ពិធីចែកបណ្ណនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមរដ្ឋលេខាធិការ ឈឿន ប៊ុណ្ណារ័ត្ន, ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល នៅក្នុងបរិវេណសាលាស្រុកកៀនស្វាយ ខេត្តកណ្តាល។

សូមជម្រាបជូនថា ករណីបងប្អូនដែលមានបណ្ណកម្មសិទ្ធិដូចមាននៅទីតាំងខាងលើ អាចអញ្ជើញមកទទួលបណ្ណពីការិយាល័យច្រកចេញចូលតែមួយរបស់សាលាស្រុកកៀនស្វាយនៅរៀងរាល់ម៉ោង និងថ្ងៃធ្វើការបាន៕ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦
