នៅថ្ងៃទី ១៩ ខែកញ្ញា ពិធីបើកមហោស្រពភាពយន្តអន្តរជាតិផ្លូវសូត្រលើកទី ១៣ ដែលសហការរៀបចំដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននិងរដ្ឋបាលប្រជាជនខេត្ត Shaanxi និងរដ្ឋបាលប្រជាជនខេត្ត Fujian បានប្រារព្ធធ្វើនៅទីក្រុង Xi’an ខេត្ត Shaanxi ។ លោក Shen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូដោយលើកឡើងថា ឆ្នាំនេះគឺជាខួបទី ៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងអេហ្ស៊ីប ។ ខណៈពេលដែលលោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលនៃអង្គការសហប្រតិបត្តិការសៀងហៃឆ្នាំ ២០២៦ ព្រមទាំងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសកៀហ្ស៊ីស៊ីស្ថាននិងអេហ្ស៊ីប…
ឯកឧត្តម ឡោ ម៉េងហួត អញ្ជើញចុះសួរសុខទុក្ខនិងចែកអំណោយជាគ្រឿងឧបភោគបរិភោគរួមទាំងថវិកាព្រមទាំងឯកសណ្ឋានជូនប្រជាការពារ ចំនួន៨០នាក់ ក្នុងស្រុកកញ្ជ្រៀច
ព្រៃវែង៖ នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្តម ឡោ ម៉េងហួត ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំព្រាល និងសមាជិក សមាជិកាគណបក្សឃុំ បានអញ្ជើញជាអធិបតីក្នុងពិធីចែកឯកសណ្ឋានជូនប្រជាការពារចំនួន ៨០នាក់ ក្នុងគោលបំណងលើកទឹកចិត្ត និងគាំទ្រដល់កម្លាំងប្រជាការពារ ដែលមានតួនាទីចូលរួមថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ស្ថិតនៅទីស្នាក់ការសាលាឃុំព្រាល ស្ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។ យ៉ាងណាម៉ិញក្រោយបញ្ចប់ពិធី ឯកឧត្តម ឡោ ម៉េងហួត បានបន្តចុះសួរសុខទុក្ខ និងនាំយកអំណោយទៅចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត តាមខ្នងផ្ទះប្រមាណ ១០គ្រួសារស្មើនឹង២ភូមិ ក្នុងនោះមានប្រជាពលរដ្ឋនៅភូមិត្រពាំងទឹមចំនួន ៥គ្រួសារ…
នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នាសម័យប្រជុំលើកទី៦៣ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស ឯកឧត្តមឯកអគ្គរាជទូត កែ សុវណ្ណ តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ បានថ្លែងបទអន្តរាគមន៍ ក្រោមរបៀបវារៈទី៣៖ កិច្ចសន្ទនាអន្តរកម្មស្តីពី របាយការណ៍វិភាគរបស់ឧត្តមស្នងការស្តីពី សិទ្ធិមនុស្សរបស់ស្ត្រី និងកុមារនៅក្នុងស្ថានភាពជម្លោះ និងក្រោយជម្លោះ។
ទីក្រុងហ្សឺណែវ៖ : នៅក្នុងបទអន្តរាគមន៍ ឯកឧត្តម ឯកអគ្គរាជទូត បានគូសបញ្ជាក់ពីផលប៉ះពាល់ធំធេងនៃជម្លោះប្រដាប់អាវុធមកលើប្រជាជនស៊ីវិល ជាពិសេសស្ត្រី និងកុមារ រួមទាំងប្រជាជនកម្ពុជាជាង ២០,០០០នាក់ ដែលបន្តភៀសខ្លួននៅឡើយ និងផ្ទៃដីកម្ពុជាដែលរងផលប៉ះពាល់ពីគ្រាប់បែកចង្កោមថ្មី ដែលជាលទ្ធផលនៃជម្លោះព្រំដែនកម្ពុជា-ថៃ។ ឯកឧត្តមបានអំពាវឱ្យមានការគោរពយ៉ាងពេញលេញចំពោះច្បាប់អន្តរជាតិ ច្បាប់មនុស្សធម៌ និងច្បាប់សិទ្ធិមនុស្ស ដើម្បីការពារប្រជាជនស៊ីវិលពីឥទ្ធិពលនៃសង្គ្រាម។ ទន្ទឹមនេះ ឯកឧត្តមក៏បានបដិសេធចំពោះការចោទប្រកាន់គ្មានមូលដ្ឋានពីសំណាក់ប្រទេសថៃ និងបំភ្លឺពីបញ្ហាពាក់ព័ន្ធនឹងការចាប់ផ្តើមនៃអំពើអរិភាព បញ្ហាមីន ការខូចខាតបេតិកភណ្ឌវប្បធម៌ (ជាពិសេសប្រាសាទព្រះវិហារ) របាយការណ៍អង្គការសហប្រជាជាតិពាក់ព័ន្ធនឹងការភៀសសឹក និងការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ក៏ដូចជាសកម្មភាពខុសច្បាប់របស់កងទ័ពថៃនៅលើទឹកដីកម្ពុជាដែលស្ថិតនៅក្រោមការកាន់កាប់ខុសច្បាប់។ ឯកឧត្តមបានបញ្ជាក់ជាថ្មីនូវការអំពាវនាវរបស់កម្ពុជា ឱ្យមានការគោរពយ៉ាងពេញលេញនូវសេចក្តីថ្លែងការណ៍រួម ចុះថ្ងៃទី២៧…
ជំហានថ្មីនៃការពង្រឹងសន្តិសុខ និងទំនាក់ទំនងយុទ្ធសាស្ត្រ កម្ពុជា-ចិន អំឡុងវេទិកាប៉េកាំង សៀងសាន
រដ្ឋមន្ត្រីការពារជាតិកម្ពុជាអញ្ជើញចូលរួមវេទិកាប៉េកាំង សៀងសាន លើកទី១១ នៅចិន, សង្គមស៊ីវិលថា គឺជាជំហានថ្មីនៃការពង្រឹងសន្តិសុខ និងទំនាក់ទំនងយុទ្ធសាស្ត្រ កម្ពុជា-ចិន។ យោងតាមសេចក្តីប្រកាសព័ត៌មានស្ដីអំពី ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នឹងអញ្ជើញចូលរួមវេទិកាប៉េកាំង សៀងសាន លើកទី១១ នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន តបតាមការអញ្ជើញរបស់ ឯកឧត្តម នាយឧត្តមនាវី តុង ជុន រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម នាយឧត្តមសេនីយ៍…
សេចក្តីជូនដំណឹង ចាប់ពីថ្ងៃទី១៤ ដល់១៦ ទូរទស្សន៍ជាតិកម្ពុជានឹងផ្សាយផ្ទាល់កិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការផ្សះផ្សានៃ UNCLOS ជាមួយកម្ពុជានិងថៃពីប្រទេសសិង្ហបុរី
សុន្ទរកថាបើករបស់កម្ពុជានឹងថ្លែងដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសនិងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងនាមភ្នាក់ងារកម្ពុជា។ ទូរទស្សន៍ជាតិកម្ពុជា នឹងផ្សាយផ្ទាល់ពីកិច្ចប្រជុំនេះពីប្រទេសសិង្ហបុរី ចាប់ពីម៉ោង ០៧:៣០ នាទីព្រឹក ម៉ោងនៅប្រទេសកម្ពុជា (ត្រូវនឹងម៉ោង ០៨:៣០ ម៉ោងក្នុងប្រទេសសិង្ហបុរី) តទៅ។ ស្ថានីយ៍ទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗទៀតនឹងផ្សាយបន្តផ្ទាល់ពីស្ថានីយទូរទស្សន៍ជាតិផងដែរ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ព្រមទាំងសាធារណជនមេត្តាជ្រាបជាព័ត៌មាន និងចូលរួមតាមដានទស្សនាដោយមេត្រី៕ #dolynews
សាលាបង្វឹក PlanA Education បើកសម្ពោធសាខាទី៣ជាផ្លូវការ ស្ថិតនៅជិតរង្វង់មូលទួលគោកចាស់ ប្រមាណ ១០០ម៉ែត្រ ។
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃ ទី១២ ខែកញ្ញា ឆ្នាំ២០២៦នេះ សាលាបង្វឹក PlanA Education បានរៀបចំពិធីបើកសម្ពោធ និងដាក់ឱ្យដំណើរការជាផ្លូវការនូវ សាខាទី៣ នៅរាជធានីភ្នំពេញ ក្នុងគោលបំណងពង្រីកការផ្តល់សេវាអប់រំ និងបង្កើនភាពងាយស្រួលជូនដល់សិស្សានុសិស្ស។មុនពេលបើកដំណើរការសាខាទី៣នេះ សាលាបង្វឹក PlanA Education មានសាខាចំនួន២ ដែលបានដំណើរការរួចមកហើយ។ សាខាទី២ មានទីតាំងនៅជិតស្តុបផ្សារដើមគរ តាមបណ្តោយមហាវិថីម៉ៅសេទុង ខណៈសាខាមួយទៀតមានទីតាំងនៅជិតអង់តែនទួលគោក តាមបណ្តោយផ្លូវលេខ២៧៣។ ដោយឡែក សាខាទី៣ ដែលទើបបើកសម្ពោធជាផ្លូវការនេះ មានទីតាំងស្ថិតនៅជិតរង្វង់មូលទួលគោកចាស់ ប្រមាណ…
លោក Xi Jinping ប្រធានរដ្ឋចិនថ្លែងថា ប្រទេសចិនរីករាយរួមជាមួយសមាជិក BRICS ដើម្បីដើរតួនាទីយ៉ាងសកម្មក្នុងការសម្រេចបាននូវសុខសន្តិភាពនៅតំបន់មជ្ឈិមបូព៌ានិងតំបន់ឈូងសមុទ្រ
នារសៀលថ្ងៃទី ១២ ខែកញ្ញា តាមម៉ោងក្នុងតំបន់ លោក Xi Jinping ប្រធានរដ្ឋចិន បានអញ្ជើញចូលរួមកិច្ចប្រជុំដំណាក់កាលទីមួយនៃកិច្ចប្រជុំកំពូល BRICS លើកទី ១៨ ព្រមទាំងថ្លែងសុន្ទរកថាគន្លឹះនៅទីក្រុង New Delhi ប្រទេសឥណ្ឌា។ លោក Xi Jinping បានលើកឡើងថា ស្ថានការណ៍នៅតំបន់មជ្ឈិមបូព៌ានិងតំបន់ឈូងសមុទ្រនៅតែមានវិវត្តដ៏ស្មុគស្មាញ។ សង្គ្រាមលើកនេះបានបង្កឱ្យប្រជាជននៃប្រទេសនានាក្នុងតំបន់មានការខូចខាតយ៉ាងធ្ងន់ធ្ងរ ហើយក៏ផ្ទុយពីផលប្រយោជន៍រួមរបស់សហគមន៍អន្តរជាតិផងដែរ។ លោកបានលើកឡើងនូវគំនិតផ្តូចផ្តើម ៤ ចំណុច ស្តីពីការគាំពារ និងជំរុញសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់មជ្ឈិមបូព៌ា…
