដ្ឋនឹងជួយឱ្យវិស័យនេះរីកចម្រើន និងអាចផ្តល់ការការពារដល់ប្រជាពលរដ្ឋ…
ពិធីអបអរសាទរខួបលើកទី៧៧ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន រៀបចំឡើងយ៉ាងឱឡារិក នៅកម្ពុជា
ពិធីអបអរសាទរខួបលើកទី៧៧ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ត្រូវបានរៀបចំធ្វើឡើង នៅរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦។ សម្តេច ឃួន សុដារី ប្រធានរដ្ឋសភា, ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និង ជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំង ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានអញ្ជើញជាអធិបតី នៅក្នុងពិធីនេះ។ ក្រៅពីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល, ស្ថាប័នជាតិសំខាន់ៗ និង…
ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ជើញជាអធិបតីភាពនៅថ្ងៃទី29 ខែកញ្ញា ឆ្នាំ2026ខាងមុខនេះ នាវេលាម៉ោង 8:០០ នាទីព្រឹក នៅសាលសន្និបាត 2021 ជាន់ទី2 នៃទីស្តីការក្រសួង ដូច្នេះសូមអញ្ជើញអតិថិជនរបស់គម្រោងបុរី ម៉ន ដានី គម្រោងទី29, បុរី យន់ ប្រុសពៅ, បុរី ស៊ឹម បូ, បុរី PR Villa, បុរី ចាវ សុជាតិ គម្រោងទី5 បុរី ជារី និងតុល លន់ និងផ្ទះល្វែង ធី សុភ័ក្រ មកទទួលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនិងផ្ដល់ជូនអតិថិជនដែលបានបង់ប្រាក់គ្រប់ចំនួន100% សរុបចំនួន780 បណ្ណ។
ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ជើញជាអធិបតីភាពនៅថ្ងៃទី29 ខែកញ្ញា ឆ្នាំ2026ខាងមុខនេះ នាវេលាម៉ោង 8:០០ នាទីព្រឹក នៅសាលសន្និបាត 2021 ជាន់ទី2 នៃទីស្តីការក្រសួង ដូច្នេះសូមអញ្ជើញអតិថិជនរបស់គម្រោងបុរី ម៉ន ដានី គម្រោងទី29, បុរី យន់ ប្រុសពៅ, បុរី ស៊ឹម បូ, បុរី PR Villa,…
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ
ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីពិធីប្រកាសផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី លើកទី៤ ឆ្នាំ២០២៥-២០៣០» នារសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា នៅក្នុងនីតិកាលទី៧នេះ ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាល ក្រោមការដឹកនាំ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្តយកចិត្តទុកដាក់ជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ។ ពីវេទិកាអធិបតី នៅសណ្ឋាគារសាន់អែនមូន រាជធានីភ្នំពេញ ឯកឧត្តមអភិសន្តិបណ្ឌិត ប្រមុខក្រសួងមហាផ្ទៃ បានរំលេចវឌ្ឍនភាពនៃកំណើននិងការបន្តពង្រឹងតួនាទីយ៉ាងសកម្មរបស់ស្ត្រីក្នុងមុខតំណែង តាមក្រសួងស្ថាប័ននានា…
ភាពជោគជ័យនៃទំនើបកម្មកសិកម្មរបស់ចិន រួមចំណែកដល់សន្តិសុខស្បៀងសកល
ស្របពេលដែល «ទិវាប្រមូលផលកសិករចិនលើកទី៩» ខិតជិតមកដល់ ទិដ្ឋភាពវាលស្រែនៅតាមជនបទបានគ្របដណ្តប់ទៅដោយពណ៌មាសដ៏ស្រស់បំព្រង។ សមិទ្ធផលប្រកបដោយផ្លែផ្កានេះ មិនមែនជារឿងចៃដន្យទេ ប៉ុន្តែជាសាក្ខីភាពដែលឆ្លុះបញ្ចាំងពីដំណើរវិវត្តន៍ជាប្រវត្តិសាស្ត្ររបស់ចិន ចេញពីប្រទេសដែលធ្លាប់តែជួបប្រទះកង្វះខាតស្បៀងអាហារ រហូតក្លាយទៅជាប្រទេសដែលអាចកសាង សមត្ថភាពកសិកម្មដ៏រឹងមាំ និងកំពុងបោះជំហានដោយទំនុកចិត្តលើមាគ៌ានៃទំនើបកម្មកសិកម្ម។ បើក្រឡេកទៅមើលប្រវត្តិសាស្ត្រមុនការបង្កើតសាធារណរដ្ឋប្រជាមានិតចិនក្នុងឆ្នាំ១៩៤៩ ប្រជាជនចិនជាង ៨០% ធ្លាប់រស់នៅក្នុងភាពអត់ឃ្លាន។ ទោះបីជាបញ្ហាកង្វះស្បៀងត្រូវបានដោះស្រាយជាបន្តបន្ទាប់តាមរយៈកំណែទម្រង់ និងការបើកទូលាយចាប់តាំងពីឆ្នាំ១៩៧៨ យ៉ាងណាក៏ដោយ ក៏បញ្ហាប្រឈមដូចជា គ្រោះរាំងស្ងួត ទឹកជំនន់ និងការប្រែប្រួលអាកាសធាតុ នៅតែបន្តគំរាមកំហែងដល់ទិន្នផលដំណាំរបស់កសិករចិន។ ក្នុងបរិបទនេះ រដ្ឋាភិបាលចិន ក្រោមការដឹកនាំរបស់ប្រធានរដ្ឋ ស៊ី ជីនពីង បានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជំរុញទំនើបកម្មកសិកម្ម…
ទិដ្ឋភាពប្រាសាទអង្គរវត្តនិងដឹកភ្ញៀវទេសចរជាតិ អន្តរជាតិ អញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍សមរាត្រី ( បាតុភូតព្រះអាទិត្យរះចំកណ្ដាលកំពូលប្រាសាទអង្គរវត្ត ) ក្នុងខេត្តសៀមរាប នាព្រឹកថ្ងៃទី21 ខែកញ្ញា ឆ្នាំ2026នេះ ហើយព្រឹត្តិការណ៍សមរាត្រី នារដូវវស្សា Autumnal Equinox នឹងកើតឡើងចន្លោះថ្ងៃទី 21 ដល់ 23 ខែកញ្ញានេះ។
ទិដ្ឋភាពប្រាសាទអង្គរវត្តនិងដឹកភ្ញៀវទេសចរជាតិ អន្តរជាតិ អញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍សមរាត្រី ( បាតុភូតព្រះអាទិត្យរះចំកណ្ដាលកំពូលប្រាសាទអង្គរវត្ត ) ក្នុងខេត្តសៀមរាប នាព្រឹកថ្ងៃទី21 ខែកញ្ញា ឆ្នាំ2026នេះ ហើយព្រឹត្តិការណ៍សមរាត្រី នារដូវវស្សា Autumnal Equinox នឹងកើតឡើងចន្លោះថ្ងៃទី 21 ដល់ 23 ខែកញ្ញានេះ។ #dolynews
