លោក​ នួន​ នីណារ៉ូ អតីត​មេបញ្ជាការ​កងរាជ​អាវុធ​ហត្ថ​ក្រុង​ប៉ោយប៉ែត​ត្រូវបានតុលាការ​បង្កកទ្រព្យ​សម្បត្តិ​ចំនួន​9ទីតាំង​

តតាមប្រភពច្បាស់ការពីមន្ត្រីជាន់ខ្ពស់ដែលទទួល​បន្ទុក​បង្ក្រាបបទល្មេីសឆបោក​តាម​អនឡាញ​ (online scam ) បានអោយដឹងថា​ ទ្រព្យសម្បត្តិ​របស់​លោក​ នួន​ នីណារ៉ូ​ អតីត​មេបញ្ជាការ​កងរាជ​អាវុធ​ហត្ថ​ក្រុង​ប៉ោយប៉ែត​ ហើយបច្ចុប្បន្ន​ជា​នាយរង​សេនាធិការ​កងរាជ​អាវុធ​ហត្ថ​ខេត្ត​បន្ទាយមានជ័យ​ ចំនួ9ទីតាំង​ ត្រត្រូវបានតុលាការបង្កកហើយ ព្រោះ​ពាក់ព័ន្ធ​បទល្មើស​ឆបោក​តាមអនឡាញ​ (online scam) ។ ក្រៅពី​បង្កក​ទ្រព្យសម្បត្តិ​របស់​ លោក នួន​ នីណារ៉ូ​ ចំនួន​ 9ទីតាំង​ តុលាការ​ក៏បានចេញ​ដីកា​បង្គាប់​ឲ្យ​នាំខ្លួន​ឈ្មោះ​ នួន​ នីណារ៉ូ​ ផងដែរ​។ ពេល​នេះ​ លោក នួន​ នីណារ៉ូ​ កំពុង​រត់​គេចខ្លួន​ពី​សំណាញ់​ច្បាប់​ ។

 

សូមបញ្ជាក់ជូនផងដែរថា​ កន្លង​មក​ថ្មីៗ​នេះ​ កម្លាំង​អគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ​ បានចុះបង្ក្រាប​បទល្មើស​ឆបោក​តាមអនឡាញ​ នៅក្រុង​ប៉ោយប៉ែត​ និងបានចុះដល់ទីតាំងមួយ​កន្លែង​ដែល​មាន​ជនបរទេស​ជាង​ 600នាក់​ កំពុង​ប្រព្រឹត្តិ​បទល្មើស​ឆបោក​តាមអនឡាញ​ ននិងដកហូតបានវត្ថុតាងមួយចំនួន​ ដោយឡែក​ជនបរទេស​ជាង​ 600នាក់​ ត្រូវបាន​បញ្ជូនចេញ​ទៅ​ប្រទេសដេីមវិញ​។ ទីតទីតាំងនោះត្រូវបានអោយដឹងថា​ជារបស់​លោក​ នួន​ នីណារ៉ូ​ នាយរងសេនាធិការ​ កងរាជ​អាវុធ​ហត្ថ​ខេត្ត​បន្ទាយមានជ័យ​ ។

យ៉ាងណាមិញនេះជា​សក្ខីភាព​មួយ​បញ្ជាក់​ច្បាស់​ៗថា​ រាជរដ្ឋាភិបាល​មិន​អត់ឱន​ មិនយោគយល់​ចំពោះ​ ម្ចាស់​ទីតាំង​ ឬ​ បុគ្គលណាដែលប្រព្រឹត្តបានឡើយ ហេីយ​ នៅតែ​បំពាន​ច្បាប់​នោះទេ​ ។ ដូច្នេះ​សូមម្ចាស់​អាគារ​ ម្ចាស់​ទីតាំង​ទាំងឡាយ​ មេត្តា​ចូលរួម​សហការ​ជាមួយ​សមត្ថកិច្ច​ ជាមួយ​រាជរដ្ឋាភិបាល​ ដេីម្បី​លុបបំបាត់​បទល្មើស​ឆបោក​តាមអនឡាញ​ (online scam) អោយអស់​ពី​ប្រទេស​យើង​ ។

ជាពិសេស​សូមឈប់​ជួល​ ឬឈប់​ផ្ដល់​ទីតាំង​អោយពួកឧក្រិដ្ឋជន​ឆបោក​តាមអនឡាញ​ (online scam) ទៅ។

#dolynews

Leave a Reply

Your email address will not be published. Required fields are marked *