ព្រៃវែង៖ នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្តម ឡោ ម៉េងហួត ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំព្រាល និងសមាជិក សមាជិកាគណបក្សឃុំ បានអញ្ជើញជាអធិបតីក្នុងពិធីចែកឯកសណ្ឋានជូនប្រជាការពារចំនួន ៨០នាក់ ក្នុងគោលបំណងលើកទឹកចិត្ត និងគាំទ្រដល់កម្លាំងប្រជាការពារ ដែលមានតួនាទីចូលរួមថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ស្ថិតនៅទីស្នាក់ការសាលាឃុំព្រាល ស្ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។

យ៉ាងណាម៉ិញក្រោយបញ្ចប់ពិធី ឯកឧត្តម ឡោ ម៉េងហួត បានបន្តចុះសួរសុខទុក្ខ និងនាំយកអំណោយទៅចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត តាមខ្នងផ្ទះប្រមាណ ១០គ្រួសារស្មើនឹង២ភូមិ ក្នុងនោះមានប្រជាពលរដ្ឋនៅភូមិត្រពាំងទឹមចំនួន ៥គ្រួសារ និងភូមិត្រពាំងស្វាយចំនួន ៥គ្រួសារ។

សូមជម្រាបជូនថាក្នុងដំណើរចុះមូលដ្ឋាននេះ ឯកឧត្តម ឡោ ម៉េងហួត ក៏បានបន្តចុះពិនិត្យស្ថានភាពសាលាបឋមសិក្សាត្រពាំងថ្លាន់ និងបានចំណាយថវិកាចំនួន ៨០ម៉ឺនរៀលបន្ថែមទៀត សម្រាប់ចាក់ថ្មផេះចំនួន ២ឡានធំ ដើម្បីចូលរួមកែលម្អបរិស្ថាន និងសម្រួលដល់ការប្រើប្រាស់ទីធ្លាសាលារៀន។

ទាំងអស់នេះជាសកម្មភាពការចុះមូលដ្ឋានដើម្បីស្វែងយល់ពីស្ថានភាពការរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងចូលរួមគាំទ្រដល់រាជរដ្ឋាភិបាល និងដោះស្រាយតម្រូវការចាំបាច់មួយចំនួននៅតាមមូលដ្ឋាន៕
#dolynews

