ឯកឧត្តម ឃ្លាំង ហួត រកំណត់ឱសានវាទឱ្យលោក ឈុន លីម ម្ចាស់សំណង់ភូមិគ្រឹះ រំលោភលើដីច្រាំងទន្លេចេញវិញស្ថិតនៅភូមិចំបក់មាស សង្កាត់បាក់ខែង

រាជធានីភ្នំពេញ : ជម្រាបជូនលោក ឈុន លីម ម្ចាស់សំណង់ភូមិគ្រឹះ ដែលមានទីតាំងស្ថិតនៅភូមិចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ បានចេញលិខិតលេខ០៦៧/២៦ ឆត.រ ចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ដោយឱ្យរដ្ឋបាលខណ្ឌជ្រោយចង្វារកំណត់ឱសានវាទឱ្យលោកធ្វើការរុះរើសំណង់ដែលលោកបានសាងសង់រំលោភលើដីច្រាំងទន្លេ និងក្នុងផ្ទៃទន្លេ ចេញវិញ។

ឯកឧត្តម ឃ្លាំង ហួត មិនដឹងថាលោកបានទទួលការណែនាំពីរដ្ឋបាលខណ្ឌជ្រោយចង្វារហើយឬនៅនោះទេ? ក៏ប៉ុន្តែបច្ចុប្បន្នក្រុមការងារសំណង់រាជធានីភ្នំពេញពិនិត្យឃើញថាលោកមិនត្រឹមតែមិនព្រមរុះរើសំណង់ទេ តែថែមទាំងបានបន្តសកម្មភាពសាងសង់សំណង់នេះបន្ថែមទៀតផង។

ជាចុងក្រោយ ឯកឧត្តម ឃ្លាំង ហួត សង្ឃឹមថាលោកនឹងគោរពអនុវត្តតាមខ្លឹមសារលិខិតខាងលើ ហើយរុះរើសំណង់របស់លោកចេញជាបន្ទាន់ ហើយត្រូវអនុវត្តឱ្យបាននូវច្បាប់ស្តីពីសំណង់ ច្បាប់ស្ដីពីការគ្រប់គ្រងច្រាំងទន្លេ និងទន្លេជាធរមាន។

#dolynews

Leave a Reply

Your email address will not be published. Required fields are marked *