កាលពីជាង៩០ ឆ្នាំមុន កងទ័ពក្រហម(កងកម្លាំងប្រជាជនដែលដឹកនាំដោយបក្សកុម្មុយនីស្តចិន) បានធ្វើបដិវត្តន៍ដោយធ្វើដំណើរឆ្លងកាត់១៤ ខេត្ត កាត់ទឹកឆ្លងភ្នំ កាត់ព្រៃកាត់វាលរហោឋាន រហូតចម្ងាយប្រហែលជាង១ ម៉ឺនគីឡូម៉ែត្រទើបទទួលបានជោគជ័យនៅទីបំផុត ដែលត្រូវគេចាត់ទុកថាជាអច្ឆរិយដ៏អស្ចារ្យមួយក្នុងប្រវត្តិសាស្ត្រនៃមនុស្សជាតិ ហើយត្រូវបានហៅថា«មហាដំណើរ»ឬ«មហាដំណើរថ្មើរជើង»(The Long March)។ ឆ្នាំនេះជាខួបលើកទី៩០ នៃថ្ងៃជ័យជម្នះរបស់មហាដំណើរនៃកងទ័ពក្រហមចិន។ មហាដំណើរជារបត់ដ៏អស្ចារ្យមួយដែលបុព្វហេតុបដិវត្តន៍របស់បក្សកុម្មុយនីស្តចិននិងប្រទេសចិនផ្លាស់ប្តូរពីភាពបរាជ័យទៅរកភាពជោគជ័យ និងក្លាយជានិមិត្តរូបនៃស្មារតីតស៊ូព្យាយាម និងខិតខំពុះពារឧបសគ្គដោយឥតរួញរារបស់ប្រជាជាតិចិន។ លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានថ្លែងថា «មនុស្សមួយជំនាន់មានផ្លូវមហាដំណើររបស់មនុស្សមួយជំនាន់» ដែលជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់បក្សកុម្មុយនីស្តចិនក្នុងការប្រកាន់ខ្ជាប់និងផ្សព្វផ្សាយស្មារតីមហាដំណើរពីមួយជំនាន់ទៅមួយជំនាន់។ តាំងពីដើមមក គោលនយោបាយជាអាទិភាពរបស់បក្សកុម្មុយនីស្តចិនដែល«តម្កល់ទុកប្រជាជនជាចម្បង»,«ផ្តោតសំខាន់លើផលប្រយោជន៍មូលដ្ឋានរបស់ប្រជាជនលើសពីអ្វីៗគ្រប់យ៉ាង» គឺមិនដែលប្រែប្រួលឡើយ ហើយទស្សនៈកាន់អំណាចបែបនេះក៏បានក្លាយជា«លេខសម្ងាត់»ដែលនាំឱ្យអភិបាលកិច្ចជាតិរបស់បក្សកុម្មុយនីស្តចិនទទួលបានភាពជោគជ័យដ៏ត្រចះត្រចង់ផងដែរ។ ពិតណាស់ បច្ចុប្បន្ននេះ…
សាលាបឋមសិក្សាចំនួន៥ ទទួលបានការកែលម្អបរិស្ថានសិក្សា និងបណ្ណាល័យពីមិត្តចិនតាមរយៈសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ដើម្បីលើកកម្ពស់វប្បធម៌អាន និងអភិវឌ្ឍមូលធនមនុស្ស
ភ្នំពេញ៖ លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន និងជាស្ថាបនិកគម្រោង «បណ្ណាល័យមេគង្គ-ឡានឆាង» នៅកម្ពុជា បានលើកឡើងថា ការកែលម្អបរិស្ថានសិក្សា និងការបង្កើតបណ្ណាល័យនៅតាមសាលារៀន គឺជាមូលដ្ឋានគ្រឹះយ៉ាងសំខាន់ក្នុងការជំរុញវប្បធម៌អំណាន និងការកសាងមូលធនមនុស្សសម្រាប់អភិវឌ្ឍប្រទេសជាតិ។ លោកបណ្ឌិតបានគូសបញ្ជាក់ថា ដោយមិនរាប់បញ្ចូលនូវជំនួយដ៏ច្រើនសន្ធឹកសន្ធាប់របស់ស្ថានទូតចិនប្រចាំកម្ពុជា តាមរយៈក្រសួងអប់រំ យុវជន និងកីឡា និងស្ថាប័នផ្សេងៗទៀតនោះទេ តាមរយៈសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន មានសាលាបឋមសិក្សាចំនួន ៥ បាននិងកំពុងក្លាយជាសក្ខីភាពនៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ក្នុងការទទួលបានការគាំទ្រលើការកែលម្អបរិស្ថានសិក្សា និងបរិក្ខារអប់រំ។ សាលាបឋមសិក្សាទាំង ៥ នោះរួមមាន៖ ១.…
បទវិភាគ៖ ការវិវឌ្ឍរីកចម្រើនប្រកបដោយស្ថិរភាពដែលជាកម្លាំងចលករសម្រាប់កំណើនសេដ្ឋកិច្ចចិនបាននិងកំពុងប្រមូលផ្តុំជាបន្តបន្ទាប់
“នៅត្រីមាសទីបី ទិន្នន័យលើវិស័យជាច្រើន ដូចជាការប្រើប្រាស់ ពាណិជ្ជកម្មអន្តរជាតិនិងការបណ្តាក់ទុនជាដើមបានកើនឡើងប្រកបដោយស្ថិរភាព សេដ្ឋកិច្ចចិនឆ្ពោះទៅមុខក្រោមសម្ពាធ ដោយមានការវិវឌ្ឍរីកចម្រើនឆ្ពោះទៅរកភាពល្អប្រសើរប្រកបដោយស្ថិរភាព ហើយកម្លាំងចលករត្រូវបានប្រមូលផ្តុំជាបន្តបន្ទាប់ ។ ” នាពេលថ្មីៗកន្លងទៅនេះ អ្នកសារព័ត៌មានបានទទួលព័ត៌មានពីមជ្ឈមណ្ឌលព័ត៌មានជាតិនៃគណៈកម្មាធិការជាតិអភិវឌ្ឍន៍និងកំណែទម្រង់ចិនថា ទិន្នន័យក្នុងវិស័យនានាក្នុងត្រីមាសទី៣ បានឆ្លុះបញ្ចាំងពីនិន្នាការល្អប្រសើរនៃសេដ្ឋកិច្ចចិន។ យោងតាមទិន្នន័យធំនៃការប្រើប្រាស់នៅហ្នឹងកន្លែងបានបង្ហាញឲ្យឃើញថា នៅត្រី មាសទីបី ទំហំទឹកប្រាក់នៃការប្រើប្រាស់គ្រប់ប្រភេទរបស់ប្រទេសចិនបានកើនឡើង២,៦ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ល្បឿននៃអត្រាកំណើនត្រូវបានលើកកម្ពស់០,៧ភាគរយ បើប្រៀបធៀបនឹងត្រីមាសទីពីរឆ្នាំនេះ ។ នៅខែកញ្ញា ទម្ងន់ផ្ទុកទំនិញរបស់នាវាដែលចាកចេញ និងមកដល់កំពង់ផែសំខាន់ៗបានកើនឡើង៥៣,២ភាគរយ និង៤,៥ភាគរយដោយឡែកពីគ្នា បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។ ប្រឈមមុខនឹងបរិបទអន្តរជាតិដែលមានភាពកាន់តែស្មុគស្មាញនិងតឹងរ៉ឹង ពាណិជ្ជកម្មអន្តរជាតិរបស់ចិនបានរក្សានិន្នាការល្អប្រសើរជាបន្តបន្ទាប់…
ទស្សនវិជ្ជាអប់រំរបស់ចិន៖ អំណានជាគ្រឹះ វិទ្យាសាស្ត្រជាកម្លាំង នវានុវត្តន៍ជាចក្ខុវិស័យ និង បទពិសោធន៍អភិបាលកិច្ចជាតិជាមាគ៌ាកសាងអនាគតរបស់យុវជនចិន
លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានចែករំលែកថា ទស្សនវិជ្ជាអប់រំរបស់ប្រទេសចិនដែលមានវ័យជាង៣០០០ឆ្នាំ ផ្តោតលើការកសាងមូលដ្ឋានចំណេះដឹងតាមរយៈអំណាន ការពង្រឹងសមត្ថភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការលើកកម្ពស់នវានុវត្តន៍ និងការសិក្សាឈ្វេងយល់ពីបទពិសោធន៍អភិបាលកិច្ចជាតិ។ ទិសដៅទាំងនេះមានគោលបំណងបណ្តុះបណ្តាលយុវជនឱ្យមានពុទ្ធិ សីលធម៌ សមត្ថភាពគិតវិភាគ គំនិតនវានុវត្តន៍ និងការយល់ដឹងយ៉ាងប្រត្យក្សពីការអភិវឌ្ឍសង្គមជាតិ។ ជាតថភាព កុមារនិងយុវជនចិនបាននិងកំពុងអនុវត្តយ៉ាងខ្ជាប់ខ្ជួនលេីអំណានដែលជាគ្រឹះនៃការអប់រំពេញមួយជីវិត។ ដោយមិនរាប់បញ្ចូលបណ្ណាល័យឯកជននៅតាមផ្ទះនីមួយៗ និងបណ្ណាល័យ នៅតាមសាលារៀនគ្រប់កម្រិតសិក្សា យេីងឃេីញថា ប្រទេសចិនបានបន្តពង្រីកបណ្តាញបណ្ណាល័យសាធារណៈ និងលើកកម្ពស់វប្បធម៌អំណាននៅទូទាំងប្រទេស។ គិតត្រឹមចុងឆ្នាំ២០២៥ ប្រទេសចិនមានបណ្ណាល័យសាធារណៈចំនួន ៣,២៥៣ កន្លែង ដែលមានសៀវភៅ និងឯកសារប្រមាណ…
ក្បាច់គុនបុរាណចិន៖ ពីសិល្បៈការពារខ្លួន ទៅជាវិធីមួយក្នុងការថែរក្សាសុខភាពតាមបែបវេជ្ជសាស្ត្របុរាណចិន
បេីតាមទស្សនៈរបស់លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានបញ្ជាក់ថា «ក្បាច់គុនបុរាណចិន» មិនត្រឹមតែជាសិល្បៈការពារខ្លួន និងជាវប្បធម៌ប្រពៃណីដែលបង្កប់នូវគុណធម៌ សេចក្តីក្លាហាន និងការគោរពយុត្តិធម៌ក្នុងសង្គមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសកម្មភាពរាងកាយដែលមានទំនាក់ទំនងជាមួយការថែរក្សាសុខភាព និងការលើកកម្ពស់សុខុមាលភាពផ្លូវកាយ និងផ្លូវចិត្តផងដែរ។ តាមរយៈការហាត់ប្រាណ ការគ្រប់គ្រងដង្ហើម ការរក្សាលំនឹងរាងកាយ និងការផ្តោតអារម្មណ៍ ក្បាច់គុនបុរាណចិនមួយចំនួន ដូចជា តៃជី (太极拳) និងឈីកុង (气功) ត្រូវបានចាត់ទុកថាជាវិធីសាស្ត្របែបប្រពៃណីដែលអាចជួយលើកកម្ពស់ភាពបត់បែន ការរក្សាលំនឹង និងការកាត់បន្ថយភាពតានតឹង។ ទោះជាយ៉ាងណា អត្ថប្រយោជន៍ជាក់លាក់អាស្រ័យលើប្រភេទនៃការហាត់ ស្ថានភាពសុខភាព…
លោកស្រី យក់ ថិតរដ្ឋា និងលោក ឃុំ ប៉ុណ្ណាដែត ត្រូវបានក្រុមហ៊ុន DR AROMA ប្តឹងទៅតុលាការ ទាមទារសំណង ២០ ម៉ឺនដុល្លារ ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ»
ជម្លោះផ្លូវច្បាប់រវាងក្រុមហ៊ុនផលិតផលសម្រស់ និងអតីតតារាសិល្បៈបានផ្ទុះឡើង ដោយក្រុមហ៊ុន ឌីអរ អារ៉ូម៉ា (ខេមបូឌា) ឯ.ក (DR AROMA (CAMBODIA) CO., LTD.) បានសម្រេចដាក់ពាក្យប្តឹងលោកស្រី យក់ ថិតរដ្ឋា និងស្វាមី គឺលោក ឃុំ ប៉ុណ្ណាដែត ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ» ព្រមទាំងទាមទារសំណងការខូចខាត និងសំណងជំងឺចិត្តសរុបចំនួន ២០០,០០០ (ម្ភៃម៉ឺន)…
ទស្សនវិជ្ជា «វិធីបដិសំយោគសម្ភារនិយមវិចារវិទ្យា»៖ គ្រឹះនៃការអភិវឌ្ឍជនបទប្រទេសចិន
លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគម អ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន យល់ថា ក្នុងដំណើរអភិវឌ្ឍប្រទេសចិន ការអភិវឌ្ឍជនបទមិនត្រូវបានមើលឃើញត្រឹមជាការកែលម្អហេដ្ឋារចនាសម្ព័ន្ធ ឬបង្កើនផលិតកម្មកសិកម្មប៉ុណ្ណោះទេ ប៉ុន្តែជាដំណើរការដែលភ្ជាប់យ៉ាងជិតស្និទ្ធរវាង«សម្ភារៈនិងវិចារវិទ្យា» «បញ្ហានិងដំណោះស្រាយ» «ទ្រឹស្តីនិងការអនុវត្ត»។ ក្នុងន័យនេះ «វិធីបដិសំយោគសម្ភារនិយមវិចារវិទ្យា» អាចត្រូវបានយល់ថា ជាវិធីសាស្ត្រគិតដ៏សំខាន់មួយ ដែលជួយឱ្យចិនស្វែងរកផ្លូវអភិវឌ្ឍជនបទសមស្របទៅនឹងស្ថានភាពជាក់ស្តែងរបស់ខ្លួន។ នៅក្នុងសៀវភៅ«ពេលខុងជឺជួបកាល់ម៉ាក្ស» ដែលបានបោះពុម្ពឆ្នាំ២០២៥ លោកបណ្ឌិត ជា មុនីឫទ្ធិ បានរំលេចថា៖ ១- ការមើលឃើញវត្ថុ និងបញ្ហាដោយមានលក្ខណៈ អភិវឌ្ឍនិយម ទំនាក់ទំនងគ្នា និងផ្អែកលើភាពជាក់ស្តែង។…
ឯកឧត្តម ឧត្តមសេនីយ៍ទោ ឡោ ម៉េងហួត ដឹកនាំក្រុមការងារនាំយកទេយ្យទាន និងទេយ្យវត្ថុ ប្រគេនព្រះសង្ឃក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៩
ព្រៃវែង៖ នាព្រឹកថ្ងៃចន្ទ ៩រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ទោ ឡោ ម៉េងហួត ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំព្រាល បានដឹកនាំសមាជិក សមាជិកាគណបក្សឃុំ នាំយកទេយ្យទាន និងទេយ្យវត្ថុ រួមមាន មី កាហ្វេកំប៉ុង កាហ្វេប្រអប់ ទឹកដោះគោកំប៉ុង ទឹកសុទ្ធ…
(ហ្សឺណែវ) នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ នាសម័យប្រជុំលើកទី៦៣ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស ឯកឧត្តម ឯកអគ្គរាជទូត កែ សុវណ្ណ តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ បានថ្លែងបទអន្តរាគមន៍ ក្រោមរបៀបវារៈទី១០៖ បទបង្ហាញអំពីរបាយការណ៍របស់អគ្គលេខាធិការស្តីពី “តួនាទី និងសមិទ្ធផលរបស់ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ក្នុងការផ្តល់ជំនួយដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា លើកកម្ពស់ និងការពារសិទ្ធិមនុស្ស”។
នៅក្នុងបទអន្តរាគមន៍ ឯកឧត្តមបានថ្លែងអំណរគុណដល់អគ្គលេខាធិការចំពោះរបាយការណ៍ និងបានគូសបញ្ជាក់ថា អាទិភាពសិទ្ធិមនុស្សរបស់កម្ពុជា គឺផ្អែកលើបទពិសោធន៍សង្គ្រាម និងការបែកបាក់ ដោយមានសន្តិភាព ការអភិវឌ្ឍ នីតិរដ្ឋ និងសុខុមាលភាពប្រជាជន ជាស្នូល។ ឯកឧត្តមលើកទឹកចិត្តឱ្យការវាយតម្លៃទៅលើស្ថានភាពកម្ពុជាធ្វើឡើងដោយយុត្តិធម៌ មានតុល្យភាព និងមិនលំអៀង ដោយផ្អែកលើព័ត៌មានដែលបានផ្ទៀងផ្ទាត់ និងស្ថានភាពជាក់ស្តែងក្នុងប្រទេស។ ឯកឧត្តមក៏បានសម្តែងការសោកស្តាយ ដែលអនុសាសន៍មួយចំនួនហាក់ដូចជាដាក់ការទទួលខុសត្រូវលើកម្ពុជាចំពោះលទ្ធផលដែលតម្រូវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិ ឬពីភាគីផ្សេងទៀត ដូចជាការវិលត្រឡប់របស់ជនភៀសសឹកពីជម្លោះព្រំដែនកម្ពុជា-ថៃ និងកិច្ចខិតខំប្រឹងប្រែងក្នុងការដោះស្រាយឧក្រិដ្ឋកម្មឆ្លងដែន ជាដើម។ ទន្ទឹមនេះ ឯកឧត្តមបានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការបន្តកិច្ចសហប្រតិបត្តិការជាមួយការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស និងបានអំពាវនាវឱ្យមានការគាំទ្រជាក់ស្តែងបន្ថែមក្នុងក្របខណ្ឌរបៀបវារៈទី១០ ជាពិសេសដើម្បីជួយជនភៀសសឹកកម្ពុជាជាង ២០ ០០០ នាក់ បច្ចុប្បន្នអាចវិលត្រឡប់ទៅផ្ទះរបស់ពួកគេវិញដោយសុវត្ថិភាព…
