នារសៀលថ្ងៃសៅរ៍ ទី14 ខែវិច្ឆិកា ឆ្នាំ2026នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Ignazio Cassis អនុប្រធានាធិបតី និងជារដ្ឋមន្ត្រីការបរទេស នៃសហព័ន្ធស្វីស នៅវិមានសន្តិភាព ក្នុងឱកាសដែលឯកឧត្តមអនុប្រធានាធិបតី អញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី20 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងប្រធាន ចាប់ពីថ្ងៃទី14 ដល់ថ្ងៃទី16 ខែវិច្ឆិកា ឆ្នាំ2026 ។
#dolynews

