រាជធានីភ្នំពេញ : តាមប្រភពពីប្រជាពលរដ្ឋដែលរស់នៅទីនោះបានអោយដឹងថា ទីតាំងផលិតបារី ខុសច្បាប់មួយកន្លែងស្ថិតក្នុងភូមិស្រែក្នុង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ត្រូវបានគេសង្ស័យថាគ្មានច្បាប់អនុញាត នេះបើតាមប្រភពប្រជាពលរដ្ឋបានរាយការណ៍មកថា ទីតាំងផលិតបារីខាងលើនេះគឺជារបស់ជនជាតិចិន ដែលកំពុងតែបើកដំណើរការដោយគ្មានការរំខានដល់អាជ្ញាធរបន្តិចសោះឡើយ។ យ៉ាងណាមិញទីតាំងផលិតបារីវាកំពុងតែជះក្លិនអាក្រក់ប៉ះពាល់ដល់សុខភាពរបស់ពួកគាត់ជាពិសេសគឺប៉ះពាល់ដល់សុខភាពក្មេងតូចៗ ដូច្នេះហើយទើបប្រជាពលរដ្ឋនៅតំបន់នោះបានសំណូមពរដល់អាជ្ញាធរពាក់ព័ន្ធជាពិសេសអាជ្ញាធរនិងសមត្ថកិច្ចខណ្ឌកំបូល មេតាជួយពិនិត្យលើទីតាំងផលិតបារីក្លែងក្លាយខាងលើនេះផង។ សូមជម្រាបជូនថាពាក់ព័ន្ធនិងករណីខាងលើនេះនៅរសៀលថ្ងៃទី12 ខែឧសភា ឆ្នាំ2026នេះ អង្គភាពសារព័ត៌មានយើងបានទំនាក់ទំនងទៅលោក ហុង ពិសិដ្ឋ អធិការនគរបាលខណ្ឌកំបូលដើម្បីសុំការពន្យល់ លោកបានប្រាប់ថាចាំឆែកមើលសិន។ ដោយឡែកមន្ត្រីសាលាខណ្ឌកំបូលដែលសុំមិនបញ្ចេញឈ្មោះបានប្រាប់អង្គភាពយើងតាមទូរស័ព្ទថា÷ទីតាំងខាងលើនេះគឺខាងស្ថាប័នតុលាការបានចុះមកពិនិត្យហើយ តែលោកក៏មិនបានដឹងថាខាងតុលាកាពិនិត្យឃើញថាមានច្បាប់ឬអត់ច្បាប់នោះទេហើយលោកក៏មិនដឹងថាមានចំណាត់ការយ៉ាងណានោះដែរ។ អង្គភាពយើងខ្ញុំនិងរងចាំធ្វើការបកស្រាយរាល់ម៉ោងធ្វើការពីស្ថាប័នពាក់ព័ន្ធឬម្ចាស់ទីតាំងផលិតបារីខាងលើ៕ #dolynews
Category: ព័ត៌មានជាតិ
នាព្រឹកថ្ងៃអង្គារ ទី12 ខែឧសភា ឆ្នាំ2026នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម អែលឈីន អាមៀរបាយ៉ូវ (Elchin Amirbayov) តំណាងប្រធានាធិបតីទទួលបន្ទុកកិច្ចការពិសេសនៃ សាធារណរដ្ឋអាស៊ៃបែហ្សង់ ចូលជួបសម្ដែងការគួរសម នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាជាតិ រាជធានីភ្នំពេញ។
នាព្រឹកថ្ងៃអង្គារ ទី12 ខែឧសភា ឆ្នាំ2026នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម អែលឈីន អាមៀរបាយ៉ូវ (Elchin Amirbayov) តំណាងប្រធានាធិបតីទទួលបន្ទុកកិច្ចការពិសេសនៃ សាធារណរដ្ឋអាស៊ៃបែហ្សង់ ចូលជួបសម្ដែងការគួរសម នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាជាតិ រាជធានីភ្នំពេញ។ #dolynews
នាព្រឹកថ្ងៃសៅរ៍ ទី9 ខែឧសភា ឆ្នាំ2026នេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល និងមានកាចូលរួមពីសមាជិកព្រឹទ្ធសភា រដ្ឋសភា ប្រធាន អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកំពត និងខេត្តកែប សមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តកំពត និងខេត្តកែបសរុបជាង1,000នាក់។
នាព្រឹកថ្ងៃសៅរ៍ ទី9 ខែឧសភា ឆ្នាំ2026នេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល និងមានកាចូលរួមពីសមាជិកព្រឹទ្ធសភា រដ្ឋសភា ប្រធាន អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកំពត និងខេត្តកែប សមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តកំពត និងខេត្តកែបសរុបជាង1,000នាក់។ #dolynews
ស្រុកបាភ្នំបោះជំហានទៅចិន៖ សិក្សាគំរូអភិវឌ្ឍជនបទទំនើប ពង្រឹងមិត្តភាពប្រជាជននិងប្រជាជន កម្ពុជា-ចិន
(ភ្នំពេញ) នារសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ នៅសមាគមមិត្តភាពកម្ពុជា-ចិនមានរៀបចំជំនួបពិភាក្សាជាមួយគណៈប្រតិភូរដ្ឋបាលស្រុកបាភ្នំ ខេត្តព្រៃវែង ដែលគ្រោងនឹងបំពេញទស្សនកិច្ចនៅប្រទេសចិនរយៈពេល៦ថ្ងៃ គិតចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦។ ក្នុងនាមឯកឧត្តម ឯក សំអុល ប្រធានសមាគមមិត្តភាពកម្ពុជា-ចិន ឯកឧត្តម ច័ន្ទ សុវណ្ណារ៉េត អនុប្រធានសមាគម បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ មិនត្រឹមតែជាការផ្លាស់ប្តូរទស្សនៈ និងបទពិសោធន៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឱកាសដ៏មានតម្លៃសម្រាប់គណៈប្រតិភូកម្ពុជា ក្នុងការសិក្សាផ្ទាល់ពីគំរូអភិវឌ្ឍជនបទ ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ការគ្រប់គ្រងទីក្រុងឆ្លាតវៃ ការអភិវឌ្ឍវិស័យកសិកម្មទំនើប និងការលើកកម្ពស់សេវាសាធារណៈ…
ឧត្តមសេនីយ៍ឯក ហេង ចាន់ធារី ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃក្រសួងមហាផ្ទៃ ត្រូវបានប្រមុខរដ្ឋស្ដីទីចេញព្រះរាជក្រឹត្យដាក់ឲ្យចូលនិវត្តន៍
(ភ្នំពេញ)៖ ក្នុងបរមនាម និងតាមព្រះរាជត្រាស់បង្គាប់ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ដាក់ឲ្យចូលនិវត្តន៍ នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិកម្ពុជា ក្រសួងមហាផ្ទៃ ចំនួន២៣រូបក្នុងនោះក៏មានឧត្តមសេនីយ៍ឯក ហេង ចាន់ធារី ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ក្រសួងមហាផ្ទៃម្នាក់ដែរ។នេះបើតាមព្រះរាជក្រឹត្យដែលអង្គភាពសារព័ត៌មានយើងទើបតែ ទទួលបាននៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៦។ ក្នុងព្រះរាជក្រឹត្យ បានឲ្យដឹងថា នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ដែលត្រូវបានដាក់ឲ្យចូលនិវត្តន៍នោះ រួមមាន ថ្នាក់ឧត្តមសេនីយ៍ឯក (ផ្កាយបី) ចំនួន៣រូប, ថ្នាក់ឧត្តមសេនីយ៍ទោ (ផ្កាយពីរ)…
