ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ជើញជាអធិបតីភាពនៅថ្ងៃទី29 ខែកញ្ញា ឆ្នាំ2026ខាងមុខនេះ នាវេលាម៉ោង 8:០០ នាទីព្រឹក នៅសាលសន្និបាត 2021 ជាន់ទី2 នៃទីស្តីការក្រសួង ដូច្នេះសូមអញ្ជើញអតិថិជនរបស់គម្រោងបុរី ម៉ន ដានី គម្រោងទី29, បុរី យន់ ប្រុសពៅ, បុរី ស៊ឹម បូ, បុរី PR Villa, បុរី ចាវ សុជាតិ គម្រោងទី5 បុរី ជារី និងតុល លន់ និងផ្ទះល្វែង ធី សុភ័ក្រ មកទទួលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនិងផ្ដល់ជូនអតិថិជនដែលបានបង់ប្រាក់គ្រប់ចំនួន100% សរុបចំនួន780 បណ្ណ។
#dolynews
