នាព្រឹកថ្ងៃព្រហស្បតិ៍ ទី20 ខែសីហា ឆ្នាំ2026នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកសាស្ត្រាចារ្យ Gao Fei ប្រធានសាកលវិទ្យាល័យកិច្ចការបរទេសចិន (CFAU) ចូលជួបសំដែងការគួរសម នៅវិមានសាមគ្គីភាព(ព្រឹទ្ធសភា) ។ #dolynews
អ្នកនាំពាក្យក្រសួងព័ត៌មាន៖ ៣ខែនៃយុទ្ធនាការជំហានទី២ ក្រសួងព័ត៌មានបញ្រ្ជាបអក្ខរកម្មព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយដល់សិស្សនៅជាង៤០សាលា ក្នុង១៤រាជធានី-ខេត្ត
ភ្នំពេញ៖ បន្ទាប់ពីត្រូវបានបើកឱ្យដំណើរការជាផ្លូវការ ពោលគឺរយៈពេលប្រមាណ៣ខែ យុទ្ធនាការ«និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ បានធ្វើដំណើរទៅកាន់វិទ្យាល័យ និងអនុវិទ្យាល័យ ក្នុងរាជធានី-ខេត្តសរុបចំនួន ១៤ ហើយ គិតចាប់តាំងពីថ្ងៃទី១៨ ខែឧសភា រហូតដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦នេះ។ ក្នុងសកម្មភាពយុទ្ធនាការ ក្រុមការងាររបស់ក្រសួងនិងមន្ទីរព័ត៌មាន ដោយសហការជាមួយក្រសួងនិងមន្ទីរអបរំ យុវជន និងកីឡា ព្រមទាំងអាជ្ញាធរក្នុងរាជធានីខេត្ត បានចុះអប់រំ និងផ្សព្វផ្សាយដោយផ្ទាល់ដល់សិស្សានុសិស្សជាង ៥ម៉ឺន៦ពាន់នាក់ ដែលរៀននៅវិទ្យាល័យ និងអនុវិទ្យាល័យចំនួន៤១ ក្នុងរាជធានីភ្នំពេញ ខេត្តព្រះវិហារ, តាកែវ,…
រយៈ២០ខែមកនេះការកសាងផ្លូវក្រវាត់ព្រំដែនរួចរាល់បានប្រវែងផ្លូវជាង ២៦៤ គីឡូម៉ែត្រ ស្នើនឹងប្រមាណ ៩៨,៨៧%
រាជធានីភ្នំពេញ៖ កសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែនរយៈពេលប្រមាណ ២០ខែ គិតចាប់ពីខែធ្នូ ឆ្នាំ២០២៤ មកដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦នេះ សម្រេចបានប្រមាណ ៩៨,៨៧% នៃផែនការរួម ដែលមានប្រវែងផ្លូវសរុប ២៦៤,៤០ គីឡូម៉ែត្រ។ នេះបើតាម សេចក្តីប្រកាសព័ត៌មានស្តីពីវឌ្ឍនភាព នៃការកសាងផ្លូវក្រវាត់ព្រំដែន ដោយប្រើប្រាស់មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន ចេញផ្សាយនៅថ្ងៃទី១៨ ខែសីហានេះ។ បើតាមសេចក្ដីប្រកាសព័ត៌មាន លទ្ធផលដែលសម្រេចបានក្នុងការកសាងផ្លូវក្រវាត់ព្រំដែនប្រវែងផ្លូវសរុប ២៦៤,៤០ គីឡូម៉ែត្រ។ ក្នុងនោះ ខេត្តមណ្ឌលគិរី សម្រេចបាន ១០០%…
ចិននៅឆ្នាំដំបូងនៃការអនុវត្ត“ផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៥” សេដ្ឋកិច្ចចិនមានការអភិវឌ្ឍដោយនឹងនរ ហើយកម្លាំងជាក់ស្តែងរបស់ខ្លួនកំពុងកើនឡើងជាបន្តបន្ទាប់ ។
សមាមាត្រនៃតម្លៃបន្ថែមនៃឧស្សាហកម្មកម្មន្តសាលក្នុងផលិតផលក្នុងស្រុកសរុប(GDP)បានឡើងដល់២៦,២% ហើយហេដ្ឋារចនាសម្ព័ន្ធបណ្តាញគឺធំជាងគេ និងទូលំទូលាយបំផុតនៅលើពិភពលោក ដែលផ្តល់មូលដ្ឋានគ្រឹះដ៏រឹងមាំនិងការគាំទ្រដ៏ខ្លាំងក្លាសម្រាប់សេដ្ឋកិច្ចចិនក្នុងការទប់ទល់នឹងហានិភ័យនិងដើរទៅមុខប្រកបដោយស្ថិរភាព ។ មិនអាចបដិសេធបានទេថា បច្ចុប្បន្ននេះ ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ចិនកំពុងប្រឈមនឹងការលំបាកនិងការសាកល្បងមួយចំនួន ។ ប៉ុន្តែគួរមើលឃើញថា សេដ្ឋកិច្ចចិនមានមូលដ្ឋានគ្រឹះដ៏នឹងនរ មានឧត្តមភាពច្រើននិងមានភាពធន់ដ៏ខ្លាំងក្លា ហើយលក្ខខណ្ឌគាំទ្រនិងនិន្នាការល្អប្រសើរដែលមានស្ថិរភាពក្នុងរយៈពេលយូរគឺមិនកែប្រែទេ ។ សេដ្ឋកិច្ចចិនកំពុងឆ្ពោះទៅរកភាពថ្មីនិងគុណភាពខ្ពស់ នឹងបន្តពង្រឹងនិន្នាការល្អប្រសើរក្នុងការអភិវឌ្ឍប្រកបដោយស្ថិរភាព ៕ #dolynews
ទិដ្ឋភាពសម្រស់ក្រុងព្រះសីហនុ ពិតជាមិនធ្វើឱ្យយើងខកបំណងឡើយ និងទិដ្ឋភាពរូបសំណាកនាគដ៏ស្កឹមស្កៃ ( នាគទេពមង្គល ) បែរមុខទៅរកផ្ទៃសមុទ្រខៀវស្រងាត់ បង្កើតបានជាទស្សនីយភាពមួយដ៏អស្ចារ្យ និងមានមន្តស្នេហ៍ខ្លាំងមែនទែន ហើយកន្លែងនេះមិនត្រឹមតែស្រស់ស្អាតសម្រាប់ថតរូបលេងកម្សាន្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កប់នូវអត្ថន័យវប្បធម៌ខ្មែរយ៉ាងជ្រាលជ្រៅថែមទៀតផង។
ទិដ្ឋភាពសម្រស់ក្រុងព្រះសីហនុ ពិតជាមិនធ្វើឱ្យយើងខកបំណងឡើយ និងទិដ្ឋភាពរូបសំណាកនាគដ៏ស្កឹមស្កៃ ( នាគទេពមង្គល ) បែរមុខទៅរកផ្ទៃសមុទ្រខៀវស្រងាត់ បង្កើតបានជាទស្សនីយភាពមួយដ៏អស្ចារ្យ និងមានមន្តស្នេហ៍ខ្លាំងមែនទែន ហើយកន្លែងនេះមិនត្រឹមតែស្រស់ស្អាតសម្រាប់ថតរូបលេងកម្សាន្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កប់នូវអត្ថន័យវប្បធម៌ខ្មែរយ៉ាងជ្រាលជ្រៅថែមទៀតផង។ #dolynews
