ថ្ងៃទី22 ខែមេសា ឆ្នាំ2026នេះ សមត្ថកិច្ចចុះបង្រ្កាបអគារឆបោកអនឡាញ 2ទីតាំង និងឃាត់ខ្លួនមនុស្សបានប្រមាណជាង300នាក់ នូវក្រុងប៉ោយប៉ែត

  បន្ទាយមានជ័យ ៖ ដោយអនុវត្តតាមបទបញ្ជាផ្ទាល់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ មានការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ កម្លាំងសមត្ថកិច្ចនៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានបើកប្រតិបត្តិការចុះបង្រ្កាបអគារលួចលាក់ប្រព្រឹត្តបទល្មើសឆបោកអនឡាញ ចំនួន2ទីតាំង ស្ថិតនៅសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ នេះបើតាមព័ត៌មានបឋម សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សប្រមាណជាង 300នាក់ និងរកឃើញឧបករណ៍សម្ហារដែលប្រព្រឹត្តបទល្មើសមួយចំនួន ហើយបច្ចុប្បន្នសមត្ថកិច្ចកំពុងបន្តនីតិវិធី ៕ #dolynews

នាព្រឹកថ្ងៃទី22 ខែមេសា ឆ្នាំ2026នេះ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៍ ដើម្បីតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងតាមរយៈប្រព័ន្ធកម្មវិធីហ៊្សូម(Zoom) នៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ។

នាព្រឹកថ្ងៃទី22 ខែមេសា ឆ្នាំ2026នេះ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៍ ដើម្បីតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងតាមរយៈប្រព័ន្ធកម្មវិធីហ៊្សូម(Zoom) នៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ។ #dolynews

លោកពលបាលត្រី​ គង់​ វុទ្ធី​ ត្រូវបានក្រសួង​មហាផ្ទៃ​ ប្រកាស​ បណ្ដេញ​ចេញ​ពី​ក្របខ័ណ្ឌ​នគរបាល​ជាតិ​ កាលពីថ្ងៃទី​ 10 ខែ​មេសា​ ឆ្នាំ2026នេះ មូលហេតុ​ល្មេីស​វិន័យ​កងកម្លាំង​នគរបាល​ជាតិ​ ។

  សូមជម្រាបជូនថា ការ​ដកតួនាទី​ បកស័ក្តិ​ លោក​ គង់​ វុទ្ធី​ ជាអតីត​ អគ្គនាយក​រង​ នៃ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម​ មាន​ឋានន្តរសក្ដិ​ជា​ ឧត្ដមសេនីយ៍​ទោ​ ប៉ុន្តែ​ដោយសារ​តែ​មាន​រឿង​អាស្រូវ​ច្រើន​ លោក​ គង់​ វុទ្ធី​ ត្រូវ​បាន​ប្រមុខរាជ​រដ្ឋាភិបាល​ដកតួនាទី​ និង​ ឋានន្តរសក្ដិ​ពីឧត្ដមសេនីយ៍ទោ​ មកជា​ ពលបាលត្រី​ ។ សូមបញ្ជាក់ផងដែរថា​ រាជរដ្ឋាភិបាល​ អអាណត្តិទី7​ បាន​កំពុង​អនុវត្ត​កំណែទម្រង់​ស៉ីជម្រៅ​ដេីម្បី​ពង្រឹង​ការងារ​អោយកាន់​តែប្រសើរ​ ។ #dolynews

អគ្គនាយកនិយ័តករធានារ៉ាប់រង ជំរុញគ្រប់ភាគីពាក់ព័ន្ធ ចូលរួមអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យធានារ៉ាប់រងកម្ពុជា

  ភ្នំពេញ៖ ឯកឧត្ដម ប៊ូ ច័ន្ទភីរូ អគ្គនាយក នៃនិយ័តករធានារ៉ាប់រងកម្ពុជា បានជំរុញដល់គ្រប់ភាគីពាក់ព័ន្ធ ការចូលរួមអនុវត្ត “ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យធានារ៉ាប់រងកម្ពុជា ២០២៥-២០៣០” ដើម្បីរួមចំណែកអភិវឌ្ឍវិស័យធានារ៉ាប់រងកម្ពុជា ក៏ដូចជាគាំទ្រដល់ការពង្រឹងសំណាញ់សុវត្ថិភាពសង្គម និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រកដោយភាពធន់ បរិយាបន្ន និងចីរភាព។ ការជំរុញនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២០ ខែមេសានេះ ក្នុងសិក្ខាសាលាផ្សព្វផ្សាយស្ដីពី “ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យធានារ៉ាប់រងកម្ពុជា ២០២៥-២០៣០” ដែលមានការអញ្ចើញចូលរួមពីតំណាងសមាជិក ក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ, ក្រសួង-ស្ថាប័នរាជរដ្ឋាភិបាល, គ្រឹះស្ថានឯកជន និងស្ថាប័នពាក់ព័ន្ធ។ សិក្ខាសាលានេះ…

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ : ទូលព្រះបង្គំជាខ្ញុំ ពិតជាមានសេចក្ដីត្រេកអរឥតឧបមា បន្ទាប់ពីក្រសួងព្រះបរមរាជវាំង បានចេញសេចក្ដីប្រកាសព័ត៌មានបញ្ជាក់អំពីស្ថានភាពនៃព្រះរាជសុខភាពព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដោយទ្រង់បានទទួលការព្យាបាលព្រះរោគដោយវះកាត់ ពីក្រុមវេជ្ជបណ្ឌិតចំណានៗ នៅមន្ទីរពេទ្យប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន និងបានយាងចេញពីបន្ទប់វះកាត់ នាវេលាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦នេះ។

  តាងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ នៃក្រសួងមហាផ្ទៃ និងក្នុងនាមទូលព្រះបង្គំជាខ្ញុំ ភរិយា ព្រមទាំងក្រុមគ្រួសារទាំងមូល សូមក្រាបបង្គំទូលថ្វាយព្រះរាជសព្ទសាធុការពរថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូមព្រះអង្គ មានព្រះរាជសុខភាពល្អបរិបូណ៌ ជាពិសេសឆាប់បានជាសះស្បើយពីព្រះរោគ ដើម្បីស្ដេចយាងមាតុភូមិនិវត្តន៍គង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំសុខដុមក្សេមក្សាន្តសម្រាប់ប្រជារាស្រ្តជាកូនចៅដរាបតទៅ៕ #dolynews

នាព្រឹកថ្ងៃទី20 ខែមេសា ឆ្នាំ2026នេះ សម្តេចតេជោ ហ៊ុន សែន រួមជាមួយឯកឧត្តម ហ៊ុន ម៉ានី និងឯកឧត្តម ហ៊ុន ម៉ានិត អញ្ជើញដង្ហែព្រះមហាក្សត្រយាងចូលបន្ទប់វះកាត់ដោយផ្ទាល់នៅឯមន្ទីរពេទ្យក្នុងរដ្ឋធានីប៉េកាំង ។

  ប្រទេសចិន : សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានបញ្ជាក់តាមទំព័រហ្វេសប៊ុកថា« ការវះកាត់របស់គ្រូពេទ្យចិន ថ្វាយចំពោះព្រះមហាក្សត្រជាទីគោរពសក្ការៈបានទទួលជោគជ័យហើយ ពេលនេះព្រះករុណាព្រះអង្គបានដឹងព្រះកាយបន្ទាប់ពីអស់ថ្នាំសណ្តំ ពេលនេះគ្រូពេទ្យកំពុងតាមដាន ដោយយកចិត្តទុកដាក់នូវការវិវត្តប្រែប្រួលក្រោយការវះកាត់។ សម្តេចតេជោ បានបន្ថែមថា ព្រះករុណា ព្រះមហាក្សត្រ និងសម្តេចម៉ែព្រះអង្គ សូមអរព្រះគុណ និងអរគុណ ចំពោះព្រះសង្ឃ និងប្រជាពលរដ្ឋ ដែលបានផ្ញើសារថ្វាយ ព្រះពរចំពោព្រះអង្គ។ សម្តេចតេជោក៏បានឆ្លៀតយកឱកាសនេះ អរគុណប្រធាធិបតីចិន លោក សុី ជីនភីង រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន…

នាព្រឹកថ្ងៃទី20 ខែមេសា ឆ្នាំ2026នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតជូន ឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសកាណាដា ប្រចាំព្រះរាជាណាចក្រកម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។

នាព្រឹកថ្ងៃទី20 ខែមេសា ឆ្នាំ2026នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតជូន ឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសកាណាដា ប្រចាំព្រះរាជាណាចក្រកម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។ #dolynews

សារថ្វាយព្រះពរ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) សូមថ្វាយព្រះពរព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមទ្រង់បានប្រកបដោយជោគជ័យក្នុងការវះកាត់ព្យាបាលព្រះរោគ នៅមន្ទីរពេទ្យរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន!

សារថ្វាយព្រះពរ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) សូមថ្វាយព្រះពរព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមទ្រង់បានប្រកបដោយជោគជ័យក្នុងការវះកាត់ព្យាបាលព្រះរោគ នៅមន្ទីរពេទ្យរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន! #dolynews

ជនឆបោក Online Scam ចិន និង ជប៉ុន 8នាក់ត្រូវបានសាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួននៅពន្ធនាគារ PJ

  រាជធានីភ្នំពេញ : ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី15 ខែមេសា ឆ្នាំ2026នេះ បានសម្រេចចោទប្រកាន់ជនត្រូវចោទចំនួន 8នាក់ ពីបទឆបោកមានស្ថានទម្ងន់ទោសជាក្រុមមានការចាត់តាំង Online Scam ទៅឃុំខ្លួននៅពន្ធនាគាររាជធានីភ្នំពេញ(PJ) ។ នេះបើយោងតាមដីកាបង្គាប់ឱ្យឃុំខ្លួនចំនួន8នាក់ផ្សេងគ្នា ចេញដោយលោក គុជ តារ៉ា ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញបានឱ្យដឹងថា ជនត្រូវជោទទាំង 8នាក់នោះ មានជនជាតិចិន 3នាក់ និងជនជាតិ ជប៉ុនចំនួន 5នាក់ រួមមាន: 1-ឈ្មោះ ZHENG…

បទវិភាគ​៖តារាងពិន្ទុ​សេដ្ឋកិច្ច​នៅត្រីមាសទីមួយ​របស់ចិន ​”លើសពី​ការរំពឹងទុក”​ ដែលបង្ហាញពី​ភាពធន់​នៃសេដ្ឋកិច្ចដ៏ខ្លាំងក្លា​

  “សេដ្ឋកិច្ចចិន​លើសពី​ការរំពឹងទុក ​មានកំណើនខ្លាំងក្លា…”​ ប្រព័ន្ធ​សារព័ត៌មាន​អន្តរជាតិ​ដូច​ជា កាសែត«The Straits Times»​ ប្រទេសសិង្ហបុរី​ កាសែត​«El País» ប្រទេស​អេស្ប៉ាញ​​និងកាសែត​«The New York Times» ​សហរដ្ឋអាមេរិក​ជាដើម​បាននាំគ្នា​ចុះផ្សាយដំណឹង​អំពីសមិទ្ធផល​សេដ្ឋកិច្ច​របស់ចិន​ក្នុងត្រីមាស​ទីមួយដូច​ការលើកឡើង​ខាង​លើ ។ ​តាមទិន្ន​ន័យ​ដែល​​រដ្ឋបាលជាតិ​ស្ថិតិចិន​បានប្រកាស​កាលពី​ថ្ងៃទី១៦ ​ខែមេសា ​បង្ហាញ​ឱ្យដឹងថា ​ផលិត​ផល​ក្នុងស្រុកសរុប (GDP) របស់ចិន​ក្នុងត្រីមាស​ទីមួយ​មានចំនួន​៣៣,៤១៩៣ ​ទ្រីលា​ន​យាន់ប្រាក់ចិន​ បើគិតតាម​តម្លៃថេរ​ គឺកើនឡើង​ ៥,០ ភាគរយ​បើប្រៀប​ធៀបនឹង​រយៈពេ​ល​ដូចគ្នា​នា​ឆ្នាំមុន ​ដែលបង្កើន​ល្បឿន​ ០,៥ ភាគរយ​បើប្រៀបធៀបនឹង​ត្រីមាស​ទីបួននៃឆ្នាំ​មុន…