ភ្នំពេញ៖ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានផ្ញើសារ អបអរសាទរទិវាកិច្ចប្រជុំអាស៊ី-អឺរ៉ុប នៅថ្ងៃទី១ ខែមីនា ឆ្នាំ ២០២៦នេះ ខណៈកិច្ចប្រជុំនេះគឺជាស្ពានតភ្ជាប់ទ្វីប វប្បធម៌ សេដ្ឋកិច្ច និងប្រជាជនប្រទេសជាដៃគូរចំនួន ៥៣ មកពីតំបន់អាស៊ី និងអឺរ៉ុប។ តាមរយៈសារអបអរសាទរ ប្រមុខការទូតកម្ពុជា បានថ្លែងថា ថ្ងៃនេះយើងប្រារព្ធទិវាកិច្ចប្រជុំអាស៊ី-អឺរ៉ុប ១មីនា២០២៦ ដែលជាការកត់សម្គាល់នូវព្រឹត្តិការណ៍ សំខាន់មួយនៃភាពជាដៃគូយូរអង្វែងរវាងតំបន់អាស៊ី និងអឺរ៉ុប។ ឯកឧត្តមបានថ្លែងថា ទិវាកិច្ចប្រជុំអាស៊ី-អឺរ៉ុប រំលឹកអំពីការ ចាប់ផ្តើមនៃវេទិកាអន្តររដ្ឋាភិបាលដ៏ពិសេសមួយ…
កម្ពុជា-វៀតណាម ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការវិស័យសន្ដិសុខតាមព្រំដែន ដើម្បីរួមចំណែកជំរុញទំហំពាណិជ្ជកម្មទ្វេភាគី
ភ្នំពេញ: កម្ពុជា និងវៀតណាម ប្តេជ្ញានឹងខិតខំសហការគ្នាដើម្បីពង្រឹងកំណើនសេដ្ឋកិច្ច និងការដោះដូរពាណិជ្ចកម្មតាមព្រំដែនបន្ថែមទៀត ដើម្បីរួមចំណែកជំរុញទំហំពាណិជ្ជកម្មទ្វេភាគី និងលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជននៃប្រទេសទាំងពីរ។ ការប្តេជ្ញានេះ ក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្ដមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងឯកឧត្តម Nguyen Minh Vu អនុរដ្ឋមន្ត្រីប្រចាំការ នៃក្រសួងការបរទេសវៀតណាម កាលពីរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ នៅទីស្ដីការគណៈរដ្ឋមន្ដ្រី។ ក្នុងជំនួបពិភាក្សា ឯកឧត្តម សន្ដិបណ្ឌិត នេត សាវឿន បានធ្វើការវាយតម្លៃខ្ពស់ចំពោះវត្តមានរបស់អនុរដ្ឋមន្ត្រី ដែលបានមកកម្ពុជានាពេលនេះ គឺជាពេលវេលាដ៏សមស្របមួយ…
កម្ពុជាបដិសេធ ចំពោះការលើកឡើងរបស់ថៃថា កម្ពុជាប្រើប្រាស់ប្រាសាទព្រះវិហារជាមូលដ្ឋានយោធា
ភ្នំពេញ: ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កម្ពុជា នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានសេចក្តីប្រកាសបដិសេធយ៉ាងដាច់អហង្ការចំពោះការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសថៃលោក ស៊ីហាសាក់ ភួងកេតកែវ ដែលថា កម្ពុជាបានប្រើប្រាស់ប្រាសាទព្រះវិហារជាមូលដ្ឋានយោធា។ តាមរយៈលិខិតបដិសេធ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កម្ពុជា បានកត់សម្គាល់ឃើញនូវសេចក្តីថ្លែងការណ៍ ស៊ីហាសាក់ ភួងកេតកែវ រដ្ឋមន្ត្រីការបរទេសថៃ ដែលត្រូវបានរាយការណ៍ដោយកាសែត The Nation Thailand កាលពីពេលថ្មីៗនេះ ដោយបានចោទប្រកាន់ថា ប្រទេសកម្ពុជាបានប្រើប្រាស់ប្រាសាទព្រះវិហារជាមូលដ្ឋានយោធា។ ក្រសួងវប្បធម៌កម្ពុជា ប្រកាសបដិសេធយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់នេះ។ ឯកកឧត្តម…
មួយឆ្នាំ២០២៥ កម្ពុជាចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធបានចំនួនសរុបជាង ២៦១ពាន់សំណើ
ភ្នំពេញ: គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ គណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ចុះឈ្មោះតាមថ្នាលឌីជីថល ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ សរុប ២៦១ ពាន់សំណើ ក្នុងនោះសហគ្រាសធុនមីក្រូ ចំនួន ២.៧៩៣ សំណើ កម្មករ-និយោជិត ៦.១០៥ សំណើ និងបុគ្គលស្វ័យនិយោជន៍ ២៥២ ពាន់សំណើ។ យោងតាមរបាយការណ៍លទ្ធផលការងារឆ្នាំ២០២៥ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បង្ហាញឱ្យ ដឹងថា ជុំវិញយុទ្ធនាការផ្សព្វផ្សាយការចុះឈ្មោះតាមថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ, គណៈកម្មាធិការសម្របសម្រួល ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ…
ថ្នាក់ដឹកនាំធុរកិច្ចអឺរ៉ុបជាច្រើន នឹងជួបមន្ត្រីជាន់ខ្ពស់កម្ពុជានៅភ្នំពេញនៅដើមខែក្រោយ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម
ភ្នំពេញ៖ ក្រុមប្រឹក្សាធុរកិច្ចសភាពអឺរ៉ុប-អាស៊ាន (EU-ABC) នឹងដឹកនាំគណៈប្រតិភូអាជីវកម្មអឺរ៉ុបទៅកាន់រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី ៤ ដល់ទី ៥ មីនា ដើម្បីចូលជួបសម្តែងការគួរសមជាមួយរដ្ឋមន្ត្រី, និងមន្ត្រីរាជការ ជាន់ខ្ពស់របស់កម្ពុជា ក្នុងគោលបំណងពង្រឹង កិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្ម និងការវិនិយោគ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រុមប្រឹក្សាពាណិជ្ជកម្មអឺរ៉ុប–អាស៊ាន (EU-ABC)។ បើតាមសេចក្ដីប្រកាសព័ត៌មាន ទស្សនកិច្ចរយៈពេលពីរថ្ងៃនេះរួមមានការជួបសម្តែងការគួរសម និង ពិភាក្សាជាមួយ សមាជិកថ្នាក់ដឹកនាំ សេដ្ឋកិច្ចសំខាន់ៗ រួមមាន ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម…
ដីមេទឹកត្រពាំងព្រះចិនត្រូវបានគ្រឿងចក្រ១វង់ សម្រុកជីកកាយយកអាចម៌លក់យកលុយដាក់ហោប៉ាវយ៉ាងរំភើយសង្ស័យអាជ្ញាធរគប់គិតគ្នា!
(ខេត្តព្រៃវែង)៖ដីមេទឹកត្រពាំងព្រះចិន ជាដីសាធារណៈរបស់រដ្ឋ ដែលបម្រើប្រយោជន៍រួម ខណៈបច្ចុប្បន្នមានជម្រៅជ្រៅស្រាប់ទៅហើយ។ តែផ្ទុយទៅវិញត្រូវឈ្មួញខិលខូចមួយក្តាប់តូច ដាក់គ្រឿងចក្រជីកកកាយ យកអាចម៍ដី លក់យ៉ាងអនាធិបតេយ្យ ។បណ្ដាលឱ្យស្ថានភាពព្រែក ក្រហេងកកន្លែងខ្លះមានជម្រៅជិត១០ម៉ែត្រឯណ្ណោះ។ ជាហេតុនាំឲ្យប៉ះពាល់ដល់ទំនប់ទាំងសង់ខាង នៅពេលមានភ្លៀងធ្លាក់ នឹងមានការហូរច្រោះបាក់ដាច់ទាំងផ្ទាំងៗមិនខាន អាស្រ័យហេតុនេះសូមអាជ្ញាធរ និងមន្រ្តីពាក់ព័ន្ធពិចារណាឡើងវិញ។ «ដីមេទឹកត្រពាំងព្រះចិននេះ ស្ថិតក្នុងភូមិត្នោត ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង»។ប្រភពពីពលរដ្ឋបានឱ្យដឹងថា៖ម្ចាស់គ្រឿងចក្រដ៏មហិមាមានឈ្មោះសុង ហេង ដែលមានទីលំនៅស្រុកពារាំងនេះតែម្តង។បច្ចុប្បន្នលោកសុង ហេង បានដាក់គ្រឿងចក្រជីកកកាយរណ្តៅជ្រៅៗ ដីមេទឹកត្រពាំងព្រះចិន ដែលជាដីសាធារណៈរបស់រដ្ឋ យកអាចម៌ដីលក់ជាប្រយោជន៍ផ្ទាល់ខ្លួន។បណ្ដាលឱ្យស្ថានភាពដីមេទឹកត្រពាំងព្រះចិន ក្រហេងក្រហូងកន្លែងខ្លះមានជម្រៅជិត១០ម៉ែត្រឯណ្ណោះ។ ជាហេតុនាំឲ្យប៉ះពាល់ដល់កន្ទុយដីរបស់ពលរដ្ឋ នៅក្បែរនោះ…
រដ្ឋសភាកម្ពុជា ជួយសម្របសម្រួល តភ្ជាប់សភាបារាំង និងCDC ដើម្បីធ្វើការរួមគ្នាលើការងារពាក់ព័ន្ធសេដ្ឋកិច្ច និងពាណិជ្ជកម្ម
ភ្នំពេញ: ក្នុងជំហានថ្មីមួយនៃការពង្រឹងទំនាក់ទំនងទ្វេភាគី គណៈប្រតិភូក្រុមមិត្តភាពសភាបារាំង-កម្ពុជា បានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដើម្បីកំណត់ទិសដៅយុទ្ធសាស្ត្រក្នុងការទាក់ទាញវិនិយោគិនបារាំងមកកាន់កម្ពុជា ឱ្យស្របតាមបរិបទនៃកិច្ចសហប្រតិបត្តិការសភា និងការត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍អន្តរជាតិធំៗនាពេលខាងមុខនេះ។ ជំនួបពិភាក្សាការងារ ដែលផ្ដោតសំខាន់លើការវិនិយោគសេដ្ឋកិច្ចនិង ពាណិជ្ជកម្ម រវាង ឯកឧត្តម Thomas Lam ប្រធានក្រុមមិត្តភាពសភាបារាំង-កម្ពុជា និង ឯកឧត្តម សួន សុផល អគ្គលេខាធិការរងនៃគណៈកម្មាធិការវិនិយោគកម្ពុជា អាចដំណើរការនិងលេចចេញជារូបរាងផ្លែផ្កានៅពេលនេះ គឺជាការចូលរួមចំណែកយ៉ាងសំខាន់របស់រដ្ឋសភាកម្ពុជា ដែលជាស្ពានតភ្ជាប់ជាអ្នកសម្របសម្រួល ក្នុងការប្រើប្រាស់ទំនាក់ទំនងល្អជាមួយសភាបារាំង ដើម្បីបើកផ្លូវឱ្យមានការជឿទុកចិត្ត ដែលជាគ្រឹះមិនអាចខ្វះបានរបស់អ្នកវិនិយោគ។ រដ្ឋសភាកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចមហារដ្ឋសភាធិកាធិបតី ឃួន…
មន្រ្ដីជាន់ខ្ពស់ក្រសួងធនធានទឹក និងប្រតិភូ ADB ចុះពិនិត្យការចាប់ផ្ដើមការដ្ឋានសាងសង់ស្ថានីយរ៉ាដាតេជោសែនទី២ នៅភ្នំប្រសិទ្ធិ៍ ខណៈស្ថានីយរ៉ាដានេះនឹងដើរតួនាទីយ៉ាងសំខាន់បម្រើឱ្យការព្យាករធាតុអាកាស និងការប្រែប្រួលអាកាសធាតុ
កណ្តាល: កាលពីរសៀលថ្ងៃ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានបន្តដឹកនាំគណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចុះពិនិត្យការចាប់ផ្ដើមការដ្ឋានសាងសង់ស្ថានីយរ៉ាដាតេជោសែនទី២ លើភ្នំប្រសិទ្ធិ៍ ស្ថិតក្នុងឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល។ នាឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ពីសារៈសំខាន់នៃការធ្វើទំនើបកម្មវិស្វកម្មស្ថានីយរ៉ាដាតេជោសែនទី២ ក្រោមហិរញ្ញប្បទានដៃគូអភិវឌ្ឍន៍ ADB។ ស្ថានីយរ៉ាដាប្រភេទ Doppler Radar…
ប្រទេសជប៉ុន និងប្រធានអាស៊ាន ប្រកាសបន្តជួយសម្របសម្រួលដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធ
បន្ទាយមានជ័យ: ប្រទេសហ្វីលីពីនក្នុងតួនាទីជាប្រធានអាស៊ាន បានប្រកាសថា ខ្លួននឹងបន្តពង្រឹងកិច្ចខិតខំប្រឹងប្រែងការទូតក្នុងតំបន់ ដើម្បីរក្សាបទឈប់បាញ់ គាំទ្រដល់ជនស៊ីវិល និងជំរុញការស្វែងរកដំណោះស្រាយដោយសន្តិវិធីក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ខណៈប្រទេសជប៉ុនបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះការផ្តល់ជំនួយមនុស្សធម៌ដល់កម្ពុជា និងគាំទ្រក្រុមអ្នកសង្កេតការអាស៊ាន (AOT)។ កាលពីថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងរដ្ឋបាលខេត្តបន្ទាយមានជ័យ បានសម្របសម្រួលដឹកនាំ អង្គទូតមកពីប្រទេសចំនួន ២១ និងភ្នាក់ងារអង្គការសហប្រជាជាតិ ចុះពិនិត្យមើលដោយផ្ទាល់នូវស្ថានការណ៍រស់នៅរបស់ជនភៀសសឹកនៅមណ្ឌលសុវត្ថិភាពក្នុងខេត្តបន្ទាយមានជ័យ និងទីតាំងយោធាថៃដាក់ទូរកុងតឺន័រ និងបន្លាលួសមកលើទឹកដីកម្ពុជា។ ក្នុងឱកាសនោះ លោកស្រី Flerida Ann Camille Mayo…
ក្រសួងបរិស្ថាន ស្នើឱ្យអ្នកទេសចរណ៍មកកម្សាន្តឱ្យបានច្រើនថែមទៀតនៅតំបន់ឆ្នេរសមុទ្រកម្ពុជា ដែលរក្សាបានសម្រស់ដ៏ស្រស់ស្អាត
ព្រះសីហនុ: ក្រសួងបរិស្ថានសូមជម្រាបជូនថា ឆ្នេរសមុទ្រក្នុងខេត្តព្រះសីហនុ ត្រឡប់មកមានភាពស្រស់ស្អាត បន្ទាប់ពីមានការអន្តរាគមន៍និងការចូលរួម សម្អាតនិងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ក្រោយពេលជំនន់ទឹកភ្លៀងហូរនាំសំរាម ចាក់ចូលទៅសមុទ្រ នៅខេត្តព្រះសីហនុ កាលពីព្រឹកព្រលឹមថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦កន្លងទៅ។ ចាប់ពីថ្ងៃនេះ អ្នកទេសចរណ៍អាចមកកម្សាន្ត តាមតំបន់ឆ្នេរដ៏ស្រស់ស្អាតបំផុតក្នុងពិភពលោក ក្នុងក្រុងព្រះសីហនុ និងក្រុងកំពង់សោម នៃខេត្តព្រះសីហនុ នឹងមិនឃើញមានសំរាម ធ្លាក់ចូលទៅក្នុងទឹកសមុទ្រទៀតទេ ដោយសារ រដ្ឋបាលខេត្តព្រះសីហនុ មន្ទីរបរិស្ថានខេត្តព្រះសីហនុ អាជ្ញាធរពាក់ព័ន្ធ វិស័យឯកជន រួមជាមួយអាជីវករ និងអ្នកទេសចរណ៍ បានចូលរួមប្រមូលទុកដាក់សំរាម សម្អាតអនាម័យ តាមឆ្នេរសមុទ្រ…
